កក់សំបុត្រឡានក្រុងរបស់អ្នកជាមួយភ្នាក់ងារ វីង ឥឡូវនេះ!
មីនា 28, 2022សម្រាប់ថ្ងៃឈប់សម្រាកដ៏ច្រើននាថ្ងៃខាងមុខនេះ អ្នកដំណើរ អាចទិញសំបុត្រឡានក្រុងរបស់ពួកគេនៅតាមភ្នាក់ងារ វីង។
វីង ម៉ាន់នី(ខេមបូឌា)ម.ក និងក្រុមហ៊ុន CamboTicket បានចាប់ដៃគូយុទ្ធសាស្ត្រ ដើម្បីផ្តល់សេវាដឹកជញ្ជូនក្នុងស្រុកប្រកបដោយភាពងាយស្រួល។ នៅក្នុងប្រទេសកម្ពុជា មិនថាអ្នកដំណើរនៅកន្លែងណានោះទេ ពួកគេអាចទិញសំបុត្រឡានក្រុងដោយផ្ទាល់តាមរយៈភ្នាក់ងារវីងដែលនៅក្បែរបំផុត។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីងបានមានប្រសាសន៍ថា៖ “មិនថាទៅលេងគ្រួសារនៅឯខេត្ត ឬទៅសៀមរាបសម្រាប់ដំណើរកំសាន្តនោះទេ ភាពជាដៃគូនេះធានាថា វាគឺងាយស្រួលសម្រាប់ពួកគេក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី ឬ សំបុត្រទូក ដើម្បីទៅដល់កន្លែងកំសាន្តដែលពួកគេចូលចិត្ត។ សេវាកម្មនេះត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារ វីង ដែលពួកគាត់ត្រូវបានបណ្តុះបណ្តាលយ៉ាងល្អ និង ដៃគូដ៏គួរឲ្យគោរពរបស់យើង CamboTicket។”
លោក ម៉ានូ បានបន្តថា៖ “ ការកក់សំបុត្រឡានក្រុងរបស់អ្នកលែងជាកិច្ចការដ៏លំបាកទៀតហើយ។ អ្នកអាចកក់តាមរយៈកម្មវិធីវីងប៊ែងអេប (Wing Bank app) ឬដើរទៅរកភ្នាក់ងារវីងដែលនៅជិត លោកអ្នក ហើយអាចកក់ សំបុត្រឡានក្រុង តាក់ស៊ី ឬ សំបុត្រទូក ក៏បាន។ យើងជឿជាក់ថាភាពជាដៃគូនេះអាចរួមចំណែកដល់ការជម្រុញការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍ បន្ទាប់ពីធូរស្រាលពីជំងឺរាតត្បាត”។
អ្នកធ្វើដំណើរ អាចទៅកាន់ភ្នាក់ងារ វីង ដែលនៅជិតទីតាំងរបស់គាត់ ហើយអាចសួរព័ត៌មានអំពី គោលដៅ តម្លៃ ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងពេលវេលា ចេញដំណើរ។ អតិថិជនអាចជ្រើសរើសសំបុត្រពី ក្រុមហ៊ុន ឯករាជ្យអិចប្រេស វិរៈប៊ុនថាំ សាលីវីអាយភី អូឡុងពេជ្រត្រេនស្ពតខូអិលធីឌី ឡារីតាអិចប្រេស និងក្រុមហ៊ុនផ្សេងៗទៀតជាមួយភ្នាក់ងារ វីង។
លោក ស៊ុ្រន ឈាងស្រេង នាយកគ្រប់គ្រងអាជីវកម្មទីផ្សារអតិថិជននៃក្រុមហ៊ុន វីង ម៉ាន់នី បានមានប្រសាសន៍ថា៖ “ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដ៏ទំនើបរបស់ CamboTicket ជាមួយភ្នាក់ងារ វីង នៅទូទាំងប្រទេស វានឹងជួយអ្នកដំណើរ ទទួលបានភាពងាយស្រួលកាន់តែខ្លាំង និងប្រកបដោយប្រសិទ្ធភាព ។ ភ្នាក់ងាររបស់យើងប្តេជ្ញាបម្រើអ្នកដំណើរគ្រប់រូប ទៅដល់គោលដៅរបស់ពួកគេដោយមិនមានការរំខានអ្វីឡើយ។”
អ្នកប្រើប្រាស់ កម្មវិធីវីងប៊ែងអេប (Wing Bank app) ក៏អាចស្វែងរក CamboTicket នៅលើទូរស័ព្ទដៃរបស់ពួកគេ ក្នុងមុខងារ “ការដឹកជញ្ជូន” ផងដែរ។
Camboticket ត្រូវបានបង្កើតឡើងឆ្នាំ ២០១៥ ហើយឥឡូវបានរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងការលក់សំបុត្រតាមអ៊ិនធឺណែតនៅក្នុងប្រទេសកម្ពុជា។ Camboticket បានពង្រីកវត្តមានរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម ថៃ និងឡាវ ដោយផ្តល់សេវាកម្មសម្រាប់ការធ្វើដំណើរទៅមកសម្រាប់គោលដៅសំខាន់ៗក្នុងតំបន់ដូចជា៖ ភ្នំពេញ ហូជីមិញ បាងកក ប៉ាក់សេ សៀមរាប ក្រុងព្រះសីហនុ កំពត បាត់ដំបង និងទីតាំងផ្សេងៗដ៏ទៃទៀត។
វិស្សមកាលគឺជាពេលសម្រាកលំហែកាយ និងរីករាយជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។ សម្រាប់ថ្ងៃឈប់សម្រាកខាងមុខដោយរួមមាន បុណ្យចូលឆ្នាំខ្មែរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បុណ្យវិសាខបូជា និងថ្ងៃពិសេសនាពេលខាងមុខជាច្រើនផ្សេងទៀត អ្នកអាចផ្តល់សេចក្តីទុកចិត្តលើភ្នាក់ងារវីងនៅក្បែរអ្នកបំផុតដើម្បីកក់សំបុត្រដែលអ្នកត្រូវការ។