ធនាគារឯកទេសវីងសហការជាមួយធនាគារគូកមីនកម្ពុជា
ការផ្ញើប្រាក់ពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជាកាន់តែងាយស្រួល។ធនាគារឯកទេសវីងបានប្រកាសពីការដាក់ឲ្យដំណើរការនូវសេវាកផ្ទេរប្រាក់ជាមួយធនាគារគូកមីនកម្ពុជាដែលជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកូរ៉េខាងត្បូង។
ប្រជាជនកម្ពុជាដែលកំពុងធ្វើការនិងរស់នៅប្រទេសកូរ៉េខាងត្បូងអាចផ្ញើប្រាក់មកស្រុកកំណើតតាមរយៈកម្មវិធីស្មាតហ្វូនដោយមានការសហការរវាងវីងនិងធនាគារគូកមីន។
ការផ្ញើប្រាក់កាន់តែងាយស្រួលដោយចំណាយតែ១០នាទីរវាងប្រទេសទំាងពីរ។សេវានេះត្រូវបានចាប់ផ្តើមតំាងពីថ្ងៃ ១៩ ខែធ្នូមកម្លេះ។
ការផ្ញើប្រាក់គឺ លឿន សុវត្ថិភាព ងាយស្រួល ជាមួយតម្លៃសមរម្យចាប់ពី២.៥ដុល្លារឡើង។
ជាកម្មវិធីស្មាតហ្វូនងាយស្រួលប្រើ ពលករអាចផ្ញើប្រាក់រហូតដល់ ២៥០០ដុល្លារមកប្រទេសកម្ពុជាតាមរយៈកម្មវិធីស្មាតហ្វូន Liiv KB Cambodia ដែលត្រូវបានដាក់បញ្ចូលជាមួយវីង ឬដោយគ្រាន់តែទៅសាខាមួយក្នុងចំណោមសាខាប្រមាណ ១៥០០កន្លែងទូទំាងប្រទេសកូរ៉េខាងត្បូង។
ម្យ៉ាងវិញទៀត ការទទួលប្រាក់នៅក្នុងប្រទេសកម្ពុជាគឺងាយស្រួលជាមួយបណ្តាញភ្នាក់ងារវីង ប្រមាណ ៥០០០កន្លែងទូទំាងប្រទេស។
ភាពជាដៃគូនេះគឺជាការសហការផ្នែកហិរញ្ញវត្ថុធំទីពីរក្នុងប្រទេសកូរ៉េខាងត្បូងរបស់វីង ម្យ៉ាងវិញទៀត តាមរយៈការបង្កើនចំនួនពលករកម្ពុជាឲ្យទៅធ្វើការក្នុងប្រទេសកូរ៉េដែលអនុញ្ញាតឲ្យពួកគាត់អាចផ្ញើប្រាក់មកកាន់ស្រុកកំណើតជាមួយស្ថាប័នហិរញ្ញវត្ថុស្របច្បាប់។
ពលករកម្ពុជាស្របច្បាប់ប្រមាណ ៤៥ ០០០ នាក់កំពុងតែរស់នៅនិងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយើងតាមតួលេខពីក្រសួងការងារចុះផ្សាយកាលពីដើមឆ្នំានេះ។ ក្នុងឆ្នាំ២០១៦ ពលករប្រមាណ ៧ ៣៧១ បានមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
កាលពីឆ្នាំមុន ក្រសួងការងារបានប៉ានស្មានថាពលករធ្វើការនៅប្រទេសកូរ៉េបានផ្ញើប្រាក់ ២៦០លានដុល្លារមកក្រុមគ្រួសាដែលរស់នៅប្រទេសកម្ពុជា។
លោក សុធី សុវិត្យា នាយកទទួលបន្ទុកផ្នែកការផ្ទេរប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីងបានមានប្រសាសន៍ថា “ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយធនាគារគួកមីនកម្ពុជា ដែលជាផ្នែកមួយរបស់ធនាគារគួកមីនរបស់ប្រទេសកូរ៉េខាងត្បូង”។
“ពួកយើងស្វះស្វែងរកដំណោះស្រាយដើម្បីបំពេញតម្រូវការដល់អតិថិជន និងជួយធ្វើឲ្យជីវភាពរបស់ ពួកគេមានប្រសើរឡើងប្រកបដោយភាពរលូន។ប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេសកំពុងតែកើនឡើង និងយល់អំពីតម្លៃនៃសេវាកម្មទូទាត់តាមប្រព័ន្ធឌីជីថលមកកាន់មនុស្សជាទីស្រឡាញ់ដែលរស់នៅស្រុកកំណើត” ។
លោក អ៊ុក វ៉ាន់ដា អនុប្រធានធនាគារគូកមីនកម្ពុជា បានមានប្រសាសន៍ថា “ពួកយើងជឿជាក់ ទៅភាពជាដៃគូនិងកិច្ចសហការគ្នាដែលធ្វើឲ្យមានសេវាកម្មវេរលុយពីប្រទេសកូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា”។
ពួកយើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើការជាមួយធនាគារឯកទេសវីង និងមើលឃើញពីជំហ៊ានទៅមុខដ៏សំខាន់នៃការចាប់ផ្តើមទំនាក់ទំនងដ៏រឹងមំាសម្រាប់ពេលអនាគតក្នុងគោលបំណងធ្វើឲ្យអាជីវកម្មរវាងប្រទេសទំាងពីរកាន់ស្អិតរមួត។
ការបង្ហាញត្រួសៗអំពីភាពជាដៃគូនេះ
*ការដាក់បញ្ចូលគ្នារវាង កម្មវិធីស្មាតហ្វូនវីងនិង Liiv
- ផ្ញើប្រាក់លឿនដោយចំណាយពេលតែ ១០នាទីប៉ុណ្ណោះ
- រហ័ស សុវត្ថិភាព និងងាយស្រួល
- តម្លៃសមរម្យ ជាមួយតម្លៃពិសេស
- គិតថ្លៃសេវា ២.៥ដុល្លារ សម្រាប់ការផ្ញើប្រាក់ រហូតដល់៥០០ដុលា្លរទៅកាន់លេខទូរស័ព្ទ និង៥ដុល្លារ សម្រាប់ការផ្ញើប្រាក់រហូតដល់ ១០០០ ដុល្លារទៅកាន់លេខទូរស័ព្ទ។
- គិតថ្លៃសេវា ២.៥ដុល្លារសម្រាប់ការផ្ញើប្រាក់រហូតដល់ ៥០០ដុល្លារទៅកាន់គណនីវីង និង ៣.៥ដុល្លារ សម្រាប់ការផ្ញើប្រាក់ ប្រាក់រហូតដល់ ២៥០០ដុល្លារ។