គណនីសន្សំ និង បញ្ញើ
កាត
សេវាផ្ទេរប្រាក់
គ្រប់គ្រង គណនី
សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
កម្ចីអាជីវកម្ម
សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
អត្តសញ្ញាណរបស់ វីង
ការយល់ដឹង និងផលប៉ះពាល់
ការចូលប្រើប្រាស់ និងសេវាកម្ម
ការយល់ដឹងអំពីសុវត្ថិភាព
លក្ខណៈពិសេស
ការទូទាត់ និង ការផ្ទេរប្រាក់
រង្វាន់ និងឡៃយស្ទាយ៍
តំណភ្ជាប់រហ័ស
ជីបជីប នាំបានយកថាមពលថ្មីឱ្យធនាគារ វីង ដើម្បីជួយផ្តល់បទពិសោធន៍ធនាគារដែលកាន់តែប្រសើរ និងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន តាមរយៈអេបថ្មីដែលពោរពេញដោយមុខងារថ្មីៗ បេសកកម្មថ្មីៗ ដែលធ្វើឱ្យគ្រប់ជំហានដែលអ្នកប្រើប្រាស់អេប Wing Bank កាន់តែគួរឱ្យរំភើប ដោយយើងបានឌីហ្សាញឱ្យកាន់តែមានភាពងាយស្រួលក្នុងការចូលប្រើ និងអាចស្វែងរកជំនួយបានភ្លាមៗ។
ទស្សនារឿងរ៉ាវ ស្វែងយល់ពីបទពិសោធន៍ថ្មី និងមើលថា ជីបជីប នាំមកនូវអ្វីខ្លះសម្រាប់ធនាគារ វីង។
អេប Wing Bank ថ្មី ត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល លឿន បត់បែន និងរីករាយជាងមុន ជាមួយការកែលម្អយ៉ាងយកចិត្តទុកដាក់ ដែលផ្តល់ឱ្យអតិថិជននូវការគ្រប់គ្រងកាន់តែច្រើន ភាពងាយស្រួលកាន់តែប្រសើរ និងហេតុផលកាន់តែច្រើនក្នុងការរីករាយជាមួយរាល់ការប្រើប្រាស់។
ផ្លាស់ប្តូររវាងប្រាក់រៀល និងប្រាក់ដុល្លារបានយ៉ាងងាយស្រួល នៅពេលដែលអ្នកត្រូវការទូទាត់។
លាក់ ឬបង្ហាញគណនីវិញបានគ្រប់ពេល ដើម្បីឱ្យការមើលក្នុងអេបកាន់តែស្អាត និងស្របតាមការប្រើប្រាស់របស់អ្នក។
ទទួលបានការជូនដំណឹង នៅពេលមានឧបករណ៍ផ្សេងទៀតចូលប្រើគណនីរបស់អ្នក ដើម្បីឱ្យអ្នកប្រើប្រាស់សេវាធនាគារបានកាន់តែមានទំនុកចិត្ត។
រីករាយជាមួយការចាប់ QR បានលឿនជាងមុន ដើម្បីឱ្យបទពិសោធន៍ទូទាត់កាន់តែរលូន និងឆាប់រហ័ស។
បើកមើលសេវាកម្មទាំងអស់បានកាន់តែទូលាយ ដើម្បីងាយស្រួលរកមើល និងចូលប្រើប្រាស់។
អូស ដាក់ និងរៀបចំសេវាកម្មតាមចំណូលចិត្ត ដើម្បីឱ្យផ្ទាំងអេក្រង់ដើមស្របតាមរបៀបដែលអ្នកប្រើប្រាស់សេវាធនាគារ។
ដាក់ប៊ូតុងស្កេននៅទីតាំងដែលអ្នកមានអារម្មណ៍ងាយស្រួលបំផុត ទាំងខាងឆ្វេង ឬខាងស្តាំ។
គ្រាន់តែចុច ឬអូសចុះក្រោម ដើម្បីមើលសមតុល្យយ៉ាងឆាប់រហ័ស នៅពេលអ្នកត្រូវការ។
បង្ហាញ ឬលាក់ ជីបជីប បានគ្រប់ពេល តាមរបៀបបទពិសោធន៍ប្រើប្រាស់អេបដែលអ្នកចូលចិត្ត។
យើងមានអ្វីៗដែលអ្នកត្រូវការ — ទាំងការសន្សំ កម្ចី ផ្ទេរប្រាក់ និងការចាយវាយប្រចាំថ្ងៃ មានក្នុងអេបមួយ
ទាញយកឥឡូវនេះ
បេសកកម្មជីបជីប នឹងប្រែក្លាយសកម្មភាពប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃរបស់អ្នកឱ្យកាន់តែចង់ប្រើ និងចង់ចូលរួមលេងបេសកកម្មរបស់ជីបជីប ដែលកម្មវិធីនេះផ្តល់ឱ្យអតិថិជននូវបេសកកម្មសម្រាប់បំពេញ ដើម្បីទទួលបានរង្វាន់ ក៏ដូចជាហេតុផលកាន់តែច្រើន ក្នុងការបន្តស្វែងយល់ពីបទពិសោធន៍ធនាគារថ្មីពីធនាគារ វីង។
គ្រាន់តែចូលទៅកាន់អេប Wing Bank ចុច រង្វាន់ ដើម្បីចូលទៅកាន់ បេសកកម្មជីបជីប ហើយ មើលថាតើមានបេសកកម្មអ្វីខ្លះដែលបានកំណត់ជូនអ្នក បន្ទាប់មកបំពេញ ដើម្បីចាប់ផ្តើមទទួលបានរង្វាន់។
បេសកកម្មនីមួយៗអាចផ្តល់រង្វាន់ជូនអ្នកជាវីងភ័ញ ដែលអ្នកអាចចាយវាយបាននៅតាមហាងដៃគូ ឬ សំបុត្រមាស ដែលផ្តល់ឱកាសឱ្យអ្នកឈ្នះរង្វាន់ធំៗ រំភើបៗជាច្រើនពីការចាប់ឆ្នោតផ្សងសំណាង។ អ្នកបំពេញបេសកកម្មកាន់តែច្រើន ឱកាសទទួលបានរង្វាន់កាន់តែច្រើន ពិសេសអាចឱ្យអ្នកមានឱកាសឡើងលើតារាងចំណាត់ថ្នាក់កំពូល។
បទពិសោធន៍វេបសាយថ្មី ធ្វើឱ្យការស្វែងរកព័ត៌មាន ស្វែងយល់ពីសេវាកម្ម
និងទទួលបានជំនួយដែលអ្នកត្រូវការ កាន់តែងាយស្រួល ជាមួយរូបរាងដែលកាន់តែស្អាត ទំនើប និងងាយប្រើប្រាស់របស់វេបសាយធនាគារ វីង។
យើងមានចាប់ពីមាតិកាសាច់រឿង វីដេអូហេរ៉ូ វីដេអូពីរបៀបប្រើប្រាស់ មាតិកាពី Influencer និងសកម្មភាពយុទ្ធនាការផ្សេងៗ ទីនេះហើយ ជាកន្លែងដែលអ្នកអាចទស្សនាបានគ្រប់សាច់រឿង ដែល ជីបជីប នាំមកជូន។