អាចបើកគណនីបានសម្រាប់ រូបិយប័ណ្ណ 10 ប្រភេទ
គណនីសម្រាប់រូបិយប័ណ្ណនីមួយៗ ផ្តល់ភាពច្បាស់លាស់ និងគ្រប់គ្រងបានតាមតម្រូវការ។
| EUR | GBP | AUD | NZD | SGD |
| JPY | CNY | HKD | THB | VND |
គណនី និងការសន្សំ
កម្ចី និងការការពារ
ការផ្ទេរប្រាក់ និងការទូទាត់
គណនី និងសេវាកម្មអាជីវកម្ម
ការទូទាត់ និងការប្រមូលប្រាក់
ហិរញ្ញប្បទានអាជីវកម្ម
ពាណិជ្ជកម្ម និងភាពជាដៃគូ
អំពីធនាគារ វីង
ព័ត៌មាន និងចំណេះដឹង
ទីតាំង និងសេវាកម្ម
ស្វែងយល់ពីអេប Wing Bank
ការទូទាត់ និង ការផ្ទេរប្រាក់
សេវាហិរញ្ញវត្ថុ
រង្វាន់ និងសេវាកម្មប្រចាំថ្ងៃ
តំណភ្ជាប់រហ័ស
ចាប់ផ្តើមគ្រប់គ្រងរូបិយប័ណ្ណបរទេសបានជាច្រើនប្រភេទដោយផ្ទាល់ ជាមួយគណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ វីង។ អ្នកអាចបើកគណនី ទៅតាមប្រភេទរូបិយប័ណ្ណនានទៅតាមតម្រូវការ ដែលនឹងជួយឱ្យការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកកាន់តែងាយស្រួល ច្បាស់លាស់ និងតម្លាភាព។
គណនីសម្រាប់រូបិយប័ណ្ណនីមួយៗ ផ្តល់ភាពច្បាស់លាស់ និងគ្រប់គ្រងបានតាមតម្រូវការ។
| EUR | GBP | AUD | NZD | SGD |
| JPY | CNY | HKD | THB | VND |
| គណនីមានភាពដាច់ដោយឡែកសម្រាប់រូបិយប័ណ្ណនីមួយៗ | មិនកំណត់ចំនួនទឹកប្រាក់សមតុល្យទាបបំផុត |
| មិនគិតថ្លៃសេវាថែទាំប្រចាំខែ | មិនគិតថ្លៃសេវាបិទគណនី |
| អាចជ្រើសរើសពេលវេលាប្តូរប្រាក់តាមតម្រូវការ | មិនគិតថ្លៃសេវាសម្រាប់គណនីមិនដំណើរការ |
| ផ្ទេរប្រាក់ទៅអន្តរជាតិបានដោយរលូន | ផ្តល់តម្លាភាព និងតម្លៃប្រកួតប្រជែង |
ដើម្បីបើកគណនីរូបិយប័ណ្ណបរទេស អតិថិជនត្រូវមានគណនីសន្សំ ឬគណនីចរន្តជាប្រភេទ ប្រាក់ដុល្លារ (USD) ឬប្រាក់រៀលខ្មែរ (KHR) ដែលជាគណនីសកម្ម ជាមួយធនាគារ វីង សម្រាប់ប្រើជាគណនីអម។
រូបិយប័ណ្ណបរទេសនីមួយៗ ត្រូវមានគណនីដាច់ដោយឡែកពីគ្នា ដែលធ្វើឱ្យអតិថិជនអាចគ្រប់គ្រងរូបិយប័ណ្ណផ្សេងៗបានកាន់តែច្បាស់លាស់ និងមានតម្លាភាព។
គណនីរូបិយប័ណ្ណបរទេស អាចប្រើប្រាស់បានសម្រាប់ប្រតិបត្តិការដែលមិនមែនជាសាច់ប្រាក់សុទ្ធតែប៉ុណ្ណោះ។ ការប្តូរប្រាក់បរទេស នឹងត្រូវអនុវត្តតាមអត្រាប្តូរប្រាក់ជាក់ស្តែងរបស់ធនាគារ វីង នៅពេលធ្វើប្រតិបត្តិការ។
សម្រាប់ការផ្ទេរប្រាក់ចូល និងផ្ទេរប្រាក់ចេញទៅអន្តរជាតិ អាចនឹងមានការអនុវត្តថ្លៃសេវារបស់ធនាគារដៃគូ ទៅតាមករណីជាក់ស្តែង។ ការបើកគណនីត្រូវធ្វើឡើងដោយផ្ទាល់នៅតាមសាខាធនាគារ វីង ជាមួយឯកសារបញ្ជាក់អត្តសញ្ញាណដែលមានសុពលភាព។
ការបើកគណនីរូបិយប័ណ្ណបរទេសទាំងអស់ ត្រូវអនុវត្តទៅតាមតម្រូវការបទប្បញ្ញត្តិដែលពាក់ព័ន្ធ រួមមាន KYC/AML ការរាយការណ៍ជូនធនាគារជាតិនៃកម្ពុជា និង FATCA/CRS ទៅតាមករណីជាក់ស្តែង។
ធនាគារ វីង ទទួលបានអាជ្ញាប័ណ្ណ និងស្ថិតក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា។