អស្ចារ្យ! ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំ!
លោកអ្នកគ្រាន់តែបើកគណនី វីង ប្រភេទណាមួយក៏បាន រួចដាក់ប្រាក់ នោះលោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែ។ ដាក់ប្រាក់ជាមួយ វីង បានទាំងការប្រាក់ខ្ពស់ ឈ្នះទាំងរង្វាន់!
ប្រូម៉ូសិនចាប់ពីខែមិថុនា ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២
រង្វាន់រួមមាន៖
-
- ម៉ូតូ Honda Dream 2022 ក្នុងមួយខែ ២២ រង្វាន់ សរុបចំនួន ១៣២ រង្វាន់
- រង្វាន់ធំ រថយន្ដ Ford Wildtrak ក្នុងមួយខែ ០១ រង្វាន់ សរុបចំនួន ០៦ រង្វាន់ និង
- រង្វាន់ធំបំផុតគឺ រថយន្ដ Lexus LX600 សរុបចំនួន ០១ រង្វាន់ ដែលនឹងត្រូវចាប់រង្វាន់នៅចុងបញ្ចប់នៃប្រូម៉ូសិន
លក្ខខណ្ឌ
1. ដែលត្រូវអនុវត្ត៖ អតិថិជន ត្រូវបើកគណនីវីង ផ្ទាល់ខ្លួន ហើយដាក់ប្រាក់ចូលក្នុងគណនីដែលទើបនឹងបើកនោះ អតិថិជននឹងមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់ផ្សងសំណាង ដូចខាងក្រោម៖
- សម្រាប់ការចាប់រង្វាន់ម៉ូតូ Honda Dream 2022: ដាក់ និងត្រូវរក្សាទុកទឹកប្រាក់យ៉ាងតិច ៥០០ដុល្លារ នៅក្នុងគណនី រហូតដល់ថ្ងៃចាប់រង្វាន់។
- សម្រាប់ការចាប់រង្វាន់រថយន្ដ Ford Wildtrak:ដាក់ និងត្រូវរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងមួយខែយ៉ាងតិច ៥.០០០ដុល្លារ នៅក្នុងគណនី រហូតដល់ថ្ងៃចាប់រង្វាន់។ ដាក់ប្រាក់កាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន។
- សម្រាប់ការចាប់រង្វាន់រថយន្ដLexus LX600: ដាក់ និងត្រូវរក្សាទុកទឹកប្រាក់ជាមធ្យមក្នុងមួយខែយ៉ាងតិច ៥០.០០០ដុល្លារ ឡើងទៅ រហូតដល់ថ្ងៃចាប់រង្វាន់។
2. សម្រាប់អតិថិជនដែលមានគណនីវីង ស្រាប់ (លើកលែងគណនីសន្សំមានកាលកំណត់) លោកអ្នកគ្រាន់តែរក្សាទុកទឹកប្រាក់ក្នុងគណនីនោះ តាមលក្ខខណ្ឌរបស់ប្រូម៉ូសិន នោះលោកអ្នកនឹងមានឱកាសចូលរួមការចាប់រង្វាន់ផងដែរ។
3. អតិថិជនម្នាក់ អាចឈ្នះបានតែមួយប្រភេទរង្វាន់ ប៉ុណ្ណោះក្នុងមួយខែ។
4. ក្នុងអំឡុងពេល៦ខែនៃប្រូម៉ូសិននេះ
- អតិថិជនម្នាក់អាចឈ្នះ រង្វាន់ម៉ូតូ Honda Dream
- មួយគ្រឿង រថយន្ដ Ford Wildtrak
- មួយគ្រឿង និងរថយន្ដ Lexus LX600 មួយគ្រឿងតែប៉ុណ្ណោះ។
5. គណនីដែលបានបិទ គិតត្រឹមពេលចាប់រង្វាន់ នឹងមិនមានឱកាសចូលរួមការចាប់រង្វាន់នេះទេ។
6. ការចាប់រង្វាន់ម៉ូតូ និងរង្វាន់រថយន្ដ Ford Wildtrak នឹងត្រូវធ្វើឡើងជារៀងរាល់ខែ រីឯរង្វាន់រថយន្ដ Lexus LX600 ការចាប់រង្វាន់នឹងត្រូវធ្វើឡើងនៅចុងបញ្ចប់នៃប្រូម៉ូសិន។
7. សម្រាប់រង្វាន់ម៉ូតូ Honda Dream 2022 និងរថយន្ត Ford Wildtrak
- សមតុល្យគណនីដែលត្រូវបានចាប់រង្វាន់សល់ពីខែចាស់ នឹងមិនត្រូវបានរាប់បញ្ចូលក្នុងខែថ្មីនោះទេ ពោលគឺត្រូវរាប់សាជាថ្មីតាមសមតុល្យជាក់ស្ដែងក្នុងខែថ្មី។
8. សន្លឹកឆ្នោតចាប់រង្វាន់ នឹងត្រូវរាប់ជូនអតិថិជន ចាប់តាំងពីពេលចូលរួមក្នុងប្រូម៉ូសិនរហូតដល់ពេលចាប់រង្វាន់ ដរាបណាលោកអ្នករក្សាទុកទឹកប្រាក់ក្នុងគណនី តាមលក្ខខណ្ឌរបស់ប្រូម៉ូសិន។ ចូលរួមកាន់តែលឿន នឹងមានឱកាសឈ្នះកាន់តែច្រើន។
9. អតិថិជនដែលមិនមកទទួលរង្វាន់ ក្នុងរយ:ពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសអ្នកឈ្នះ នឹងត្រូវចាត់ទុកជាអសារបង់។
10. ដើម្បីមានសិទ្ធិទទួលរង្វាន់ អតិថិជនត្រូវតែមានព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនក្នុងគណនីអោយបានពេញលេញ (Full KYC) នៅក្នុងគណនី។ អតិថិជនដែលមិនមាន ព័ត៌មានផ្ទាល់ខ្លួនពេញលេញនឹងមិនមានសិទ្ធិទទួលបានរង្វាន់ទេ។
11. អតិថិជនត្រូវតែបង្ហាញ អត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬ ឯកសារផ្សេងទៀត ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ ដើម្បីទទួលបានរង្វាន់។ ប្រសិនបើអតិថិជនខកខានក្នុងការផ្តល់ឯកសារត្រឹមត្រូវ ដើម្បីបញ្ជាក់ពីភាពជាម្ចាស់គណនីរបស់គាត់ គាត់នឹងមិនទទួលបានរង្វាន់ទេ។ ព័ត៌មានផ្ទាល់ខ្លួននៅក្នុងឯកសារ ត្រូវតែដូចគ្នាជាមួយព័ត៌មាននៅក្នុងគណនីវីង។
12. បុគ្គលិករ៉ូយ៉ាល់គ្រុប បុគ្គលិកវីង សមាជិកគ្រួសារ (ប្ដី-ប្រពន្ធ ឪពុកម្ដាយបង្កើត កូនបង្កើត) របស់បុគ្គលិកវីង ភ្នាក់ងារវីង និងភ្នាក់ងារវីងម៉ាស្ទ័រ មិនមានសិទ្ធិចូលរួមក្នុងការចាប់រង្វាន់នេះទេ។
13. ធនាគារ វីង សូមរក្សាសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌផ្សេងៗ ក្នុងករណីចាំបាច់ណាមួយ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
- ធនាគារវីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរនូវរង្វាន់របស់ប្រម៉ូសិន រយៈពេលប្រូម៉ូសិន និងលក្ខខណ្ឌផ្សេងៗបានគ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ធនាគារវីងរក្សាសិទ្ធិក្នុងការបញ្ចប់ប្រម៉ូសិននៅពេលណាមួយក៏បានដោយមិនចាំបាច់ជូនដំណឹងជាមុន។
ការចាប់រង្វាន់នឹងត្រូវធ្វើឡើងជារៀងរាល់ខែ តាមរយៈកម្មវិធី Saturday Night LIVE របស់ស្ថានីយ៍ទូរទស្សន៍ CTN វេលាម៉ោង ០៧:០០យប់ ដល់ម៉ោង ០៩:០០យប់ ដែលមានការផ្សាយបន្តផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ផងដែរ។