ធនាគារឯកទេសវីងទទួលបានពានរង្វាន់ជ័យលាភីជាសាកល ថាជាធនាគារទូទាត់ចល័តដ៏ល្អបំផុត

មករា 16, 2018

ភ្នំពេញ ខែមករា ឆ្នាំ២០១៨: ធនាគារឯកទេសវីងបានគ្រងដំណែងលេខ​១ក្នុងប្រទេស បន្ទាប់ពីទទួលបាន ការដាក់ឈ្មោះជា “ធនាគារទូទាត់ចល័តល្អបំផុតនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧” (Best Mobile Payment Solutions Cambodia 2017) ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និង​ធនាគារ​ជា​សាកល។

ដែលត្រូវបានរៀបចំដោយទស្សនាវដី្តដ៏ល្បីល្បាញមួយដែលមានឈ្មោះថា Global Banking & Financial Review ហើយពានរង្វាន់ប្រចាំឆ្នាំនេះបានបញ្ជាក់ពីការទទួលស្គាល់នូវជំនាញនិងភាពល្អឥតខ្ចោះក្នុងចំណោមសមាគម​ហិរញ្ញវត្ថុនៅក្នុងប្រទេសជុំវិញ​ពិភព​លោក។

វីងគឺជាធនាគារឯកទេសដំបូងគេដែលទទួលបានពានរង្វាន់ទូទាត់ចល័តក្នុងប្រទេសកម្ពុជា បន្ទាប់ពី អាជីវកម្ម​ប្រភេទ​នេះត្រូវបានដាក់ឲ្យប្រើប្រាស់ក្នុងប្រទេសជាលើកដំបូង។

ក្នុងខែកញ្ញា ធនាគារនេះទទួលបានពានរង្វាន់កិត្តិយស “Most Promising” នៅ​កម្រិតពានរង្វាន់​ធុរកិច្ច​អាស៊ាន​លើកទី ១០ ដែលបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងនាមជាម្ចាស់ជើងឯកនៃភាពជាសហគ្រិន និងភាព ជឿន​លឿន។

ការទទួលបានឈ្មោះជាធនាគារឯកទេសទូទាត់ចល័តល្អបំផុតក្នុងវិស័យរបស់ខ្លួនគឺជាកិត្តិយសដ៏ធំធេង​មួយសម្រាប់ធនាគារឯកទេសវីងដែលជាអ្នកផ្តល់សេវាកម្មធនាគារចល័តឈានមុខគេនៅកម្ពុជា និងជាមោទនៈ ភាពក្នុងការបង្ហូតទង់ជាតិ ជាក្រុមហ៊ុនខ្មែរ។

លោក Jojo Malolos អគ្គនាយកនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា “ពានរង្វាន់នេះមិនត្រឹមតែ​សម្រាប់​ធនាគារប៉ុណ្ណោះទេ ប៉ុន្តែពានរង្វាន់នេះគឺសម្រាប់​បុគ្គលិក​ដែលបានខិតខំ ប្រឹងប្រែងបម្រើការងារចំពោះ​​ អតិថិជនរបស់យើង និង​សម្រាប់​ប្រទេសជាតិទាំងមូលផងដែរ” ។

“ប្រទេសកម្ពុជាកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស។ នេះជាភាពរស់រវើក ការ​រីកចម្រើន​និងមាន មហិច្ឆតាប្រកបដោយគុណភាព ដែលទាំងនេះត្រូវបានឆ្លុះបញ្ចាំង​នៅក្នុងធនាគារឯកទេសវីង​និង​ការទទួល​ស្គាល់​ជា​សាកលលោក គឺជាសញ្ញាមួយដែលយើងត្រូវបានកំពុងកត់សំគាល់នៅលើឆាកអន្តរជាតិ”។

ផលិតផល និង​ សេវាកម្មដែលជាបច្ចេកវិទ្យានៃធនាគារឯកទេសវីង បានបើកទូលាយលើសេវា​ហិរញ្ញវត្ថុនានា ទៅកាន់ប្រជាពលរដ្ឋនៅកម្ពុជា និងប្រមូលផ្ដុំនូវតម្រូវការរបស់អតិថិជនដែលជាចក្ខុវិស័យ ដ៏សំខាន់នៅឆ្នាំខាងមុខនេះ។

ផលិតផលថ្មីៗ ដូចជា កាតឥណទានអន្តរជាតិតាមអនឡាញ (Wing Online Mastercard) និងកាត រថយន្តក្រុង (City Bus Card) ដែលជាផ្នែកមួយ​នៃដំណោះស្រាយនៃការ​ទូទាត់ប្រាក់​ទាំងស្រុងព្រម ទាំងលុបចោល​នៃការ​មិន​ប្រើ​សាច់ប្រាក់នឹងផ្តល់ឲ្យអតិថិជនវីងនូវជម្រើសកាន់តែច្រើន នូវភាពងាយស្រួល និងមានភាពសាមញ្ញ។

លោក Malolos បានមានប្រសាសន៍ថា “ប្រជាជនគឺជាបេះដូងនៃអ្វីៗទាំងអស់ដែលយើងធ្វើ។

“វត្ថុបំណងរបស់យើងគឺបន្តរួមបញ្ចូលហិរញ្ញវត្ថុសម្រាប់អ្នករាល់គ្នា មិនថាអ្នកទាំងនោះជានរ​ណា​នោះទេ។ ដំណោះស្រាយសេវាទូទាត់ចល័តរបស់យើងបាន​បើកទ្វារចំហរដល់ពិភពលោក​ដែល​កន្លងមក​ពិបាក​នឹង​សម្រេច​បាននៅប្រទេសកម្ពុជា​ ពីការផ្ទេរសាច់ប្រាក់ទៅលើការទូទាត់វិក្កយបត្រ។ យើងនឹងធ្វើការ​ដើម្បី​បង្កើត​រឿង​ទាំង​នេះ​នៅ​ខែ​ខាង​មុខ​បន្តបន្ទាប់ទៀតជាមួយនឹងផលិតផល និងសេវាកម្មថ្មីៗដ៏គួរឱ្យចាប់អារម្មណ៍”។

ធនាគារឯកទេសវីងផ្តល់ភាពងាយស្រួល និងប្រសិទ្ធភាពជាមួយការផ្ទេរប្រាក់យ៉ាងឆាប់រហ័ស​ និងការទូ ទាត់​វិក័យ​បត្រ រួមជាមួយសេវាកម្មដែលមិនមានការប្រៀបផ្ទឹមដូចជា:

  • ភាពជាដៃគូយុទ្ធសាស្ត្រទូទាត់ជាង ២.០០០ មកពីវិស័យជាច្រើនរួមមាន: អ្នកផ្តល់សេវាកម្មប្រើប្រាស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាលារៀន សំណង់ ធនាគារ អ្នកផ្គត់ផ្គង់អាហារ លក់រាយ ទូរទស្សន៍ខ្សែកាប អ៊ិនធឺណែត ទូរគមនាគមន៍ កសិកម្ម ឱសថ ទំនិញប្រើប្រាស់ និងការដឹកជញ្ជូន។
  • ភាពជាដៃគូពាណិជ្ជកម្មជាង ៦.០០០​ មាន​នៅទូទាំងប្រទេស ដូចជា ​ភោជនីយដ្ឋាន​ ហាងកាហ្វេ​ ហាង​លក់រាយ ​​និងពាណិជ្ជកម្មច្រើនជាងនេះ បានផ្តល់ជូននូវការបញ្ចុះតម្លៃរហូតដល់ទៅ ៥០% ។
  • មានភ្នាក់ងារវីងជាបណ្តាញទូទាំងប្រទេសរបស់ធនាគារឯកទេសវីងជាង ៥.០០០ កន្លែង។
  • កម្មវិធី App របស់ធនាគារវីងបម្រើជូន ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ ៣៦៥ ថ្ងៃក្នុង១ឆ្នាំ។
  • កាតរថយន្តក្រុង
  • កាតឥណទានអន្តរជាតិតាមអនឡាញ (Wing Online Mastercard)
  • សេវាផ្ទេរប្រាក់អន្តរជាតិជាង ៥០ប្រទេស