អស់ស្ទះ! អត្រាការប្រាក់ខ្ពស់ជាងមុនរហូតដល់ ៣%ក្នុងមួយឆ្នាំសម្រាប់គណនីសន្សំ
សីហា 31, 2022អស់ស្ទះ! អត្រាការប្រាក់ខ្ពស់ជាងមុនរហូតដល់ ៣%ក្នុងមួយឆ្នាំសម្រាប់គណនីសន្សំ
លោកអ្នកគ្រាន់តែបើកគណនីសន្សំជាមួយធនាគារ វីង ឥលូវនេះ នឹងទទួលបានអត្រាការប្រាក់ខ្ពស់រហូតដល់៣% ក្នុងមួយឆ្នាំសម្រាប់គណនីសន្សំ ហើយលោកអ្នកអាចដកប្រាក់និងដាក់ប្រាក់បានតាមតម្រូវការ។
លក្ខខណ្ឌងាយៗ៖នៅពេលអតិថិជនដាក់ប្រាក់ក្នុងគណនីសន្សំ៖
- ចាប់ពី ១០០ដុល្លារ ឬ ៤០០,០០០៛ ឡើងទៅ នឹងទទួលបានអត្រាការប្រាក់៣% ក្នុងមួយឆ្នាំ
- សម្រាប់ទឹកប្រាក់តិចជាង ១០០ដុល្លារ ឬ ៤០០,០០០៛ នឹងទទួលបានអត្រាការប្រាក់០.៣% សម្រាប់ប្រាក់ដុល្លារ និង០.៥៥% សម្រាប់ប្រាក់រៀល
- ការប្រាក់នឹងកើនឡើងជារៀងរាល់ថ្ងៃ ហើយនឹងត្រូវបានទូទាត់ជូននៅរៀងរាល់ចុងខែ
- មិនកំណត់ចំនួនទឹកប្រាក់អប្បបរមានៅពេលបើកគណនី
- មិនកំណត់ចំនួនទឹកប្រាក់សន្សំ
- មិនតម្រូវចំនួនទឹកប្រាក់តម្រូវឱ្យមានក្នុងគណនី
មានសិទ្ធិក្នុងការចូលរួមកម្មវិធី “ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ” ប្រសិនបើទឹកប្រាក់នៅក្នុងគណនីត្រូវតាមលក្ខខណ្ឌ។
ដោនឡូត Wing Bank App ឥឡូវនេះ!
គណនីសន្សំ គឺអាចបើកបានភ្លាមៗ នៅលើទូរស័ព្ទដៃ។ អ្វីដែលលោកអ្នកត្រូវមាននោះគឺ កម្មវិធី Wing Bank App ព្រមទាំងឯកសារអាចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន រួចគ្រាន់តែធ្វើតាមការណែនាំនៅលើអេក្រង់ ជាការស្រេច។ ឥឡូវនេះ លោកអ្នកអាចចាប់ផ្តើមប្រើប្រាស់សេវាធនាគារវីងបានហើយ!