វីងនិងធនាគារស្ថាបនាសហការគ្នាដើម្បីធ្វើឲ្យសេវាផ្ទេរប្រាក់កាន់តែរលូននិងប្រសើរឡើង
កាលពីពេលថ្មីៗនេះ ធនាគារឯកទេសវីងនិងធនាគារ ស្ថាបនា ភីអិលស៊ី បានចុះហត្ថលេខាលើ អនុសារណៈយោគយល់គ្នាស្តីអំពីការអនុញ្ញាតឲ្យវីងផ្តល់សេវាកម្មប្រមូលប្រាក់កម្ចីដល់អតិថិជនធនាគារស្ថាបនា។ អនុសារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេ ខាដោយ លោក Kato Norihiko នាយកប្រតិបត្តិ ធនាគារ ស្ថាបនា និងលោក Jojo Malolos នាយកគ្រប់គ្រងធនាគារឯកទេសវីង។
ភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់វីងនិងធនាគារ ស្ថាបនា អាចផ្ទេរប្រាក់កាន់ តែងាយស្រួលនិងរលូន រវាងអ្នកមានគណនី ធនាគារ ស្ថាបនា និងគណនីវីងទូទំាងប្រទេស តាមប្រព័ន្ធឌីជីថល។
ភាពជាដៃគូនេះនឹងធ្វើឲ្យអតិថិជន ធនាគារ ស្ថាបនា អាចបង់កម្ចីតាមប្រព័ន្ធឌីជីថលតាមរយៈគណនីវីងឬតាមរយៈភ្នាក់ងារវីងប្រមាណ ៥០០០កន្លែង ទូទំាងប្រទេស។អតិថិជនរបស់ ធនាគារស្ថាបនាអាចបង់កម្ចីតាមរយៈគណនីវីងដែលអាចធ្វើបានតាម កូដ USSD ឬ តាម កម្មវិធីស្មាតហ្វូនវីងដោយមិនចំាបាច់ចេញពីផ្ទះតាមចិត្តចង់។
លើសពីនេះទៅទៀត អតិថិជនរបស់ ធនាគារ ស្ថាបនា អាចប្រើសេវាកម្មវីងផ្សេងៗទៀតមានដូចជា ការបញ្ចូលលុយទូរស័ព្ទដៃ ការបង់វិក្កយបត្រទឹកភ្លើង ការផ្ទេរប្រាក់ពីអ្នកមានគណនីទៅអ្នកមានគណនី និងពីអ្នកមានគណនីទៅអ្នកគ្មានគណនី តាមរយៈទូរស័ព្ទដៃ ហើយអាចប្រើសេវាកម្មផ្សេងៗជាច្រើនទៀត ។
សម្រាប់អតិថិជនមិនទាន់មានគណនីវីង ពួកគាត់អាចចុះឈ្មោះបានតាមរយៈ (1)កូដ*989# (2) កម្មវិធីស្មាតហ្វូនវីងដែលមាននៅលើ Play Store និង IOS Store (3) តាមរយៈវិបសាយ ។ ពួកគាត់ក៏អាចបើកគណនីវីងនៅភ្នាក់ងារវីងដែលមានប្រមាណ ៥០០០កន្លែង ទូទាំង ប្រទេស ដោយភ្ជាប់ជាមួយនូវឯកសារចំាបាច់មួយចំនួនមានដូចជា អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនឬ កាតមន្រ្តីរាជការ ឬ បណ្ណបើកបរជាដើម។សម្រាប់ការបើកគណនីធនាគារ ស្ថាបនា អ្នកអាចទៅកាន់សាខាណាដែលនៅជិតផ្ទះរបស់អ្នកបំផុតក្នុងចំណោម ១៦៨ សាខា ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណឬលិខិតឆ្លងដែន។
អំពីធនាគារស្ថាបនា ភីអិលស៊ី
ធនាគារ ស្ថាបនា ភីអិលស៊ី គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារពាណិជ្ជឈាន មុខគេនៅក្នុងប្រទេសកម្ពុជាជាមួយទ្រព្យសកម្មប្រមាណ ១ពាន់លានដុល្លាររាប់ចាប់ពីថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៧។ធនាគារ ស្ថាបនា ផ្តល់ជូនអតិថិជននូវសេវាធនាគារពេញលេញ មានដូចជា សេវាប្រាក់កម្ចី ការដាក់ប្រាក់បញ្ញើរ ការផ្ទេរប្រាក់ទៅក្រៅស្រុកនិងក្នុងស្រុក និងមានសេវាកម្មជាច្រើនទៀត ទូទំាងប្រទេស រួមជាមួយ សាខាចំនួន ១៦៨ ទូអេធីអឹមចំនួន ១០០ និងមានបុគ្គលិក ប្រមាណ៤០០០នាក់។