វីង សិក្សាពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីសំរាប់ការផ្ទេរប្រាក់ពីប្រទេសកូរ៉េ មកកម្ពុជា
ភ្នំពេញ៖ ធនាគារឯកទេស វីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូជាផ្លូវការជាមួយនិងក្រុមហ៊ុន Gmoney Trans ដែលជាក្រុមហ៊ុនផ្ទេរប្រាក់ក្រៅប្រទេសរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីសិក្សាពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីសំរាប់ការផ្ទេរប្រាក់ក្រៅប្រទេស នៅក្នុងកម្មវិធីបង្ហាញនូវប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី នៅថ្ងៃ ទី ១៣ ខែ មិថុនា ឆ្នំា ២០១៦ នៅសណ្ឋាគារ Raffle Hotel Le Royal ។ កម្មវិធីនេះត្រូវបានចូលរួមដោយ លោក ចូចូ មាឡូឡូស អគ្គនាយកធនាគារឯកទេស វីង លោក គីម ជុង ម៉ូ អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Gmoney Trans នៃប្រទេសកូរ៉េខាងត្បូង ព្រមទាំងតំណាងពីធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមទំាង ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនទៀត។
ជាមួយនិងកិច្ចព្រមព្រៀងនេះ ទាំងប្រជាជនកូរ៉េនិងពលករកម្ពុជារស់នៅប្រទេសកូរ៉េខាងត្បូងទាំងអស់ អាចផ្ញើរប្រាក់ពីប្រទេសកូរ៉េមក កម្ពុជា តាមរយៈការប្រើប្រាស់ គណនីវីង បានយ៉ាងរហ័ស សុវត្ថិភាព និង មានភាពងាយស្រួល។
លោក ចូចូ មាឡូឡូសអគ្គនាយកប្រតិបត្តិ ធនាគារឯកទេស វីង បានអោយដឹងថា “កិច្ចព្រមព្រៀងនេះមិនត្រឹមតែនាំមកនូវបទពិសោធន៍ដ៏ល្អបំផុតសំរាប់អតិថិជនជាពិសេសពលករដែលរស់នៅប្រទេសកូរ៉េក្នុងការផ្ទេរប្រាក់មកផ្ទះប៉ុណ្ណោះទេថែមទំាងអាចរក្សានូវទំនាក់ទំនងល្អ ជាមួយក្រុមគ្រួសាររបស់ពួកគាត់តាមរយៈវីងផងដែរ។ នេះគឺជាសមិទ្ធិផលមួយថ្មីទៀតដែលវីងចង់អោយប្រជាជនកម្ពុជាទទួលបាននូវភាពងាយស្រួល ទុកចិត្តនិងមានសុវត្ថិភាពទាំងការផ្ទេរប្រាក់ក្នុងស្រុកនិងក្រៅប្រទេស។
យោងទៅតាមកិច្ចព្រមព្រៀង ក្រុមហ៊ុនទំាងពីរជឿជាក់ថា ពួកគេអាចយល់ដឹងច្រើន និងការឆ្លើយតបទៅនិងកំនើននៃចំនួនពលករកម្ពុជា ទៅប្រទេសកូរ៉េ។ ការសិក្សារស្វែងយល់នេះ គឺអាចជួយអោយភាគីទំាងពីរ មានភាពងាយស្រួលក្នុងការផ្តល់នូវដំណោះស្រាយដ៏ល្អបំផុតសំរាប់ពលករកម្ពុជាជាមួយនិង សេវាកម្មផ្ទេរប្រាក់ក្រៅប្រទេសដែលមានទំនុកចិត្ត គ្រប់ពេលវេលា គ្រប់ទីកន្លែង។
ចាប់តាំងពីការបើកដំណើរការក្នុងឆ្នាំ ២០០៩ មក វីង បានបង្កើតនូវមធ្យោបាយថ្មីៗក្នុង ការផ្ទេរប្រាក់យ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាព ដោយប្រើប្រាស់ បច្ចេកវិជ្ជានាពេលបច្ចុប្បន្ន។ តាមរយៈផលិតផល និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតរបស់ខ្លួន វីង បានផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់អាចប្រើប្រាស់នូវសេវាហិរញ្ញវត្ថុជាច្រើនដូចជា ការផ្ទេរប្រាក់ក្នុងស្រុក ទិញកាតទូរស័ព្ទ ទូទាត់វិក្កយបត្រ វីងគិតលុយ (ការទូទាត់ដោយប្រើកាត វីង នៅហាងលក់រាយ) និងការទូទាត់លើ បណ្តាញ អុីនធឺណិត។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩ ។