យុទ្ធនាការ "ពុះពារ" របស់ធនាគារ វីង ឈ្នះពាន រង្វាន់យុទ្ធនាការនវានុវត្តន៍ម៉ាកយីហោប្រចាំឆ្នាំនៅកម្ពុជា

ពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវយុទ្ធនាការដែលបានបំផុសផ្នត់គំនិតយុវជនកម្ពុជាឱ្យមានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួន ហ៊ានសម្រេចក្តីស្រមៃ និងបោះជំហានស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។

ចេញផ្សាយនៅ: Jul 10, 2026

មនុស្សគ្រប់ជំនាន់សុទ្ធតែមានរឿងរ៉ាវជីវិតរៀងៗខ្លួន។ សម្រាប់យុវជនកម្ពុជាបច្ចុប្បន្ន រឿងរ៉ាវរបស់ពួកគេគឺការប្រឹងប្រែងសាងឱកាសថ្មីៗសម្រាប់អនាគត ដោយមិនបោះបង់ចោលតម្លៃវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួនឡើយ។ ដោយផ្អែកលើទស្សនៈដ៏មានអត្ថន័យនេះហើយ បានជំរុញឱ្យធនាគារ វីង បង្កើតយុទ្ធនាការ“ពុះពារ” ឡើងយ៉ាងពិសេសសម្រាប់យុវជន រហូតយុទ្ធនាការនេះត្រូវបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់យុទ្ធនាការនវានុវត្តន៍ម៉ាកយីហោឆ្នើមប្រចាំឆ្នាំនៅកម្ពុជាសម្រាប់ឆ្នាំ២០២៦” ពីកម្មវិធីពានរង្វាន់ទស្សនាវដ្តីម៉ាកយីហោសកល Global Brands Magazine Awards។

 

លើសពីយុទ្ធនាការផ្សព្វផ្សាយទូទៅពុះពារត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងក្តីប្រាថ្នារបស់យុវជនជំនាន់ថ្មី ដែលជានិច្ចកាលតែងមានមោទនភាពចំពោះអត្តសញ្ញាណជាតិខ្លួន ហ៊ានពុះពារដើម្បីសម្រេចក្តីស្រមៃ និងមានឆន្ទៈមោះមុតក្នុងការបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ

 

កញ្ញាគិត វីននីដានាយិកាគ្រប់គ្រងទីផ្សារនៃធនាគារ វីង បានលើកឡើងថា៖ យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលយុទ្ធនាការ “ពុះពារ”ត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ។ យុទ្ធនាការនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់យុវជនកម្ពុជា ដែលតែងតែរក្សាអត្តសញ្ញាណដើមរបស់ខ្លួនជានិច្ច ស្របពេលដែលពួកគេកំពុងប្រឹងប្រែងឈោងចាប់ភាពជោគជ័យថ្មីៗ។ ពានរង្វាន់នេះ បានឆ្លុះបញ្ចាំងពីភាពស្និទ្ធស្នាលដែលយើងចង់កសាងជាមួយពួកគេ ហើយវាក៏ជាកម្លាំងចិត្តជំរុញឱ្យយើងបន្តគាំទ្ររាល់ដំណើរឆ្ពោះទៅមុខរបស់ពួកគេជានិច្ច។

 

ភាពជោគជ័យនៃយុទ្ធនាការ “ពុះពារ”គឺផ្ដើមចេញពីការយល់ឃើញយ៉ាងសាមញ្ញមួយថា៖ មានត្រឹមគោលដៅគឺមិនគ្រប់គ្រាន់នោះទេ។ យុវជនកម្ពុជាជាច្រើនមានក្តីស្រមៃចង់បន្តការសិក្សាខ្ពង់ខ្ពស់ បង្កើតអាជីវកម្មផ្ទាល់ខ្លួន ជួយផ្គត់ផ្គង់គ្រួសារ ឬស្វែងរកឱកាសថ្មីៗយ៉ាងណាមិញ រាល់ការសម្រេចគោលដៅទាំងនេះ សុទ្ធតែទាមទារឱ្យមានការចាប់ផ្តើមចេញពី ការបណ្តុះទម្លាប់គ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងល្អ និងត្រឹមត្រូវជាមុនសិន 

ដើម្បីជួយរុញច្រានក្តីស្រមៃទាំងនោះឱ្យក្លាយជាការពិត ធនាគារ វីង បានលើកយក “គណនីសន្សំដើម្បីគោលដៅ” មកធ្វើជាចំណុចស្នូលនៃយុទ្ធនាការនេះ។ មុខងារដ៏ពិសេសនេះ អាចជួយឱ្យអតិថិជនកំណត់គោលដៅសន្សំផ្ទាល់ខ្លួន ងាយស្រួលតាមដានលុយសន្សំ និងជួយជំរុញទឹកចិត្តអតិថិជនឱ្យសន្សំបន្តរហូតដល់សម្រេចគោលដៅ​ មិនថាជាការសន្សំលុយទុកបង់ថ្លៃសាលា ត្រៀមចេញរកស៊ី ផែនការដើរលេងក្រៅប្រទេសជាលើកដំបូង ឬសម្រាប់គោលដៅធំៗក្នុងជីវិតផ្សេងទៀតនោះទេ។ លើសពីនេះ អតិថិជនក៏នឹងទទួលបានអត្រាការប្រាក់រហូតដល់ ៥% ក្នុងមួយឆ្នាំ ស្របពេលដែលទឹកប្រាក់សន្សំរបស់ពួកគេនឹងបន្តរីកចម្រើនឡើងជាលំដាប់។

 

ហេតុនេះហើយ យុទ្ធនាការ “ពុះពារ”មិនត្រឹមតែជាយុទ្ធនាការផ្សព្វផ្សាយធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាសាររំលឹកមួយថា គ្រប់សមិទ្ធផលទាំងអស់សុទ្ធតែផ្ដើមចេញពីផែនការ ហើយគ្រប់ផែនការគឺត្រូវផ្ដើមចេញពីការមានគោលដៅច្បាស់លាស់។ តាមរយៈការផ្សាភ្ជាប់គ្នារវាងការបំផុសផ្នត់គំនិត និងសេវាកម្មហិរញ្ញវត្ថុដែលអាចអនុវត្តបាន ធនាគារ វីង កំពុងជួយយុវជនកម្ពុជាឱ្យប្រែក្លាយបំណងប្រាថ្នាទៅជាសកម្មភាព និងឈានទៅសម្រេចគោលដៅអនាគតដែលពួកគេបានគ្រោងទុក។

 

សមិទ្ធផលនៃពានរង្វាន់នេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការបង្កើតដំណោះស្រាយហិរញ្ញវត្ថុថ្មីៗដើម្បីឆ្លើយតបទៅនឹងបំណង​ ក៏ដូចជាតម្រូវការចម្បងរបស់អតិថិជន។ តាមរយៈការយល់ពីតម្រូវការរបស់យុវជនកម្ពុជា និងការផ្តល់ជូននូវមធ្យោបាយដែលជួយពួកគេឱ្យសម្រេចគោលដៅបាន ធនាគារ វីង នៅតែបន្តធ្វើឱ្យការរីកចម្រើនផ្នែកហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងអត្ថប្រយោជន៍។

 

តើអ្នកត្រៀមខ្លួន “ពុះពារ”បង្កើតភាពជោគជ័យសម្រាប់ខ្លួនឯងហើយឬនៅ? ដោនឡូតអេប Wing Bank និងចាប់ផ្ដើមប្រើប្រាស់គណនីសន្សំដើម្បីគោលដៅ ដើម្បីធ្វើឱ្យក្ដីស្រមៃក្លាយជាសមិទ្ធផលជាក់ស្ដែងក្នុងជីវិតជាមួយនឹងការបោះជំហានទៅមុខដោយទំនុកចិត្ត 

ព័ត៌មានដែលមានទំនាក់ទំនងគ្នា

អានរហ័ស

ធនាគារ វីង ឈ្នះពានរង្វាន់អន្តរជាតិធំៗពីរ៖ “កម្ចីឌីជីថលល្អបំផុត” និង “ម៉ាកយីហោធនាគារលូតលាស់លឿនបំផុត” ឆ្នាំ២០២៦

សមិទ្ធផលពានរង្វាន់សម្រាប់ឆ្នាំ ២០២៦ នេះ បានគូសបញ្ជាក់ឱ្យឃើញពីវឌ្ឍនភាព និងភាពឈានមុខគេរបស់ធនាគារ វីង លើសេវាឥណទានឌីជីថលនៅកម្ពុជា។

ចេញផ្សាយនៅ: May 04, 2026

អានរហ័ស

ធនាគារ វីង ទទួលបានពានរង្វាន់ថ្នាក់ជាតិ “កម្រិតមាស” សម្រាប់បរិយាកាសការងារល្អប្រសើរឆ្នាំ ២០២៦

សមិទ្ធផលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការបង្កើតនូវបរិយាសកាសការងារដែលមានសុវត្ថិភាព និងសុខដុមរមនាដ៏ប្រសើរ សម្រាប់បុគ្គលិក ដែលកំពុងរីកចម្រើនឥតឈប់ឈរ

ចេញផ្សាយនៅ: Apr 29, 2026

អានរហ័ស

ធនាគារ វីង នៅកម្ពុជា ទទួលបានចំណាត់ថ្នាក់ការពារអតិថិជនខ្ពស់បំផុត

ស្ថាប័នវាយតម្លៃអន្តរជាតិ MFR ផ្តល់ការទទួលស្គាល់ ១០០% ដល់ធនាគារ វីង សម្រាប់ការអនុវត្តពេញលេញលើការការពារអតិថិជន ដែលជំរុញឱ្យកម្ពុជាក្លាយជាប្រទេសឈានមុខគេមួយក្នុងទីផ្សារកំពុងអភិវឌ្ឍផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។

ចេញផ្សាយនៅ: Mar 03, 2026