កាន់តែងាយស្រួលជាមួយនឹងគណនីវីង!

សីហា 1, 2016

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នំា ២០១៦ អ្នកដែលមានគណនីវីងអាចរីករាយជាមួយ អត្ថប្រយោជន៍ជាច្រើន នៅពេលដែលលោកអ្នកប្រើប្រាស់គណនីវីង ដើម្បីធ្វើការវេរលុយ ឬបញ្ចូលលុយទូរស័ព្ទ។ អ្នកដែលមានគណនីវីង អាចធ្វើប្រតិបត្តិការជាមួយវីង វេរលុយ (វេរលុយទៅកាន់អ្នកដែលគ្មានគណនីវីង) ក្នុងតំលៃទាបត្រឹមតែ២៤០០៛ តែប៉ុណ្ណោះ។ ក្រៅពីនេះអ្នកដែលប្រើប្រាស់គណនីវីង អាចទទួលបាន៤% ត្រលប់មកវិញ រាល់ពេលដែលលោកអ្នកបញ្ចូលលុយក្នុងទូរស័ព្ទដៃរបស់លោកអ្នក។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីងបានអោយដឹងថា “ វីង បន្តផ្តល់ជូនសេវារហ័ស សុវត្ថិភាព និងកាន់តែងាយស្រួលជាមួយនឹងសេវាផ្ទេរប្រាក់ចល័តនៅលើទីផ្សារ។ យើងចង់កាត់បន្ថយ តំលៃសេវាជាមួយនឹង ការវេរប្រាក់ដែលមានតំលៃខ្ពស់ រាល់ពេលដែរអតិថិជនធ្វើការផ្ទេរប្រាក់ ទៅកាន់មនុស្សជាទីស្រលាញ់ ជាមួយគ្នានេះដែរលោកអ្នកនឹងទទួលបាន អត្រាទឹកប្រាក់ត្រលប់មកវិញដ៏អស្ចារ្យរាល់ពេលដែលបញ្ចូលលុយទូរស័ព្ទ ដោយគ្រាន់តែប្រើគណនីវីង។”

ដើម្បីបើកគណនីវីង លោកអ្នកគ្រាន់តែទៅកាន់ភ្នាក់ងារណាមួយដែលនៅជិតលោកអ្នក ហើយភ្ជាប់មកជាមួយនឹង ឯកសារណាមួយដែលអាចបញ្ចាក់ពីអត្តសញ្ញាណ ដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ប័ណ្ណបើកបរ ឬកាតមន្រ្តីរាជការ (កាតប៉ូលីស ឬកាតទារហាន)។

ប្រើប្រាស់គណនីវីងរបស់អ្នកដើម្បីផ្ញើរ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ ទិញរបស់តាមអនឡាញ ឬតាមដៃគូលក់រាយណាមួយ ( វីងគិតលុយ)។ ដើម្បីប្រើគណនីវីង លោកអ្នកគ្រាន់តែ ទាញយកកម្មវិធី Wing Money ពី App Store សម្រាប់ប្រភេទទូរស័ព្ទ IOS និង Google Play សម្រាប់ប្រភេទ Android ឬក៏ចុចតាមរយៈទូរស័ព្ទដៃ*989#។ សម្រាប់ព័ត៏មានបន្ថែមសូមមកកាន់គេហទំព័រ www.wingmoney.com ឬក៏ទំនាក់ទំនងមកកាន់លេខ 023 999 989៕

ស្លាក: wing account