កាតនិម្មិតវីង វីសា

តើអ្នកចូលចិត្តទិញទំនិញអនឡាញមែនទេ? ធនាគារវីងសូមណែនាំ កាតនិម្មិតវីង វីសា ថ្មី ជាកាតនិម្មិត ដែលអាចទូទាត់តាមប្រព័ន្ធអនឡាញ សម្រាប់អ្នកប្រើប្រាស់កម្មវិធីទូរសព្ទធនាគារវីង  កាន់តែពិសេស លោកអ្នកអាចបង្កើត កាតនិម្មិតវីង វីសា ​បានភ្លាមៗនៅលើ Wing Bank App

ដូចគ្នានឹងកាតប្លាស្ទិកដែរ លោកអ្នកអាចប្រើកាត Virtual Visa ដើម្បីរៀបចំផែនការថ្ងៃឈប់សម្រាក កក់សំបុត្រ បញ្ជាទិញអាហារ និងសូម្បីតែចាប់ផ្តើមអាជីវកម្មអនឡាញរបស់អ្នក។

ចឹងតើ​អ្នក​មាន​ប្រតិបត្តិការ​អាជីវកម្ម​សំខាន់​ដែល​ត្រូវ​ធ្វើ​ទេ? តោះផ្ញើ និងទទួលប្រាក់បានយ៉ាងងាយស្រួល ពីគ្រប់ទិសទីក្នុងពិភពលោក ជាមួយនឹងកាតវីសានិម្មិតវីង​ ហើយលើសពីនេះលោកអ្នកក៏អាចមានឱកាសទទួលបានការបញ្ចុះតម្លៃជាច្រើនទៀត ពីវីសា ​និងធនាគាវីង​។

កាតនិម្មិតវីង វីសា

របៀបបង្កើត

គ្មានភាពស្មុគស្មាញ ក្នុងការរង់ចាំ ដោយគ្រាន់តែមាន​គណនីធនាគារវីងដែលមាន ភ្ជាប់ប័ណ្ណសម្គាល់ខ្លួនរួចរាល់ ហើយធ្វើតាមជំហានងាយៗទាំងនេះដើម្បីប្រើកាតនិម្មិតវីង វីសា​បានភ្លាមៗ

1. គ្រាន់តែមានគណនីធនាគារវីង រួចទាញយកកម្មវិធីទូរស័ព្ទធនាគារវីង
2. រួចចុចលើ “គណនីរបស់ខ្ញុំ"
3. ហើយបំពេញលេខកូដសម្ងាត់ ៤ខ្ទង់
4. ចុចលើ "គ្រប់គ្រងកាតទាំងអស់"
5. រួចចុចបន្ថែមកាតថ្មី ហើយរើសយក "កាតនិមិ្មតវីសា".
6. ជ្រើសរើសបង្កើតកាតវីសា បន្ទាប់មកចុច "យល់ព្រម"
7. រួចរើសគណនីធនាគារវីង ដែលត្រូវភ្ជាប់ជាមួយកាតរបស់អ្នករួចបំពេញព័ត៌មាន
8. បន្ទាប់មកចុច ‘ខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌ’ រួចចុចបង្កើត 'កាតវីសា' ។
9. បញ្ចូលលេខសម្ងាត់របស់អ្នក ការបង្កើតកាតបានជោគជ័យ ហើយលោកអ្នកអាចចាប់ផ្ដើមភាពរីករាយ ក្នុងការប្រើប្រាស់កាតនិម្មិតវីង វីសា!

*ចំណាំ៖

កាតអាចភ្ជាប់បានសម្រាប់តែគណនីអតិថិជនមានឯកសារអត្តសញ្ញាណមានសុពលភាពគ្រប់គ្រាន់ប៉ុណ្ណោះ។

សូមអញ្ជើញទៅកាន់ធនាគារវីង ដែលនៅជិតបំផុតដើម្បីបញ្ជូលឯកសារអត្តសញ្ញាណ សម្រាប់គណនីរបស់អ្នក ដោយភ្ជាប់ជាមួយប័ណ្ណសម្គាល់ខ្លួនដែលមានសុពលភាពណាមួយ

ថ្លៃសេវា

ប្រភេទនិងថ្លៃសេវា

កាតនិម្មិតវីង​វីសា

ការចេញកាតថ្មី*/ថ្លៃចេញកាត

ឥតគិតថ្លៃ**

សមតុល្យអប្បបរមាតម្រូវឱ្យមាន

0 ដុល្លារ**

ប្រភេទរូបិយប័ណ្ណ

ប្រាក់ដុល្លារអាមេរិក

ទឹកប្រាក់ទិញច្រើនបំផុត​/ថ្ងៃ

5,000ដុល្លារ /ថ្ងៃ

ប្រតិបត្តិការទិញ/ដកសាច់ប្រាក់អតិបរមា​/ថ្ងៃ

ឥតកំណត់

រយៈពេលផុតកំណត់នៃកាត

5 ឆ្នាំ

ថ្លៃសេវាថែទាំប្រចាំខែ

0.50 ដុល្លារ

ប្រភេទសេវា​និងថ្លៃផ្សេងៗ

 

 

ទិញ​ឬ​ ដកប្រាក់ជារូបិយប័ណ្ណណាមួយ ក្រៅពីប្រាក់ដុល្លារអាមេរិក​/ប្រតិបត្តិការ

2.5% សម្រាប់អត្រាប្ដូររូបិយប័ណ្ណ

 

ធ្វើប្រតិបត្តិការបរាជ័យតាម Online /ប្រតិបត្តិការ

0.40 ដុល្លារ​

 

សេវាក្នុងការទិញអនឡាញក្នុង១​ប្រតិបត្តិការ

ឥតគិតថ្លៃ

អាចបង្កើតបាននៅ

កម្មវិធីទូរសព្ទធនាគារវីង

       

 

ចំណាំ

* ចំនួនកាតនិម្មិតវីង​ វីសា អនុញ្ញាតឱ្យភ្ជាប់រហូតដល់ ១០​ កាត ក្នុងមួយគណនីវីងដោយអ្នកប្រើប្រាស់តែមួយគត់ ទាំង Visa Mastercard ហើយមានសិទ្ធិសម្រាប់តែអ្នកប្រើប្រាស់ មានឯកសារអត្តសញ្ញាណ ឬ លិខិតឆ្លងដែនប៉ុណ្ណោះ

** មិនគិតថ្លៃរហូតដល់ ៣កាត ហើយកាតទី ៤​ដល់ទី១០ និងត្រូវគិតថ្លៃសេវាចេញកាត ១ដុល្លាក្នុង១កាត។

*** ចំពោះគណនីភ្ជាប់ ត្រូវមានសមតុល្យសម្រាប់ថ្លៃថែទាំប្រចាំខែ (ថ្លៃឈ្នួលកាត់ជាមុន) នៅពេលភ្ជាប់កាត

វិធីបង្កើតកាតនិម្មិតវីង វីសា ថ្មី​នៅពេលកាតផុតកំណត់

នៅពេលកាតនិម្មិតវីង វីសា របស់អ្នកក្លាយជាពណ៌ប្រផេះនៅក្នុងកម្មវិធីទូរសព្ទធនាគារវីង មានន័យថាកាតរបស់អ្នកបានផុតកំណត់ហើយ។ ដើម្បីបន្តប្រើកាតរបស់អ្នកសូមធ្វើតាមជំហានដូចគ្នានៅពេលអ្នកភ្ជាប់កាតដំបូង​ ដូចជំហាន របៀបបង្កើត ខាងលើ។

អ្នកអាចបង្កើតម៉ាកាត ឬកាតនិម្មិតវីង វីសា ថ្មីដោយខ្លួនឯងជាមួយនឹងគណនីធនាគារវីងបច្ចុប្បន្នរបស់អ្នកនៅលើកម្មវិធីទូរសព្ទធនាគារវីង អ្នកនឹងទទួលបានកាតនិម្មិតវីង វីសា ថ្មី ជាមួយលេខកាតថ្មី។

របៀបលុបកាតដែលផុតកំណត់

ការកែលម្អនេះគឺដើម្បីអនុញ្ញាតឱ្យអតិថិជនបិទ ឬលុបកាត ឬដកកាតចេញពីគណនីរបស់ពួកគេ​ នៅក្នុង​ករណី​អតិថិជន​មិនចង់ច្រឡំ​ក្នុង​ការ​ប្រើ​កាត​ដែលបិទការប្រើប្រាស់សម្រាប់​ប្រតិបត្តិការ​ណា​មួយ។ ដូច្នេះប្រតិបត្តិការដែលបរាជ័យតាម Online​ អាចកើតឡើង ហើយរាល់ប្រតិបត្តិការបរាជ័យ និងគិតថ្លៃសេវាដល់ធនាគាវីង។

នេះ គឺជាមុខងារ “បិទកាត” ដើម្បីដកកាតដែលឈប់ប្រើចេញពីគណនីដែលបានភ្ជាប់។