កាតពណ៌បៃតង
កាតពណ៌បៃតងគឺជាកាតស្ដង់ដាសម្រាប់អតិថិជនទូទៅដែលមិនចូលក្នុងប្រភេទកាតពណ៌ខៀវ។
ត្រូវការធ្វើដំណើរទៅសាលារៀន? ចេញទៅទិញអីវ៉ាន់? ប្រញាប់ទៅធ្វើការ? ឬគ្រាន់តែចង់ដើរជុំវិញទីក្រុងមែនទេ? ទទួលបានកាតរថយន្តក្រុងសាធារណៈសហការដោយវីងសម្រាប់ការធ្វើដំណើរសាធារណៈដែលអាចបត់បែនបាន។ មិនចាំបាច់យកសាច់ប្រាក់សុទ្ធទៅជាមួយពេលធ្វើដំណើរជុំវិញទីក្រុងទេ។ គ្រាន់តែប៉ះកាតរថយន្តក្រុងសាធារណៈរបស់អ្នក ហើយរីករាយជាមួយការធ្វើដំណើរដោយគ្មានបញ្ហា។
កាតរថយន្តក្រុងសាធារណៈសហការដោយវីងមានពណ៌ខៀវនិងពណ៌បៃតងដែលសក្តិសមសម្រាប់តំរូវការនិងសកម្មភាពរបស់អ្នក។
កាតពណ៌បៃតងគឺជាកាតស្ដង់ដាសម្រាប់អតិថិជនទូទៅដែលមិនចូលក្នុងប្រភេទកាតពណ៌ខៀវ។
កាតនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ព្រះសង្ឃ សិស្សនិស្សិត ជនពិការ ក្មេងដែលមានកម្ពស់ក្រោម 1 ម៉ែត្រនិងមនុស្សចាស់។ កាតនេះអនុញ្ញាតឲ្យអ្នកជិះរថយន្ដក្រុងបាន 180 ដង។
កែប្រែការជិះរថយន្តរបស់អ្នកទៅជាបទពិសោធតែមួយគត់និងងាយស្រួលជាមួយវីង
មិនចាំបាច់បារម្ភទៅលើការទូទាត់តម្លៃមិនត្រឹមត្រូវឬការអាប់លុយទៀតនោះឡើយ។
រីករាយជាមួយភាពងាយស្រួលនៃការទូទាត់ដោយមិនចាំបាច់សាច់ប្រាក់សុទ្ធ។
ទទួលបានបច្ចុប្បន្នភាពអំពីការធ្វើដំណើរ ការចំណាយ និងទឹកប្រាក់របស់អ្នកជាមួយមុខងារ USSD និងកម្មវិធីស្មាតហ្វូនវីង។
វីងផ្តល់ឲ្យអ្នកនូវវិធី 4 យ៉ាងសាមញ្ញដើម្បីដាក់ប្រាក់ឬបញ្ចូលកាតរថយន្តក្រុងសាធារណៈរបស់អ្នក។
បន្ទាប់ពីទទួលបានកាតរថយន្តក្រុងសាធារណៈឬដាក់កាតវីងរបស់អ្នកឲ្យដំណើរការ អ្នកអាចប្រើវាភ្លាមៗសម្រាប់ការធ្វើដំណើរតាមរថយន្តក្រុងរបស់អ្នក។ គ្រាន់តែប៉ះកាតរថយន្តក្រុងសាធារណៈឬកាតវីងរបស់អ្នកនៅលើប្រអប់ឆូតកាតតាមរថយន្តក្រុងរាល់ពេលដែលអ្នកឡើងជិះនិងចាកចេញពីឡានក្រុង។ ការកាត់ទឹកប្រាក់នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិសម្រាប់ការធ្វើដំណើររបស់អ្នក។ ត្រូវប្រាកដថាលោកអ្នកអាចដាក់ប្រាក់ក្នុងកាតរថយន្តក្រុងសាធារណៈរបស់អ្នកនៅមុនពេលទឹកប្រាក់របស់អ្នកផុតកំណត់ឬពន្យារសុពលភាពកាតរបស់អ្នក។
វាមិនត្រឹមតែជាកាតរថយន្តក្រុងសាធារណៈនោះទេ។
កាតរថយន្តក្រុងសាធារណៈសហការដោយវីងក៏មានលក្ខណៈពិសេសផ្សេងទៀតដែលផ្តល់ភាពងាយស្រួលនិងប្រសើរជាងមុន៖