វីង និងអង្គការស្នាមញញឹមកម្ពុជា រួមគ្នាជួយដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ទាំងចាស់ឬថ្មី
ធនាគារឯកទេសវីង បានសហការជាមួយអង្គការស្នាមញញឹមកម្ពុជាក្នុងការកំណត់អត្តសញ្ញាណអ្នកជំងឺដែលមានបញ្ហាមាត់ឆែប និងក្រអូមមាត់ឆែបទាំងចាស់ឬថ្មី ព្រមទាំងធ្វើការគៀងគរជំនួយបន្ថែមដើម្បីគាំទ្រដល់ការវះកាត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
ដើម្បីទទួលបានការព្យាបាលដោយឥតគិតថ្លៃ លោកអ្នកដែលជាសាច់ញាតិនៃអ្នកជំងឺ ឬអ្នកជំងឺផ្ទាល់ដែលមានបញ្ហាមាត់ឆែប និងក្រអូមមាត់ឆែបអាចសាកសួរព័ត៌មាន និងចុះឈ្មោះនៅតាមភ្នាក់ងារវីងជាង ៨០០០កន្លែងនៅទូទាំងប្រទេស។
លោកអ្នកក៏អាចធ្វើការចុះឈ្មោះបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App)ដែលមាននៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដោយចូលទៅក្នុងមុខងារ “សប្បុរសធម៌” រួចជ្រើសរើសរូបស្នាមញញឹម ឬពាក្យ “Smile Cambodia” បន្ទាប់មកបំពេញព័ត៌មានរបស់លោកអ្នកជំងឺតាមការណែនាំ។
ក្រោយពីធ្វើការចុះឈ្មោះរួច ក្រុមការងាររបស់យើងនឹងទាក់ទងទៅលោកអ្នក ដើម្បីសាកសួរព័ត៌មានលម្អិត និងកំណត់ថ្ងៃណាត់ជួប។
សម្រាប់ លោកអ្នកដែលមានបំណងចង់ចូលរួមឧបត្ថម្ភថវិកាវះកាត់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋខ្មែរ លោកអ្នកអាចធ្វើការបរិច្ចាគថវិកាតាមរយៈ Wing Money App ឬ ភ្នាក់ងារវីងតាមរយៈលេខកូដប្រាក់រៀល “9927 KHR” ឬ ប្រាក់ដុល្លារ “9928 USD”
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៦៥៥ ៧៨៦/០៩៦ ៨៤៦ ៦៩៩១៕