វីងម៉លពង្រីកសេវាកម្មដល់បីខេត្តបន្ថែមទៀត

ធ្នូ 17, 2021

ស្របពេលដែលតម្រូវការទីផ្សារកំពុងកើនឡើង វីងម៉លបានពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ដោយអនុញ្ញាតឱ្យអតិថិជនអាចបញ្ជាទិញអាហារ គ្រឿងទេស និងទំនិញប្រើប្រាស់ពីទូរស័ព្ទរបស់ពួកគេ។ អតិថិជនទាំងអស់ដែលស្ថិតនៅខេត្តទាំងនេះ ឥឡូវនេះអាចធ្វើការកុម្ម៉ងទិញពីហាងជាច្រើន ជាមួយការដឹកជញ្ជូនយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវា។

លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ការបើកដំណើរការនៅក្នុងខេត្តថ្មីទាំងបីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ភាពងាយស្រួលក្នុងការទទួលបាន​ទំនិញ និងផលិតផលជាច្រើនប្រភេទជារៀងរាល់ថ្ងៃទៅដល់ប្រជាជនកម្ពុជាគ្រប់រូប។ អ្វីដែលពួកគេត្រូវការ គឺមាននៅក្នុងកម្មវិធីស្មាតហ្វូន ក្នុងទូរស័ព្ទរបស់ពួកគេប៉ុណ្ណោះ។”

ដើម្បីធ្វើការកុម្ម៉ង់ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង រួចចុចពាក្យ “វីងម៉ល” បន្ទាប់មកពួកគេអាចស្វែងរកទំនិញ និងបញ្ជាទិញពីហាងរាប់ពាន់។

បន្ទាប់ពីធ្វើការបញ្ជាទិញរួច អតិថិជននឹងអាចទទួលបានអាហារ ឬផលិតផលដែលខ្លួនចូលចិត្ត ហើយវានឹងត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងរបស់ពួកគេតែម្តង។  ដើម្បីជួយដល់សហគមន៍ វីងម៉លផ្តល់ជូនប្រូម៉ូកូដបញ្ចុះតម្លៃរហូតដល់ទៅចំនួន៥០០០០ព្រមទាំងផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនទៀតផង។

លោក ហាសហ៊ីម អាលកាហ្វ បានបញ្ជាក់បន្ថែមទៀតថា៖“ដោយសារការទិញទំនិញតាមអ៊ីនធឺណេតជានិន្នាការថ្មីនៅកម្ពុជា យើងបានកំពុងព្យាយាមអភិវឌ្ឍន៍សេវាដឹកជញ្ជូនប្រកបដោយ ភាពងាយស្រួល រលូន និងមានសុវត្ថិភាពសម្រាប់សហគមន៍យើង។ យើងបានសហការជាមួយហាងដៃគូក្នុងតំបន់ជាច្រើន ដើម្បីធានាថា វីងម៉ល ជាបណ្តុំផលិតផលដ៏សំបូរបែប និងអាចផ្តល់ឱកាសរកប្រាក់ចំណូល ដល់អ្នកដឹកជញ្ជូនរបស់ពួកយើងរាប់រយនាក់។”

ចាប់តាំងពីបើកដំណើរការមក វីងម៉លបានដាក់បញ្ចូលនូវហាងកំពុងពេញនិយមជាច្រើននៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ដែលហាងទាំងនោះមានលក់អាហារគ្រប់ប្រភេទ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក របស់របរទារក ផលិតផលសម្រស់និង សុខភាព ព្រមទាំងផលិតផលជាច្រើនផ្សេងទៀត។

ជាមួយនឹង វីងម៉ល អតិថិជនអាចតាមដានការបញ្ជាទិញរបស់ពួកគេនៅលើទូរស័ព្ទស្មាតហ្វូន និងអាចទូទាត់ប្រាក់បានយ៉ាងងាយស្រួលជាមួយកម្មវិធីស្មាតហ្វូនវីងដោយមិនចាំបាច់កាន់សាច់ប្រាក់នោះឡើយ។

សម្រាប់អតិថិជនដែលមិនទាន់មានកម្មវិធីស្មាតហ្វូនវីង ពួកគេអាចទាញយកកម្មវិធី​ស្មាតហ្វូនវីង និងចុះឈ្មោះគណនីដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស។

ដើម្បីទទួលបានព័ត៌មានថ្មីៗពីការញ្ចុះតម្លៃ និងការផ្តល់ជូនប្រចាំថ្ងៃ អតិថិជននៅក្នុងខេត្តបាត់ដំបងអាចចុះឈ្មោះប្រើប្រាស់បណ្តាញ Telegram របស់ WingMall Battambang  តាមរយៈតំណភ្ជាប់https://t.me/WingMallBTB។ សម្រាប់អតិថិជន​នៅ​ខេត្ត​ព្រះសីហនុ​អាច​ប្រើ​តំណhttps://t.me/WingMallSHV ហើយអ្នកដែលស្ថិតនៅខេត្តកំពង់ចាម​អាច​ចូលទៅក្នុងតំណhttps://t.me/WingMallKPC

សម្រាប់អាជីវករដែលកំពុងស្វែងរកបណ្តាញលក់ផលិតផលដើម្បីបម្រើសហគមន៍ ពួកគេអាចទាក់ទង វីងម៉ល តាមរយៈលេខ៖ +(855) – 078 311 311

ចំណង់ជើងរូបថត៖​ ឥឡូវនេះ អតិថិជនរស់នៅខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ អាចធ្វើការបញ្ជាទិញទំនិញតាមរយៈកម្មវិធីស្មាតហ្វូនវីងព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។