ការប្រើប្រាស់ទម្រង់កម្មវិធីវីងភ័ញ
(WingPoints Platform)

សូមអានខចែង និងលក្ខខណ្ឌខាងក្រោម ដោយយកចិត្តទុកដាក់​មុន​ពេល​ចុះឈ្មោះ ចូលទៅប្រើប្រាស់ ឬប្រើប្រាស់កម្មវិធីវីងភ័ញ (WingPoints) នៅ​លើកម្មវិធីទូរសព្ទវីងសម្រាប់ពាណិជ្ជកររបស់លោកអ្នក ឬទម្រង់​កម្មវិធី ​​​ស្រដៀង​គ្នាណាមួយ (តទៅនេះហៅថា ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) នៅ​លើ​ឧបករណ៍ណាមួយ និង/ឬ មុនពេល​ទទួល​បានសេវាកម្ម​ណា​មួយ​ ដែលផ្តល់ដោយវីងនៅលើទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ដែលអាចមាន​រួមបញ្ចូលសេវាកម្មដូចជា ការ​ចេញពិន្ទុ (point) និងការចេញបណ្ណតំណាងសាច់ប្រាក់ (coupon and voucher) ការ​ចាប់​ឆ្នោត ការបើករង្វាន់ សេវាកម្មទីផ្សារ និង/ឬ សេវាកម្ម​ផ្សេង​ទៀត ដែលអាចផ្តល់ជូនដោយវីងនៅលើទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) (តទៅនេះហៅថា កម្មវិធីវីងភ័ញ (WingPoints Program)។ ដើម្បីជៀសវាង​ការសង្ស័យ លក្ខខណ្ឌទាំងនេះ​ត្រូវបាន​អនុវត្ត​​ចំពោះ​សេវាកម្មវីងទាំងអស់ ទោះបីជាសេវាកម្មទាំង​នេះត្រូវ​បាន​ផ្តល់​ដោយផ្ទាល់ ឬ ដោយភ្នាក់ងាររបស់​ខ្លួន / សម្ព័ន្ធ​ក្រុមហ៊ុន​របស់​ខ្លួន។

កម្មសិទ្ធិបញ្ញា

  • (i) វីងគឺជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ​ និងទាំងស្រុងលើសិទ្ធិ ឈ្មោះ និង​ផលប្រយោជន៍លើទិន្នន័យដែលប្រមូលបានដោយវីងពីអតិថិជនរបស់លោកអ្នក ឬអ្នកប្រើប្រាស់ចុងក្រោយ របស់វីងដែល​ទាក់ទង​នឹង កម្មវិធីវីងភ័ញ (WingPoints Program) រួមមាន អ៊ីម៉ែល និង/ឬ ព័ត៌មាន​​ទំ​នាក់ទំនង​ផ្សេង​ទៀត (“ទិន្នន័យអតិថិជន”)។ ក្នុងករណី​នេះ លោកអ្នកមិនត្រូវបានផ្តល់ការអនុញ្ញាត​ចូល​ទៅកាន់ទិន្នន័យ​អតិថិជន ឡើយ លើកលែងតែអតិថិជន​ប្រើប្រាស់​វិធី​ផ្សេងទៀត​សម្រាប់​ផ្តល់​ព័ត៌មានទំនាក់ទំនងដល់លោកអ្នក។
  • (ii) វីងជាម្ចាស់លើសិទ្ធិ ឈ្មោះ និងអត្ថប្រយោជន៍ទាំងអស់​លើកម្មវិធី​វីងភ័ញ (WingPoints Program) រួមទាំង សិទ្ធិលើកម្មសិទ្ធិបញ្ញា និង​ការ កែលម្អ ការកែសម្រួល ឬការធ្វើអោយប្រសើរ​ឡើងលើកម្មសិទ្ធិ​បញ្ញា​ទាំងនោះ។ លើកលែងតែមានចែងក្នុងកិច្ចព្រមព្រៀង សិទ្ធិ​ទាំង​អស់​ដែលមិនបានផ្តល់ឱ្យលោកអ្នក ត្រូវបានរក្សាទុក។
  • (iii) វីងអនុញ្ញាតឱ្យលោកអ្នកចូលទៅកាន់ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) និងប្រើកម្មវិធីគេហ​ទំព័រ​សម្រាប់​ពាណិជ្ជករ​របស់វីង (“Portal”) សម្រាប់​គោលបំណងអាជីវកម្មផ្ទៃក្នុង ដោយ​មានកំណត់ មិនអាចផ្ទេរបាន មិនផ្តាច់មុខ និងអាចដកហូត​ការ​ប្រើ​ប្រាស់​វិញបាន ដរាបណាគណនីវីងរបស់លោកអ្នក នៅតែ​មាន​ដំណើរការ និងសកម្ម។ ប្រសិនបើវីងផ្តល់​អោយលោកអ្នក​នូវលេខ​សម្ងាត់ ដើម្បីចូលទៅកាន់កម្មវិធីគេហទំព័រ សម្រាប់ពាណិជ្ជករ​របស់​វីង (Portal) លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុង​ចំពោះការការពារ​លេខ​សម្ងាត់ និងចំពោះការប្រើប្រាស់ដោយមាន ឬគ្មាន​ការ​អនុញ្ញាត​ណាមួយ ក្នុងការប្រើប្រាស់លេខសម្ងាត់នេះ។ កម្មវិធី​គេហទំព័រសម្រាប់ពាណិជ្ជកររបស់វីង (Portal) ប្រភពកូដទាំងអស់ និងសិទ្ធិ​អ្នកនិពន្ធ កម្មសិទ្ធិបញ្ញាផ្សេងទៀតដែលពាក់ព័ន្ធ គឺ​ជា​កម្មសិទ្ធិផ្តាច់មុខរបស់វីងតែមួយគត់។ លោកអ្នកមិនត្រូវ​អនុញ្ញាត​ឱ្យតតិយជនប្រើប្រាស់លេខសម្ងាត់របស់លោកអ្នក ឬ ចូលទៅប្រើ​កម្មវិធីគេហទំព័រសម្រាប់ពាណិជ្ជកររបស់វីង (Portal)។ វីងមានសិទ្ធិ​បញ្ចប់អាជ្ញាប័ណ្ណដែលបាន​ផ្តល់ជូនលោកអ្នក​ភ្លាមៗ ក្នុង​ករណី​ដែល​​លោកអ្នក​បាន​បំពានលក្ខខណ្ឌ ​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង ឬទោះ​បីពុំមានកំហុសណាមួយក៏ដោយ គណនីវីង​របស់​លោកអ្នកក៏អាចត្រូវបានបិទតាម​ឆន្ទានុសិទ្ធិ​របស់វីង។

ការដាក់កំហិត

លោកអ្នក៖

  • (i) នឹងប្រើប្រាស់កម្មវិធីទូរស័ព្ទ សម្រាប់ពាណិជ្ជកររបស់វីង ក្នុង គោល​បំណង​អាជីវកម្មផ្ទៃក្នុងរបស់លោកអ្នកតែមួយគត់។ និង
  • (ii) សម្រាប់ខ្លួនលោកអ្នក សម្ព័ន្ធអាជីវកម្មណាមួយរបស់លោកអ្នក ឬ តតិយភាគីណាមួយ លោកអ្នកមិនត្រូវ៖
    • ក. លក់ ជួល ផ្តល់អាជ្ញាប័ណ្ណ ឬ ផ្តល់អាជ្ញាប័ណ្ណបន្ត ប្រគល់សិទ្ធិ ចែកចាយ ឬផ្ទេរទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform)។
    • ខ. កែប្រែ ផ្លាស់ប្តូរ កែច្នៃ បង្កើតស្នាដៃចម្លងក្លែងក្លាយ បកប្រែ​ទិន្នន័យ បំបែក រុះរើ បង្កើតឡើងវិញ បកប្រែ ឬរុករក​ប្រភព​កូដនៃគំនិតបង្កើតទម្រង់​កម្មវិធី​នេះ មូលដ្ឋានទម្រង់ ទ្រង់ទ្រាយ​ឯកសារ កម្មវិធី ឬ សម្ព័ន្ធអន្តរ​ប្រតិបត្តិការ​នៃកម្មវិធី​វីងភ័ញ (WingPoints Program)។
    • គ. ថតចម្លងទម្រង់ជាក់ស្តែងណាមួយ របស់​កម្មវិធីវីងភ័ញ (WingPoints Program)។ និង
    • ឃ. ដកចេញពីកម្មវិធីវីងភ័ញ (WingPoints Program) នូវភាសា ឬការរចនាណា​មួយ​ដែលបង្ហាញពីលក្ខណៈជាសំងាត់របស់វា ឬសិទ្ធិជាកម្មសិទ្ធិ​លើវីងភ័ញ (WingPoints)។

លើសពីនេះទៀត លោកអ្នក​មិនត្រូវទាញយក ទាញយកឡើងវិញ ឬ​អនុញ្ញាត​ឱ្យតតិយភាគីណាមួយ ទាញយក ឬទាញយកឡើង​វិញដោយ​ផ្ទាល់​ ឬដោយប្រយោល​នូវកម្មវិធីវីងភ័ញ (WingPoints Program) ដែល​ការ​ទាញយកនេះ​ត្រូវបានហាមឃាត់​ដោយច្បាប់ជាធរមាន ប្រសិន​បើ​គ្មាន​​ការត្រួតពិនិត្យ និងអនុញ្ញាតត្រឹមត្រូវ។ វីងរក្សាសិទ្ធិ​ទាំងស្រុង​របស់​ខ្លួន ដើម្បី​យល់ព្រម កែប្រែ ឬបដិសេធ ការទំនាក់ទំនង ឬសំណើ​ទាក់ទង ឬសារទៅអតិថិជនរបស់លោកអ្នក ឬអ្នកប្រើប្រាស់វីងចុងក្រោយ​ណា​មួយ ដែលធ្វើឡើងតាម​រយៈកម្មវិធីវីងភ័ញ (WingPoints Program)។

ការភ្ជាប់គម្រោង

  • (i) ការភ្ជាប់គម្រោង​​​​​​ គឺមានរយៈពេលមិនកំណត់ អាស្រ័យតាម​ឆន្ទៈរបស់​អតិថិជន។
  • (ii) ជាលទ្ធផលនៃកិច្ចព្រមព្រៀងនេះ លោកអ្នកនឹងត្រូវបានចុះឈ្មោះ ភ្ជាប់​គម្រោង ដែលនឹងចាប់ផ្តើម​នៅពេលណាមួយក្នុងរយៈ​ពេល​ហុកសិប (៦០) ថ្ងៃ នៃការទទួលយកកិច្ចព្រមព្រៀង​ហើយវីងរក្សា​សិទ្ធិក្នុងការកែប្រែលើការចូលជាធរមាននេះ ក្នុងរយៈពេល​ដែល​បាន​ផ្តល់ជូន។

ថ្លៃសេវា ល័ក្ខខ័ណ្ឌកំណត់តម្លៃ និងការទូទាត់ និងពន្ធ

  • (i) វីងរក្សាសិទ្ធិក្នុងការគិតថ្លៃសេវាដែលបានកំណត់ជាមុនដែលត្រូវបង់សម្រាប់កម្មវិធីវីងភ័ញ (WingPoints Program) នៅពេលណាមួយ​បន្ទាប់​ពីការ​ជូន​ដំណឹងជាមុនដល់​លោកអ្នកក្នុងរយៈពេលសាមសិប (៣០) ថ្ងៃ។ ថ្លៃសេវានេះនឹងមិនត្រូវបានផ្លាស់​ប្តូររហូតដល់ការ​ចាប់​ផ្តើម​នៃការភ្ជាប់គម្រោងសារជាថ្មី។
  • (ii) ជាការផ្តល់ជូនតម្លៃពិសេស សម្រាប់ការចុះឈ្មោះចូលក្នុង​កម្មវិធី​វីងភ័ញ (WingPoints Program) គឺ ០,០០ ដុល្លារក្នុងមួយខែ ​សម្រាប់​រយៈ​​​ពេលនៃការភ្ជាប់គម្រោងដំបូង។

យ៉ាងណាមិញ ដៃគូអាជីវកម្មនីមួយៗនឹង​ផ្តល់ការ​បញ្ចុះតម្លៃលើ​ប្រតិបត្តិ​ការទាំងអស់ ដែលបានធ្វើឡើងតាមរយៈការប្រើប្រាស់បណ្តាញវីង។ អាស្រ័យលើវិសាលភាពនៃការបញ្ចុះតម្លៃ ពាណិជ្ជករ​នីមួយៗនឹង​ត្រូវបាន​ចាត់ថ្នាក់ជាក្រុមជាក់លាក់ ហើយនឹងទទួលបាន​ការថែម និង/ឬអត្ថ​ប្រយោជន៍ ​ទៅតាមប្រភេទក្រុមនីមួយៗនោះ។

វីងនឹងបំលែងតម្លៃនៃការបញ្ចុះតំលៃទៅជាពិន្ទុ និងផ្តល់​រង្វាន់សមាមាត្រ​ទៅ​នឹងពិន្ទុដែល​បាន​បំលែងនោះ ដល់អតិថិជន​ (បុគ្គលដែលបាន​ធ្វើ​ប្រតិបត្តិ​ការ) ហើយធ្វើការទូទាត់​ចុង​ក្រោយ​សម្រាប់​ប្រតិបត្តិការ​ដូចខាង​ក្រោម៖

  • (i) កម្មវិធីវីងភ័ញ (WingPoints Program) នឹងជះឥទ្ធិពលដល់ ​អត្ថប្រយោជន៍​របស់​ពាណិជ្ជករ ​បន្ទាប់ពីកាត់ថ្លៃប្រតិបត្តិការ (MDR) និងតម្លៃ​នៃការបញ្ចុះតម្លៃ ដែលផ្តល់ជូនដោយពាណិជ្ជករ យោង​តាម​ដំណើរការទូទាត់ដែលកំពុងដំណើរការ (ប្រចាំថ្ងៃ/ប្រចាំ​សប្តាហ៍។ ល។)។
  • (ii) នៅពេលដែលលោកអ្នក ផ្តល់ព័ត៌មានអំពីការបង់ប្រាក់​របស់​លោក​អ្នក​ទៅវីង លោកអ្នកកំពុងផ្តល់ការអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការ រាល់ការ​បង់ប្រាក់ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។
  • (iii) អ្នកនឹងទទួលខុសត្រូវចំពោះការលក់ ការប្រើប្រាស់ អាករលើ​តម្លៃ​បន្ថែម ឬពន្ធនាំចូល កាតព្វកិច្ចគយ ឬពន្ធស្រដៀងគ្នា ស្របតាម​ច្បាប់​ជាធរមាន ទាក់ទងទៅនឹងការផ្តល់កម្មវិធីវីងភ័ញ (WingPoints Program) ។
  • (iv) នៅពេលការបញ្ចុះតម្លៃត្រូវបានផ្តល់ជូន លោកអ្នកបោះបង់ចោល​សិទ្ធិ​ក្នុងការទទួលបានតម្លៃនៃការបញ្ចុះតម្លៃនេះ ទោះបីជាក្នុង​ទម្រង់ ​ជាសាច់ប្រាក់ ឬពិន្ទុ ឬជារូបិយប័ណ្ណ ផ្សេងទៀត ដែលវីង​ជ្រើស​រើសដើម្បីបំលែងតម្លៃនៃការបញ្ចុះតម្លៃនេះ។
  • (v) ក្រៅពីនោះ វីងអាចផ្អាក ឬបញ្ចប់កិច្ចព្រមព្រៀង និងសិទ្ធិប្រើប្រាស់ និងសិទ្ធិក្នុងការប្រើគ្រប់ផ្នែក ឬផ្នែកណាមួយនៃកម្មវិធីវីងភ័ញ (WingPoints Program) តាមឆន្ទានុសិទ្ធិរបស់ខ្លួន នៅពេលណាមួយ ដោយជូនដំណឹងតាមអេឡិចត្រូនិក ឬវិធីផ្សេងទៀតដល់លោកអ្នក ប្រសិនបើអ្នកមិនបានបង់ប្រាក់គ្រប់ចំនួន​ តាមកាលបរិច្ឆេទ ឬមុន​កាលបរិច្ឆេទកំណត់សម្រាប់ការទូទាត់ប្រាក់ ឬចំពោះការរំលោភ​បំពាន​លើខចែង និងលក្ខខណ្ឌទាំងនេះ ឬណាមួយនៃ​កិច្ចព្រមព្រៀង ឬឯកសារភ្ជាប់ទៅនឹងខចែង និងលក្ខខណ្ឌ រួមទាំង​តំណភ្ជាប់ណាមួយដែលមាននៅក្នុងកិច្ចព្រមព្រៀង ឬ ខចែង និង​លក្ខខណ្ឌនេះ។ លោកអ្នកត្រូវទទួលខុសត្រូវបង់​ចំនួនទឹកប្រាក់ ដែល​នៅ​មិនទាន់ទូទាត់គិតត្រឹមកាលបរិច្ឆេទបញ្ចប់ រួមទាំងថ្លៃ​លុប​ចោល​មុនពេលកំណត់។ លោកអ្នកយល់ព្រមបង់ថ្លៃសេវាមេធាវី និងការចំណាយនៅតុលាការ ដែលបាន​ចំណាយដោយវីង ក្នុងការ​ប្រមូលចំនួន ទឹកប្រាក់ដែលលោក​អ្នកមិនទាន់បានបង់។
  • (vi) វីងផ្តល់ជូននូវលក្ខណៈស្តង់ដារនៃកម្មវិធីវីងភ័ញ (WingPoints Program)។ ប៉ុន្តែក្នុងករណីមានការតំឡើងស្មុគស្មាញ (រាប់បញ្ចូល​ទាំង​ការតម្លើងដែលត្រូវការជំនួយគាំទ្រពីតតិយភាគី ឬអ្នក​បច្ចេក​ទេស ​ខាងក្រៅ​ដើម្បីបញ្ចប់ការតំឡើង) វីងនឹងផ្តល់ការគាំទ្រ​បច្ចេក​ទេស​រហូតដល់រយៈពេលមួយម៉ោង។ ការគាំទ្រផ្នែកបច្ចេកទេស​ដែល​លើស​ពីរយៈពេលមួយម៉ោងនឹងត្រូវបានគិតថ្លៃ ១០០,០០ ដុល្លារ​ក្នុងមួយម៉ោងពីពាណិជ្ជករ។

លក្ខខណ្ឌដើម្បីទទួលបាន

កម្មវិធីវីងភ័ញ (WingPoints Program) មិនអនុញ្ញាតសំរាប់បុគ្គល​ដែល​មាន​អាយុក្រោម ១៨ ឆ្នាំ ឬ អ្នកណាម្នាក់ដែលត្រូវបានបញ្ឈប់ ឬដកហូត​សិទ្ធិដោយវីងពីការទទួលបានកម្មវិធីវីងភ័ញ (WingPoints Program) ឬ​ចូល​ប្រើប្រាស់ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform)។ តាមរយៈ​ការទទួលយកខចែង និងលក្ខខណ្ឌ ឬដោយប្រើកម្មវិធីវីងភ័ញ (WingPoints Program) លោកអ្នកអះអាងថាលោកអ្នក​មានអាយុ​យ៉ាង​តិច ១៨ ឆ្នាំ​ហើយមិនត្រូវបានបញ្ឈប់​ ឬដកហូតសិទ្ធិដោយវីង ឬមិន​គ្រប់​លក្ខខណ្ឌដោយសារហេតុផលណាមួយពីការទទួលបានកម្មវិធីវីងភ័ញ (WingPoints Program) ពីមុនមកនោះទេ។

លើសពីនេះទៀត លោកអ្នកអះអាង និងធានាថា លោកអ្នកមានសិទ្ធិ និងសមត្ថភាពក្នុងការចុះទៅក្នុងកិច្ចព្រមព្រៀង និងគោរពរាល់ខចែង​​ និង​លក្ខខណ្ឌ ទាំងអស់ដែលមានក្នុងកិច្ចព្រមព្រៀង។ លោកអ្នកមិនត្រូវ​ក្លែង​បន្លំរូបវ័ន្តបុគ្គល ឬនីតិបុគ្គល ឬអះអាងក្លែងក្លាយអំពីអត្តសញ្ញាណ អាយុ ឬទំនាក់ទំនងជាមួយរូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាមួយឡើយ។ ជាចុង​ក្រោយ ក្នុងករណីមានការបំពានលើខចែង និងលក្ខខណ្ឌទាំងនេះ វីង​រក្សា​សិទ្ធិក្នុងការផ្អាក ឬរារាំងលោកអ្នកពីការប្រើប្រាស់កម្មវិធីវីងភ័ញ (WingPoints Program)។

គោលការណ៍ទំនាក់ទំនង

ដោយទទួលយកខចែង និង​​​លក្ខខណ្ឌទាំងឡាយ លោកអ្នកយល់​ព្រម​ដូច​ខាងក្រោម៖

  • (i) វីងអាចផ្ញើសាររំលឹកទៅកាន់លេខទូរស័ព្ទ ដែលលោកអ្នកបានផ្តល់ នៅពេលចុះឈ្មោះក្នុង ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) សម្រាប់សេវាកម្ម ឬលេខទូរស័ព្ទដែលលោកអ្នក​បានផ្តល់​អោយជា​ថ្មី​នៅលើ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ឬតាមរយៈ ​អ៊ីម៉ែល ឬការលោតឡើង​នូវការជូនដំណឹង។ សាររំលឹកនេះ​នឹងត្រូវ​បាន​ទទួលតាមរយៈ SMS ប្រសិនបើទូរស័ព្ទដៃអ្នកស្ថិតក្នុងទម្រង់ 'បើក' ទទួលសារ SMS, តាមរយៈអ៊ីម៉ែល ប្រសិនបើ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​អ៊ីម៉ែល និងអ៊ីម៉ែលមានមុខងារដំណើរការ និង តាមរយៈ​ការ​លោតឡើងនូរការជូនដំណឹង ប្រសិនបើអ្នកប្រើប្រាស់បាន​បើកការ​ទទួល​ការជូនដំណឹងបែបនេះ។ ប្រសិនបើទូរស័ព្ទដៃលោក​អ្នក​ស្ថិត​នៅក្នុង​ទម្រង់ 'បិទ' ឬប្រសិនបើប្រព័ន្ធផ្ទុកទិន្នន័យអ៊ីម៉ែល មិន​ដំណើរ​ការ ឬប្រសិនបើការលោតឡើង​នូរការជូនដំណឹង​ត្រូវបាន​បិទ នោះអ្នកមិនអាចទទួលបានសាររំលឹកនេះទាល់តែសោះ ឬ​ទទួល​បាន​សារយឺត។
  • (ii) វីងនឹងខិតខំប្រឹងប្រែង ដើម្បីផ្តល់សាររំលឹកតាមរយៈ​ការជូនដំណឹង​តាម​សារ SMS / អ៊ីម៉ែល / ការលោតឡើងជូនដំណឹង ហើយវា​ត្រូវ​បាន​ចាត់ទុកថា លោកអ្នកនឹងទទួលបានព័ត៌មាន​ ដែលបាន​ផ្ញើ​ពី​វីង​ជាសាររំលឹកតាមលេខទូរស័ព្ទ ឬអាសយដ្ឋានអ៊ីម៉ែលដែលបានផ្តល់​ក្នុងកំឡុងពេលប្រើប្រាស់ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ឬទទួលបានកម្មវិធីវីងភ័ញ (WingPoints Program)។ វីង​មិនមានកាតព្វកិច្ចបញ្ជាក់​ពីភាពត្រឹមត្រូវរបស់បុគ្គល ដែលបាន​ទទួល​សារ​រំលឹកឡើយ។ លោកអ្នកមិនអាចឱ្យវីងទទួលខុសត្រូវ​ចំពោះ​ការមិនទទួលបានសារជូនដំណឹង ការជូនដំណឹង ការលោត​ឡើងជូនដំណឹងតាមវិធីណាក៏ដោយ។
  • (iii) សេវានៃការជូនដំណឹងតាមសារ SMS អ៊ីម៉ែល ការលោតឡើង​ការ​ជូនដំណឹង គឺជាការផ្តល់ បន្ថែមដោយវីង ដែលផ្តល់ជូនសម្រាប់​ភាព​ងាយ​ស្រួលរបស់លោកអ្នក ហើយវាអាចងាយនឹងមានកំហុស ការ​លុបចោល និង/ឬភាពមិនត្រឹមត្រូវ។ ក្នុងករណីដែលលោកអ្នក​សង្កេត​ឃើញនូវកំហុសណាមួយនៃព័ត៌មាន ដែលមាននៅក្នុងសារ​រំលឹកនេះ លោកអ្នកត្រូវជូនដំណឹងជាបន្ទាន់ទៅកាន់វីង ហើយវីង​នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីកែកំហុស​ឱ្យបានឆាប់​បំផុត។ លោកអ្នកមិនអាចឱ្យវីងទទួលខុសត្រូវចំពោះការខាតបង់ ការ​ខូចខាត ការទាមទារសំណង ការចំណាយរួមទាំង​ថ្លៃសេវាផ្នែក​ច្បាប់​ដែលអាចនឹងកើតឡើង ទទួលរងដោយលោកអ្នក ដោយសារ​តែការ​ផ្ញើសារ អ៊ីម៉ែលជូនដំណឹង ការលោតឡើងការជូនដំណឹង​នេះទេ។
  • (iv) ភាពច្បាស់លាស់ ភាពងាយស្រួលអាន ភាពត្រឹមត្រូវ និងភាព​រហ័ស​នៃការផ្តល់សេវា ជូនដំណឹងតាមសារ SMS អ៊ីម៉ែលជូនដំណឹង ការ​លោតឡើងនូវការជូនដំណឹងនេះ អាស្រ័យលើកត្តា​ជាច្រើនរួមមាន​ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់របស់អ្នកផ្តល់សេវាកម្ម។ វីងនឹង​មិន​ទទួលខុសត្រូវចំពោះការផ្ញើមិនចេញ ឬការពន្យាពេលផ្ញើ ឬការខូច​ទ្រង់ទ្រាយនៃសាររំលឹកនេះតាមមធ្យោបាយណាមួយឡើយ។
  • (v) លោកអ្នកត្រូវផ្តល់សំណងខូចខាតដល់វីង និងអ្នកផ្តល់សេវាសារ SMS និងអ៊ីម៉ែល ដែលរួមមានបុគ្គលិកវីង និងអ្នក​ផ្តល់សេវានោះ នូវ​ការខូចខាត ការប្តឹងតវ៉ា ការទាមទារ នីតិវិធី ការខាតបង់ ការពិន័យ ការ​ចោទប្រកាន់ និងការចំណាយផ្សេងៗ រួមទាំងនីតិវិធី​តាម​ផ្លូវ​ច្បាប់ និងថ្លៃសេវាផ្នែកច្បាប់ ដែលវីង ឬអ្នកផ្តល់សេវាផ្ញើសារជាអក្សរ អ៊ីម៉ែល​អាចកើតមាន ឬទទួលរងនូវផលវិបាក​ណាមួយ ឬកើតឡើង​ដូចខាងក្រោម៖
    • ក. ប្រើប្រាស់មិនត្រឹមត្រូវ ឬព័ត៌មានមិនត្រឹមត្រូវ ឬបោកប្រាស់​ដែល​កើតឡើងដោយសារលោកអ្នក។
    • ខ. លេខមិនត្រឹមត្រូវ ឬលេខដែលជាកម្មសិទ្ធិរបស់តតិយភាគី ដែល​មិនទាក់ទងគ្នាដែលផ្តល់ដោយលោកអ្នក។

ការបញ្ចប់កម្មវិធីវីងភ័ញ
(WingPoints Program)

លោកអ្នកយល់ព្រមអោយវីង ព្យួរ​ ឬបញ្ឈប់គណនីរបស់លោកអ្នក (ឬ​ផ្នែក​ណាមួយ) ឬការប្រើប្រាស់កម្មវិធីវីងភ័ញ (WingPoints Program) ហើយ​លុបចោល ផ្នែកនៃគណនី ប្រវត្តិរូបអ្នកប្រើប្រាស់ ឬទម្រង់ព័ត៌មាន​គណនី​របស់លោកអ្នក រួមទាំងការសម្គាល់អ្នកប្រើប្រាស់របស់លោកអ្នក នៅលើ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) នៅពេលណាក៏បាន តាមឆន្ទានុសិទ្ធិរបស់ខ្លួន ដោយមានមូលហេតុ ឬដោយគ្មានមូលហេតុ និងដោយ​គ្មានការពិន័យ។ វីងក៏អាចមិនបន្តការអនុញ្ញាត ការចូលទៅ​កាន់​កម្ម​វិធីវីងភ័ញ (WingPoints Program) របស់ខ្លួន ឬផ្នែកណាមួយ​ដោយមានឬគ្មានការជូនដំណឹងជាមុនផងដែរ។

លោកអ្នកយល់ព្រមថា វីងមិនទទួលខុសត្រូវចំពោះលោកអ្នក ឬតតិយ​ភាគី​សម្រាប់ការបញ្ចប់ ឬការរំខានណាមួយឡើយ។ នៅពេលបញ្ចប់​ដោយ​ហេតុផល​ណាមួយ លោកអ្នកយល់ព្រមឈប់ប្រើកម្មវិធីវីងភ័ញ (WingPoints Program) ភ្លាមៗ។

ដែនកំណត់នៃការទទួលខុសត្រូវ និងការខូចខាត

នៅក្នុងករណីណាក៏ដោយ​ វីង ឬភាគីបន្តកិច្ចសន្យា ភ្នាក់ងារ អ្នកផ្តល់សិទ្ធិ ដៃគូ ឬអ្នកផ្គត់ផ្គង់របស់ខ្លួនមិនទទួលខុស​ត្រូវចំពោះលោកអ្នកចំពោះ ​ការ​ខូច​ខាតពិសេសណាមួយ ការខូចខាត​ដោយប្រយោល ការខូចខាត​ដោយ​ចៃដន្យ សំណងមិនចំពោះ ការរំលោភលើទំនុកចិត្ត (រាប់បញ្ចូលទាំងការ​បាត់​បង់​​ឱកាសអាជីវកម្ម ការ​បាត់បង់ប្រាក់ចំណូល ឬការខាតបង់​នៃប្រាក់​ចំណេញព្រាងទុក ឬការខាតបង់ផ្សេងៗដែលពាក់ព័ន្ធ ឬមិនពាក់ព័ន្ធ​នឹង​ប្រាក់​កាសណាមួយ) ដែលកើតឡើងឬពាក់ព័ន្ធនឹង៖

  • (i) កិច្ចព្រមព្រៀង។
  • (ii) កម្មវិធីវីងភ័ញ (WingPoints Program) ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) គេហទំព័រយោង កម្មវិធី ទម្រង់​នៃ​ការ​ផ្តល់​សេវា ឬសេវាកម្ម។ ឬ
  • (iii) ការប្រើប្រាស់ ឬអសមត្ថភាពរបស់លោកអ្នក​ក្នុងការប្រើប្រាស់​សេវា​ទម្រង់​កម្មវិធីវីងភ័ញ (WingPoints Platform) (រួមទាំងសំភារៈ​និង​ឯកសារ​ទាំងអស់) ឬ​គេហទំព័រ​យោង កម្មវិធី ទម្រង់​នៃ​ការ​ផ្តល់​សេវា សេវាកម្ម ទោះបីជាវីង ឬអ្នកមានសិទ្ធិជាតំណាងវីង ត្រូវបាន​ជូន​ដំណឹងអំពីលទ្ធភាពដែលអាចកើតមានការខូចខាតដូចបានរៀបរាប់ខាងលើក៏ដោយ។

ទោះនៅក្នុងករណីណាក៏ដោយ វីង អភិបាល និយោជិត ភ្នាក់ងាររបស់វីង​មិនទទួលខុសត្រូវចំពោះលោកអ្នកចំពោះការខូចខាត ការទទួលខុសត្រូវ ការ​ខាតបង់ផ្សេងៗ និងមូលហេតុ​នៃសកម្មភាពដែល​កើតឡើង ឬទាក់ទង​នឹង៖

  • (i) កិច្ចព្រមព្រៀងនេះ។
  • (ii) សេវាកម្មវីង ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) គេហទំព័រ កម្មវិធី ទម្រង់​នៃ​ការ​ផ្តល់​សេវា សេវាកម្មណាមួយ។
  • (iii) ការប្រើប្រាស់ ឬអសមត្ថភាពរបស់លោកអ្នក​ក្នុងការប្រើប្រាស់​សេវាកម្ម​​វីង ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) (រួមទាំង​សំភារៈ និងឯកសារ​ទាំងអស់) ឬ គេហទំព័រ កម្មវិធី ទម្រង់​នៃ​ការ​ផ្តល់​​សេវា ឬសេវាកម្ម។ ឬ
  • (iv) ទំនាក់ទំនងផ្សេងទៀតជាមួយវីង ទោះជាបានកើតឡើង និងទោះ​ជា​កើត​ចេញពីកិច្ចព្រមព្រៀង អំពើអនីត្យានុកូល រួមទាំងការធ្វេស​ប្រហែស​ ការ​ធានា ​​ឬអ្វីផ្សេងៗទៀត ដែល​លើស ឬច្រើនជាង​ចំនួន​ទឹកប្រាក់​​ដែលលោកអ្នកបានបង់ សម្រាប់​ការ​ប្រើប្រាស់​ចំណែក​នៃ​សេវាកម្មវីងនេះឬ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ក៏ដោយ។

លោកអ្នកទទួលស្គាល់ និងយល់ព្រមថា វីងបានផ្តល់ជូនផលិតផល ​និង​សេវាកម្មរបស់ខ្លួន កំណត់តម្លៃសេវាកម្ម និងចាប់ផ្តើមអនុវត្ត​កិច្ចព្រម​ព្រៀង​នេះ ដោយពឹងផ្អែកលើការធានាអះអាង និង​ដែន​កំណត់នៃការ​ទទួល​ខុសត្រូវដែលបានចែងនៅក្នុងខចែង និងលក្ខខណ្ឌនេះ ដែលការ​ធានា​អះអាង និងដែនកំណត់នៃការទទួលខុសត្រូវ ដែល​មានចែង​នៅក្នុងខចែង និង​លក្ខខណ្ឌនេះ​ឆ្លុះបញ្ចាំងពីការបែងចែក​ហានិភ័យរវាង​លោក​អ្នក និងវីង ដោយសមហេតុផល និងយុត្តិធម៌ ហើយការធានា​អះអាង និងដែន​កំណត់​នៃការទទួលខុសត្រូវ ដែលបានចែង​នៅក្នុង​ខចែង និងលក្ខខណ្ឌនេះ បង្កើត​បាន​ជាមូលដ្ឋានសំខាន់​នៃការចរចា​រវាង​លោកអ្នក និងវីង។

វីងនឹងមិនអាចផ្តល់សេវាកម្មជូនលោកអ្នក ដោយផ្អែក​លើគោលការណ៍​សមរម្យ​ផ្នែកសេដ្ឋកិច្ចឡើយ ប្រសិនបើគ្មានដែនកំណត់ទាំងនេះ។ ច្បាប់​ជាធរមាន​អាច​នឹង​មិនអនុញ្ញាតទាំងស្រុង ឱ្យមានការកំណត់ ឬការ​មិនរាប់​បញ្ចូលនៃការទទួលខុសត្រូវ ឬការខូចខាតដោយចៃដន្យ​ ឬសំណង​មិន​ចំពោះ​ឡើយ ដូច្នេះដែនកំណត់ ឬការលើកលែងខាងលើ នឹងត្រូវអនុវត្ត​ចំពោះ​លោកអ្នក ស្របទៅតាមច្បាប់ជាធរមាន។ ក្នុងករណីនេះ​ការទទួល​ខុស​ត្រូវរបស់វីងនឹងត្រូវបានកំណត់ត្រឹមកម្រិត ដែលត្រូវបានអនុញ្ញាត​ដោយ​ច្បាប់ជាធរមាន។ កថាខណ្ឌនេះនឹងត្រូវអនុវត្ត​ទោះកិច្ចព្រមព្រៀង​ត្រូវបាន​បញ្ចប់ហើយក៏ដោយ។

សំណងការ​ខូចខាត

លោកអ្នកយល់ព្រមសងការខូចខាតដល់វីង ក្រុមហ៊ុនសម្ព័ន្ធ និយោជិក បុគ្គលិក អភិបាល និងដៃគូរបស់​វីង​ចំពោះការ​ខូចខាតដោយសារការទារ​សំណង ការបាត់បង់ ការខូចខាត និងបំណុល ការចំណាយ រួមទាំង​ថ្លៃ​សេវា និងចំណាយដែលកើតឡើងចេញពី ឬទាក់ទងទៅនឹង៖

  • (i) ការប្រើប្រាស់ ឬការប្រើប្រាស់មិនត្រឹមត្រូវនៃសេវាកម្មវីងឬ ទម្រង់​កម្មវិធី​វីងភ័ញ (WingPoints Platform)។
  • (ii) ការបំពានលើកិច្ចព្រមព្រៀងដោយលោកអ្នក។​ ឬ
  • (iii) ការបំពានលើការអះអាង ការធានា និងការព្រមព្រៀង ដែលធ្វើ​ឡើង​ដោយលោកអ្នកនៅ​ក្នុងខចែង និង​លក្ខខណ្ឌ​នេះ។

វីងរក្សាសិទ្ធិក្នុងការការពារ ​និងគ្រប់គ្រងផ្តាច់មុខ ដោយចំណាយជាបន្ទុក​របស់​លោកអ្នក ចំពោះបញ្ហាណាមួយ ដែលលោកអ្នកត្រូវបានតម្រូវឱ្យ​សង​សំណងការខូចខាតដល់វីង រួមទាំងសិទ្ធិក្នុងការទូទាត់ ហើយ​លោក​អ្នក​​យល់ព្រមសហការជាមួយវីង ក្នុងការការពារ និង​ដោះស្រាយ​​បណ្តឹង​ទាំងនេះ។ វីងនឹងប្រឹងប្រែង ជូនដំណឹងដល់លោកអ្នក​អំពី​បណ្តឹង សកម្ម​ភាព ឬនីតិវិធីណាមួយ ដែលធ្វើឡើងដោយតតិយភាគី ដែល​ជាកម្មវត្ថុ​នៃ​ផ្តល់​សំណងជាមុន ក្រោយពេលដែលបានដឹង​ពី​បណ្តឹង​នោះ។

ការបដិសេធការទទួលខុសត្រូវ និងការមិនធានា

  • (i) តាមវិសាលភាពដែលអនុញ្ញាតដោយច្បាប់ វីង និងដៃគូរបស់​ខ្លួន បដិសេធរាល់ការធានា ឬការអះអាងនានា ទោះជាតម្រូវ​អោយ​ដោយ​ច្បាប់​ការបង្ហាញដោយចំពោះ ​ឬមិនចំពោះ រាប់បញ្ចូល​ទាំង ​ការ​ធានាអំពីភាពជាពាណិជ្ជករ ភាពសមស្រប​នៃគោលបំណង ​ជាក់​លាក់ណាមួយ និងការមិនរំលោភសិទ្ធិលើកម្មសិទ្ធិ។
  • (ii) គ្មានដំបូន្មាន ឬព័ត៌មានទោះស្ថិតក្នុងទម្រង់ផ្ទាល់មាត់ ឬលាយ​លក្ខណ៍អក្សរណាមួយ ដែលលោកអ្នកទទួលបានពីវីង ឬតាមរយៈ​ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) នឹងបង្កើត និងចាត់ទុក​ជាការធានា ឬការអះអាងណាមួយ ក្រៅពីអ្វីដែលបានបញ្ជាក់​នៅ​ក្នុង​​ខចែង និង​លក្ខខណ្ឌនេះទេ។
  • (iii) សម្រាប់គោលបំណងនៃការបដិសេធនេះ លោកអ្នកទទួលស្គាល់ថា ពាក្យ "វីង" រួមមានបុគ្គលិក អភិបាល និងនិយោជិតរបស់វីង ដូច​ដែល​បានប្រើនៅក្នុងផ្នែកនេះ។
  • (iv) លោកអ្នកយល់ព្រមទទួលយកហានិភ័យនានា ដែលកើតចេញ​ពី​ការ​ប្រើប្រាស់កម្មវិធីវីងភ័ញ (WingPoints Program) នៅលើទម្រង់ ​កម្មវិធី​វីងភ័ញ (WingPoints Platform)។ វាគឺជាទំនួលខុស​ត្រូវរបស់​លោកអ្នកក្នុងការវាយតម្លៃលើភាពត្រឹមត្រូវ ពេញលេញ និងមាន​ប្រយោជន៍លើរាល់យោបល់ ដំបូន្មាន សេវាកម្មទំនិញ និងព័ត៌មាន​ផ្សេង​ទៀត​ដែលបានផ្តល់ជូនតាមរយៈកម្មវិធីនេះ។
  • (v) វីងមិនធានាថាកម្មវិធីវីងភ័ញ (WingPoints Program) នឹងមិនមាន​ការ​រំខាន ឬមិនមានកំហុស ហើយក៏មិនធានាថា វិការៈនៅក្នុង ​គេហទំព័រ​ទាំងនេះនឹងត្រូវបានកែតម្រូវនោះទេ។
  • (vi) កម្មវិធីវីងភ័ញ (WingPoints Program) និងទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) និងទិន្នន័យ ព័ត៌មានកម្មវិធី សូហ្វវែរ​របស់​តតិយភាគី គេហទំព័រយោង សេវាកម្ម ឬសូហ្វវែរដែលអាចរក​បាន​ដោយ​ភ្ជាប់ជាមួយ ឬតាមរយៈកម្មវិធីវីងភ័ញ (WingPoints Program) ហើយគេហទំព័រ​ត្រូវ​បានផ្តល់ជូន ”ជាក់ស្តែង” និង”អាចរកបាន” “ដោយមានកំហុសទាំងអស់" និងដោយគ្មានការធានាឬការអះអាង ណាមួយមិនថាបង្ហាញដោយ​ផ្ទាល់ ឬដោយប្រយោល។
  • (vii) វីង និងដៃគូរបស់ខ្លួន មិនធានាថាទិន្នន័យ សូហ្វវែកម្មវិធីវីង មុខងារ ឬព័ត៌មានផ្សេងទៀត ដែលផ្តល់ជូនតាមរយៈកម្មវិធីវីងភ័ញ (WingPoints Program) ឬគេហទំព័រយោង ទម្រង់នៃ​ការ​ផ្តល់សេវា កម្មវិធីទូរសព្ទ សេវាកម្មនានានឹងមិនមានការរំខាន ឬមិនមានកំហុស មានមេរោគ ឬភាពដែលអាចបង្កគ្រោះថ្នាក់ផ្សេងទៀត និងមិនធានា​វិការៈទាំងនោះនឹងត្រូវបានកែតម្រូវនោះទេ។

ការបដិសេធការមិនទទួលខុសត្រូវនេះ នៅតែមានសុពលភាព​អនុវត្ត​ទោះ​បី​កិច្ចព្រមព្រៀងត្រូវបាន​បញ្ចប់ក៏ដោយ។ ក្នុងករណីណាក៏ដោយ វីងមិន​ទទួលខុសត្រូវចំពោះការខូចខាត ដែលកើតឡើងដោយចៃដន្យ ឬដោយ​ប្រយោល (រាប់បញ្ចូលទាំង ការខូចខាត ការបាត់បង់ប្រាក់ចំណេញ ការ​អាក់​ខានធ្វើអា​ជីវកម្ម​ការបាត់បង់កម្មវិធី ឬព័ត៌មាន និងអ្វីផ្សេងទៀត​មិន​កំណត់) ដែលកើតឡើងពីការប្រើប្រាស់ ឬអសមត្ថភាពក្នុងការប្រើប្រាស់ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform)។

ភាពជាម្ចាស់​ និងសិទ្ធិជាម្ចាស់កម្មសិទ្ធិ

កម្មវិធីវីងភ័ញ (WingPoints Program) រួមជាមួយទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ត្រូវបានគ្រប់គ្រង និងដំណើរការដោយវីង។ ការ​មើល​ឃើញ ក្រាហ្វិច ការរចនា ការចងក្រងព័ត៌មានលេខកូដកុំព្យូទ័រ (រួម​ទាំង​ប្រភពកូដ និងកម្មវត្ថុកូដ) ផលិតផល កម្មវិធី សេវាកម្ម និងធាតុ​ផ្សេង​ទៀត​នៃកម្មវិធីវីងភ័ញ (WingPoints Program) និង ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ផ្តល់ជូនដោយវីង (“សម្ភារៈ”) ត្រូវបាន​ការពារ​ដោយច្បាប់ អនុសញ្ញាអន្តរជាតិ​និង​ច្បាប់ជាធរមាន​ផ្សេងៗ ស្តីពីសិទ្ធិអ្នក​និពន្ធ ប្រកាសនីយបត្រត្កកម្ម និង​ពាណិជ្ជសញ្ញា។

លោកអ្នកយល់ព្រមមិនលុបចោល បង្កជាឧបសគ្គ ផ្លាស់ប្តូរកម្មសិទ្ធិបញ្ញា ប្រកាសនីយបត្រត្កកម្ម ពាណិជ្ជសញ្ញា ឬសេចក្តីជូនដំណឹងស្តីពី​សិទ្ធិជា​ម្ចាស់​កម្មសិទ្ធិផ្សេងទៀតរបស់​វីង ឬតតិយភាគី ដែលមាននៅក្នុង​ ឬភ្ជាប់​ជាមួយ​កម្មវិធីវីងភ័ញ (WingPoints Program) នោះឡើយ។

លើកលែងតែមានការអនុញ្ញាតច្បាស់លាស់ពីវីង លោកអ្នកយល់ព្រម​មិន​លក់ ផ្តល់អាជ្ញាប័ណ្ណ ចែកចាយ ចម្លង កែប្រែ បង្ហាញជាសាធារណៈ បញ្ចូន​ បោះពុម្ព កែសំរួល បង្កើតស្នាដៃ ដែលទាញយកពី ឬអនុញ្ញាត​អោយ​តតិយជន ប្រើប្រាស់សម្ភារៈឡើយ។

វីងរក្សាសិទ្ធិគ្រប់យ៉ាង​ដែល​មិន​បាន​ចែងក្នុងកិច្ចព្រមព្រៀងនេះ។

ប្រសិនបើលោកអ្នកមានយោបល់ទាក់ទងនឹងកម្មវិធីវីងភ័ញ (WingPoints Program) ឬគំនិតអំពីវិធីកែលំអកម្មវិធីនេះ សូមទាក់ទងមកកាន់​សេវាកម្ម​អតិថិជន។ សូមកត់សម្គាល់ថា តាមរយៈសកម្មភាពនេះ លោកអ្នក​ប្រគល់​​សិទ្ធិ​ឱ្យវីងដោយមិនអាចទាមទារមកវិញបាន នូវការប្រគល់សិទ្ធិ ឈ្មោះ និងផលប្រយោជន៍​​ កម្មសិទ្ធិបញ្ញាដែលមាននៅក្នុងគំនិត និងការ​ផ្តល់​យោបល់នោះ។

លោកអ្នកយល់ព្រមអនុវត្តសកម្មភាពបែបនេះ និង​ចុះ​ហត្ថលេខាលើឯកសារបែបនេះ ដែលជាហេតុផលសមរម្យ ក្នុងការ​ប្រគល់​សិទ្ធិដែលបានរៀបរាប់ខាងលើ។

 

ការកែសម្រួលកម្មវិធីវីងភ័ញ
(WingPoints Program)

  • (i) វីងរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ កែប្រែ បន្ថែម ឬដកផ្នែកនៃ​កម្មវិធី​វីងភ័ញ (WingPoints Program) (ដោយឡែក ហៅថា ការផ្លាស់ប្តូរ​នីមួយៗ និងជារួមហៅថា ការផ្លាស់ប្តូរមួយចំនួន) គ្រប់ពេលដោយ​ការជូនដំណឹង តាមរយៈ ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ឬ ទាក់ទងជូនដំណឹងទៅលោកអ្នក។
  • (ii) ការផ្លាស់ប្តូរនឹងមានប្រសិទ្ធភាព​ និងចាត់ទុកថាបានទទួល​យក​ដោយលោកអ្នកក្នុងរយៈពេល ២៤ ម៉ោង បន្ទាប់ពីការដាក់ប្រកាស​ដំបូង ហើយត្រូវអនុវត្តជាបន្ដទៅមុខ ដោយគោរពតាមការប្រើប្រាស់​ទម្រង់កម្មវិធីវីងភ័ញ (WingPoints Platform) ដែលដំណើរការ​កម្មវិធី ​វីងភ័ញ (WingPoints Program) ឬសម្រាប់ការទូទាត់ ប្រតិបត្តិការ​ដែល​បាន​ធ្វើឡើង បន្ទាប់ពីកាលបរិច្ឆេទប្រកាស។
  • (iii) ប្រសិនបើអ្នកមិនយល់ស្របនឹងការផ្លាស់ប្តូរទាំងនេះទេ វិធីតែ​មួយ​គត់​ និងផ្តាច់មុខរបស់លោកអ្នក គឺការបញ្ឈប់ការភ្ជាប់​គម្រោង​កម្មវិធី​វីងភ័ញ (WingPoints Program) របស់លោកអ្នក។

ចំពោះការផ្លាស់ប្តូរមួយចំនួន វីងអាចត្រូវបានទាមទារ​ដោយ​ច្បាប់ ជា​ធរមាន ដើម្បីផ្តល់ឱ្យលោកអ្នកនូវការជូនដំណឹងជាមុន ហើយវីងនឹង​គោរព​តាមតម្រូវការនោះ។ ការបន្តភ្ជាប់គម្រោង​​របស់លោកអ្នក​ទៅកម្មវិធី​វីងភ័ញ (WingPoints Program) បន្ទាប់ពីផ្សព្វផ្សាយការផ្លាស់ប្តូរ មានន័យ​ថា អ្នកទទួលយក និងយល់ព្រមចំពោះការផ្លាស់ប្តូរទាំង​នោះ។

ការជូនដំណឹង

វីងអាចផ្តល់ជូនលោកអ្នកនូវការជូនដំណឹង និងទំនាក់ទំនងតាមរយៈ ​អ៊ីម៉ែលសារ SMS ការលោតឡើងជូនដំណឹង សារជាទៀងទាត់ ឬការចុះ​ផ្សាយ​លើកម្មវិធីវីងភ័ញ (WingPoints Program) ឬតាមមធ្យោបាយ​សម​ហេតុ​ផល​ផ្សេងទៀត។

ការបោះបង់សិទិ្ធ

ការខកខានរបស់វីងក្នុងការអនុវត្តសិទ្ធិ ឬការផ្តល់ជូនណាមួយ ដែល​ពាក់​ព័ន្ធនឹងកម្មវិធីវីងភ័ញ (WingPoints Program) មិនត្រូវ​បានចាត់ទុក​ថាជា​ការ​បោះបង់សិទ្ធិ ឬការផ្តល់ជូននោះទេ។ រាល់ការបោះបង់ការ​ផ្តល់ជូន នូវកម្មវិធីវីងភ័ញ (WingPoints Program) នឹងមានប្រសិទ្ធភាព លុះត្រាតែ​សរសេរជាលាយលក្ខណ៍អក្សរ និងចុះហត្ថលេខាដោយវីង។

ការដោះស្រាយវិវាទ

  • (i) ប្រសិនបើមានវិវាទ ឬការទាមទារ​ណាមួយ​កើត​ឡើង​ទាក់ទងនឹង​កម្មវិធី​វីងភ័ញ (WingPoints Program) បណ្តាភាគី​ត្រូវខិតខំប្រឹង​ប្រែង​​ដើម្បីដោះស្រាយវិវាទនេះដោយសន្តិវិធី។
  • (ii) ប្រសិនបើបណ្តាភាគីមិនអាចដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេល ៣០ ថ្ងៃ​គិតចាប់ពីថ្ងៃកើតវិវាទនោះ វីងអាចនាំយកវិវាទ​នោះ​មកដោះស្រាយដោយតុលាការកម្ពុជាតាមច្បាប់កម្ពុជា។
  • (iii) ទាំងលោកអ្នក ឬវីងអាចសុំដីការ​រក្សាការពារ ពីតុលាការកម្ពុជា ដើម្បីការពារសិទ្ធិ ឬទ្រព្យសម្បត្តិ​ដែលជាកម្មសិទ្ធិរបស់លោកអ្នក ឬ វីង (ឬភ្នាក់ងារ អ្នកផ្គត់ផ្គង់ និងអ្នកទទួលកិច្ចសន្យាបន្តរបស់វីង) ។

ការអនុវត្តដោយ​ផ្នែក

ប្រសិនបើបញ្ញត្តិទាំងឡាយណា ដែលទាក់ទងទៅនឹងកម្មវិធីវីងភ័ញ (WingPoints Program) ត្រូវបានធ្វើ​ឡើងផ្ទុយនឹងច្បាប់ ឬមិនមាន​សុពលភាព​ក្នុងការអនុវត្ត បញ្ញត្តិនេះនឹងត្រូវបាន​​​កំណត់​ ឬលុប​ចោលពីខចែង និងលក្ខខណ្ឌ ហើយបញ្ញត្តិដែលនៅសល់នឹងនៅតែមាន​​សុពលភាព និងត្រូវបន្តអនុវត្តបាន។

ការបន្តសុពលភាព

នៅពេលបញ្ចប់កិច្ចព្រមព្រៀង បញ្ញត្តិទាំងឡាយណា ដែលបានចែង​នឹង​នៅ​មានសុពលភាពអនុវត្ត​ បន្ទាប់ពីការបញ្ចប់ឬផុតកំណត់នៃ​កិច្ចព្រម​ព្រៀង ដូចដែលបានអនុវត្តចំពោះការផ្ទេរ និងទំនាក់ទំនងរបស់​ភាគីមុន​ពេល​បញ្ចប់​ឬផុតកំណត់នៃ​កិច្ចព្រមព្រៀង។