វីងឈ្នះពានរង្វាន់មាសពីរនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ពាណិជ្ជកម្មអន្ដរជាតិឆ្នាំ ២០១៩

មករា 6, 2020

២៧​​ វិច្ឆិកា​ ២០១៩ ភ្នំពេញ៖​ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាធនាគារឈានមុខគេក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជាត្រូវបានផ្តល់រង្វាន់ពានមាស Stevie ពីរប្រភេទគឺ“ ក្រុមហ៊ុនច្នៃប្រឌិតបំផុតប្រចាំឆ្នាំ” និង“ ក្រុមហ៊ុនប្រចាំឆ្នាំ” ក្នុងកម្មវិធីពាន់រង្វាន់ពាណិជ្ជកម្មអន្តរជាតិប្រចាំឆ្នាំលើកទី ១៦ នៅឆ្នាំ ២០១៩ ។

លោក Manu Rajan អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានឲ្យដឹងថា៖ “វីងពិតជាមានមោទនភាពនិងសេចក្តីរីករាយ​ដែលបានទទួលពានរង្វាន់ទាំងនេះណាស់។ យើងចាត់ទុកនេះជាការទទួលស្គាល់នៃការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើងក្នុងការនាំមកនូវការដាក់បញ្ចូលហិរញ្ញវត្ថុដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារនៅក្នុងប្រទេសកម្ពុជាតាមរយៈការធ្វើអន្តរកម្មច្នៃប្រឌិត កិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងការរីកចម្រើនផ្នែកបច្ចេកវិទ្យា។​ ការទទួលពានរង្វាន់មាសទាំងពីរនៅក្នុងកម្មវិធីពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិនៅឆ្នាំ ២០១៩ បានផ្តល់ការគាំទ្របន្ថែមសុ​ចរិតភាពនៅក្នុងចក្ខុវិស័យរបស់យើង ដើម្បីតាំងចិត្តបន្តការខិតខំរបស់យើងក្នុងការធ្វើឱ្យជីវិតរបស់ប្រជាជនកម្ពុជារាប់លាននាក់កាន់តែប្រសើរឡើងតាមរយៈការណែនាំផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដែលជំរុញការដាក់បញ្ចូលហិរញ្ញវត្ថុនិងការអភិវឌ្ឍសេដ្ឋកិច្ច។”

ពានរង្វាន់អាជីវកម្មអន្តរជាតិគឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៧របស់ពានរង្វាន់Stevie®ដែលត្រូវបានគេទទួលស្គាល់ថាជាពានរង្វាន់អាជីវកម្មឈានមុខគេមួយរបស់ពិភពលោក។ ពានរង្វាន់នេះផ្តល់កិត្តិយសដល់បុគ្គលនិងស្ថាប័នផ្សេងៗចំពោះសមិទ្ធិផលព្រមទាំងការចូលរួមចំណែកជាវិជ្ជមានរបស់ពួកគេ ដោយត្រូវបានជ្រើសរើសចេញពីបេក្ខភាពច្រើនមកពីវិស័យផ្សេងៗនៅទូទាំងពិភពលោក មានទាំងស្ថាប័នឯកជននិងសាធារណៈ ដែលស្វែងរកប្រាក់ចំណេញនិងមិនរកប្រាក់ចំណេញ មានទាំងប្រតិបត្តិការខ្នាតតូច មធ្យមនិងធំ។ នៅឆ្នាំ ២០១៩ ពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិទទួលបានបេក្ខភាពចូលរួមមកពី ៧៤ ប្រទេសដែលត្រូវបានវិនិច្ឆ័យផ្អែកលើពិន្ទុជាមធ្យម ២៥០ ដែលត្រូវបាន​ផ្តល់ដោយនាយកប្រតិបត្តិមកពីទូទាំងពិភពលោក ។

វីងបានប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតប្រព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់តំរូវការរបស់ប្រជាជនកម្ពុជានិងបញ្ជ្រាបចូលទៅក្នុងសេដ្ឋកិច្ចដាច់ស្រយាលនៃប្រទេសដល់អ្នកមិនទាន់មានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ។ សកម្មភាពទាំងនេះអាចសម្រេចទៅបានតាមរយៈការបង្កើតបណ្តាញភ្នាក់ងារវីងចំនួនជាង ៧០០០ដែលបានធ្វើឲ្យសេវាកម្មហិរញ្ញវត្ថុអាចដំណើរការបានងាយស្រួលនិងមានសុវត្ថិភាពសម្រាប់ជនក្រីក្រ។ ក្រៅពីនេះវីងបានចាត់វិធានការសំខាន់ៗក្នុងការណែនាំផលិតផលនិងសេវាកម្មថ្មីៗសម្រាប់អតិថិជនរបស់ខ្លួន តាមរយៈការច្នៃប្រឌិតថ្មីៗជាបន្តបន្ទាប់ដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ ដោយមានលក្ខណៈ​ងាយស្រួល​ និងមានសុវត្ថិភាព។

ពានរង្វាន់​ពាណិជ្ជកម្ម​អន្តរជាតិ​​ដែលឲ្យតម្លៃនៃគំនិតផ្តួចផ្តើមទាំងនេះនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា បានប្រគល់រង្វាន់មាស២ប្រភេទដល់ធនាគារ​វីងៈ

ពានរង្វាន់មាសសម្រាប់ក្រុមហ៊ុនប្រចាំឆ្នាំ – ធនាគារ

នៅឆ្នាំ ២០១៨ មានប្រតិបត្តិការ ១០០ លានដែលមានតម្លៃស្មើនឹង ៨០% នៃតម្លៃផលិតផលក្នុងស្រុកសរុរបស់កម្ពុជាត្រូវបានអនុវត្តដោយប្រជាជនកម្ពុជាជាង ៤.៥ លាននាក់លើប្រព័ន្ធរបស់វីង។ វីងក៏ជាអ្នកផ្តល់សេវាកម្មធនាគារចល័តដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលផ្តល់សេវាកម្មម៉ាស្ទ័រកាតតាមអ៊ីនធឺណិត។ ដោយសារតែ វីងបានផ្តោតការយកចិត្តទុកដាក់លើការជះឥទ្ធិពលដល់សង្គមកាន់តែខ្លាំងក៏បានណែនាំយុទ្ធនាការ “ទីនេះ” ដើម្បីបង្កើនការយល់ដឹងការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង។ លើសពីនេះ វីងបានចាប់ដៃគូជាមួយអង្គការក្នុងស្រុកដើម្បីជំរុញសហគ្រិនស្ត្រីមកពីទីផ្សារជនបទនានាឲ្យចាប់ផ្តើមធ្វើពាណិជ្ជកម្មដោយមិនប្រើក្រដាស់ប្រាក់នៅទូទាំងប្រទេស។ សម្រាប់ការបន្ត​គំនិតផ្តួចផ្តើមសង្គមជាមួយការរួមបញ្ចូលហិរញ្ញវត្ថុនេះហើយ វីងត្រូវបានទទួលពានរង្វាន់ធនាគារដែលផ្ដល់ផលប្រយោជន៏ល្អបំផុតដល់សង្គមនៅកម្ពុជាក្នុងឆ្នាំ២០១៨ ដោយ Capital Finance International ។

ពានរង្វាន់មាសសម្រាប់ក្រុមហ៊ុនច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ

នៅឆ្នាំ ២០១៨ វីងបានចាប់ដៃគូជាមួយអង្គភាពផ្សេងៗគ្នាជាច្រើន ដើម្បីផ្តល់នូវដំណោះស្រាយគណនេយ្យដែលត្រូវបានរៀបចំឡើងជាពិសេសដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មខ្នាតតូចនៅប្រទេសកម្ពុជា។ តាមរយៈដៃគូរបស់ខ្លួន វីងបានដាក់បញ្ចូលគ្នានូវប្រព័ន្ធគណនេយ្យនៅក្នុងសេវាកម្មរបស់ខ្លួនដែលត្រូវបានពង្រីកដល់សហគ្រាសខ្នាត មីក្រូ តូច និង​មធ្យម ក៏ដូចជា​សហគ្រាខ្នាតតូចនិងមធ្យមព្រមទាំងផ្តល់នូវឧបករណ៍ដើម្បីកែលម្អវិធីដែលសហគ្រាសខ្នាត មីក្រូ តូច និង​មធ្យម និងសហគ្រាខ្នាតតូច​ និងមធ្យម គ្រប់គ្រងអាជីវកម្មរបស់ពួកគេដោយដាក់មូលដ្ឋានគ្រឹះហិរញ្ញវត្ថុឱ្យកាន់តែច្បាស់។ ការច្នៃប្រឌិតផលិតផលនេះបានអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចជាច្រើននៅក្នុងប្រទេសធ្វើឱ្យអាជីវកម្មរបស់ពួកគេឆ្ពោះទៅមុខ។

អំពីពានរង្វាន់Stevie®
ពានរង្វាន់Stevie®ត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីចំនួនប្រាំពីរគឺ៖ ពានរង្វាន់អាស៊ីប៉ាស៊ីហ្វិកStevie®, ពានរង្វាន់អាឡឺម៉ង់ Stevie,​ ពានរង្វាន់ពាណិជ្ជកម្មអាមេរិច, ពានរង្វាន់ពាណិជ្ជកម្មអន្តរជាតិ, ពានរង្វាន់Stevie®សម្រាប់ស្ត្រីក្នុងពាណិជ្ជកម្ម,ពានរង្វាន់ Stevie® ​សម្រាប់និយោជិកដ៏អស្ចារ្យ និងពានរង្វាន់Stevie®សម្រាប់ការលក់និងសេវាកម្មអតិថិជន។ ការប្រកួតប្រជែងពានរង្វាន់ Stevie ទទួលបានបេក្ខភាពជាង ១២,០០០ ជារៀងរាល់ឆ្នាំ ដែលមកពីស្ថាប័ននានានៅក្នុងប្រទេសជាង ៧០ ។ ដោយផ្តល់កិត្តិយសដល់ស្ថាប័ន​គ្រប់ប្រភេទនិងទំហំ ក៏ដូចជាបុគ្គលដែលនៅពីក្រោយភាពជោគជ័យទាំងនេះ Stevie បានទទួលស្គាល់ការបំពេញមុខងារឆ្នើមនៅក្នុងកន្លែងធ្វើការទូទាំងពិភពលោក។ ដើម្បីស្វែងយល់បន្ថែមអំពីរង្វាន់ Stevie សូមចូលទៅកាន់