វីង ជាប់ឈ្មោះជា “ធនាគារដែលផ្ដល់ផលប្រយោជន៏ ល្អបំផុតដល់សង្គម នៅកម្ពុជា ក្នុងឆ្នាំ២០១៨” សម្រាប់សេវាកម្មដ៏ល្អឥតខ្ចោះរបស់ខ្លួន
ទីក្រុងភ្នំពេញ៖ ទស្សនាវដ្តី ធុរកិច្ចសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដ៏ល្បីមួយនៅប្រទេសអង់គ្លេស មានឈ្មោះថា “Capital Finance International” បានផ្ដល់ពានរង្វាន់កិត្តិយស ជូនធនាគារឯកទេស វីង ដែលជា អ្នកផ្តល់សេវាកម្មធនាគារ តាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា ជា “ធនាគារដែលផ្ដល់ផលប្រយោជន៏ល្អបំផុត ដល់សង្គម នៅកម្ពុជា ក្នុងឆ្នាំ២០១៨”។
វីង ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុន ដែលនៅតែស្មោះត្រង់ ចំពោះគោលការណ៏ស្ថាបនារបស់ខ្លួន ក៏ដូចជាភាពល្អប្រសើរ នៃសេវាកម្មរបស់ខ្លួន បន្ថែមទៅលើល្បឿន និងភាពជាក់លាក់ នៃប្រតិបត្តិការ ដែលបានដំណើរការ។ ការជ្រៀតចូលទៅក្នុងទីផ្សារ និងជួយដល់ប្រតិបត្តិការហិរញ្ញវត្ថុ ដែលតំណាងឲ្យប្រមាណជាង ៦០% នៃផលិតផលក្នុងស្រុកសរុប ដែលក្នុងនោះមាន ៧៥% គឺជាអ្នកដែលពុំមានគណនីធនាគារ គឺមិនមែនជាតួលេខតូចតាចឡើយ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង បានសម្ដែងនូវការអរគុណ ចំពោះការផ្ដល់ជាកិត្តិយសនេះ ដោយបានលើកឡើងថា៖ “ការទទួលស្គាល់ជាសកលនេះ បញ្ជាក់អះអាងឡើងវិញ នូវភាពជោគជ័យរបស់ វីង ក្នុងការជួយឲ្យប្រជាជនកម្ពុជា កាន់តែច្រើន ចូលរួមនៅក្នុងវិស័យហិរញ្ញវត្ថុ ហើយវាប្រាកដជា មិនអាចកើតមានឡើងនោះទេ ប្រសិនបើគ្មានបុគ្គលិករបស់ វីងទាំងអស់ ដែលបានធ្វើការងារដ៏លំបាក ក៏ដូចជាភ្នាក់ងារ ដៃគូ និងអតិថិជនរបស់ វីងទាំងអស់ ដែលនាំមកនូវផលិតផល និងសេវាកម្ម ដែលជួយជំរុញឲ្យមានការចូលរួម នៅក្នុងផ្នែកហិរញ្ញវត្ថុ និងធ្វើអោយជីវិតរបស់ប្រជាជនខ្មែរ កាន់តែប្រសើរឡើង។ វាជាបេសកកម្មរបស់ធនាគារឯកទេស វីងក្នុងការរក្សាខ្លួន ក្នុងលំដាប់ជួរមុខ នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា និងចក្ខុវិស័យរបស់យើង គឺថា ប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជា ទៅជាសង្គមមួយ ដែលពុំប្រើប្រាស់ក្រដាសប្រាក់”។
លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា ការទទួលបានឈ្មោះថា ជា “ធនាគារដែលផ្ដល់ផលប្រយោជន៏ល្អបំផុតដល់សង្គម” សម្រាប់ឆ្នាំ ២០១៨ នឹងជំរុញឱ្យធនាគារឯកទេស វីង ឈានកាន់តែខ្ពស់ជាងនេះទៅទៀត។
“យើងចាត់ទុកពានរង្វាន់នេះ និងការទទួលស្គាល់ទាំងអស់ ដែលយើងបានទទួលបាន ជាកាតាលីករ ដើម្បីបន្តទស្សនវិស័យរបស់យើង នៅទូទាំងប្រទេសកម្ពុជា។ យើងនឹងបន្តនាំមកនូវ ផលិតផលប្រកបដោយភាពច្នៃប្រឌិត និងអត្ថប្រយោជន៍ថែមទៀត ដែលមិនត្រឹមតែបង្កើតភាពងាយស្រួលថ្មី សម្រាប់ប្រជាជនរាប់លាននាក់ នៅក្នុងប្រព័ន្ធអេកូរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការផ្ដល់ផលប្រយោជន៏ ដល់សេដ្ឋកិច្ចនៅតំបន់ដាច់ស្រយាល នៅកម្ពុជាផងដែរ។” លោក ចូចូ ម៉ាឡូឡូស បានគូសបញ្ជាក់យ៉ាងដូច្នេះ។
គណៈកម្មការវិនិច្ឆ័យរបស់ CFI.co បានរកឃើញថា វីង បានក្ដោបក្ដាប់ទីផ្សារ អ្នកមិនមានគណនីធនាគារ និងអ្នកមិនស្ថិតក្នុងបណ្តាញធនាគារ ជាមួយផលិតផលជាច្រើន ដែលបានរចនាឡើង ក្នុងគោលបំណងដើម្បីបំពេញតាមតម្រូវការ របស់អតិថិជន ដែលមិនត្រូវបានផ្ដល់ជូន ដោយធនាគារពាណិជ្ជធំៗ មានវត្តមាននៅក្នុងប្រទេស ដូចជា សេវាកម្ម កាបូបលុយចល័ត និងជម្រើសការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិ រួមមាន Mastercard ជាដើម។ ធនាគារឯកទេស វីង ក៏បានទទួលការសរសើរផងដែរ សម្រាប់ចក្ខុវិស័យរបស់ខ្លួន ចំពោះសហគ្រាសធុនតូចនិងមធ្យម ដោយ វីង បានពង្រីកសេវាកម្មរបស់ខ្លួន យ៉ាងសម្បូរបែប រួមមាន ការទូទាត់វិក័យប័ត្រ, ដំណោះស្រាយចំណាយ និងដំណោះស្រាយប្រាក់បៀរវត្ស សម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែលជួយដល់ពួកគេ សម្រេចបានប្រសិទ្ធភាពការងារកាន់តែខ្ពស់ និងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។
សហគ្រាសធុនតូចនិងមធ្យម, សាជីវកម្ម, ក្រុមហ៊ុន និងគ្រឹះស្ថានក្រូហិរញ្ញវត្ថុ ចំនួន ២៥,០០០ បាននឹងកំពុងប្រើប្រាស់សេវាកម្ម របស់ក្រុមហ៊ុន វីង ក្នុងការបង់ប្រាក់ទៅឲ្យបុគ្គលិក ស្រដៀងគ្នានេះដែរ ទៅឲ្យអ្នកផ្គត់ផ្គង់ផងដែរ។ សេវាកម្មផ្សេងទៀត រួមមាន e-wallet, WingPay អាចឲ្យអតិថិជន វីង ប្រើប្រព័ន្ធទូទាត់ប្រាក់ ដោយការស្កេន QR កូដ។ ទាំងនេះបាននាំមកនូវ អត្ថប្រយោជន៍ជាច្រើន ដល់ភា្នក់ងាររងរបស់ វីង ដែលភាគច្រើនជាស្ត្រីមេផ្ទះ។ ឥឡូវនេះពួកគាត់មានលទ្ធភាព ដើម្បីបង្កើតប្រាក់ចំណូល ដែលបានជួយជំរុញសេដ្ឋកិច្ច នៅក្នុងស្រុកភូមិរបស់ពួកគាត់។
កសិករកម្ពុជា ក៏ទទួលបានផងដែរ អំពីអត្ថប្រយោជន៏ផ្ដល់ដល់សង្គម របស់ វីង ។ ជាលើកទីមួយហើយ ដែលកសិករជាច្រើន អាចទទួលបានប្រាក់កម្ចី ដើម្បីជួយជំរុញនៅក្នុងអាជីកម្ម របស់ពួកគាត់។ ការផ្តល់លទ្ធភាព នៅក្នុងការទទួលបាន នូវសេវាអាជីវកម្មពេញលេញ សម្រាប់កសិករ ក៏មានការកើនឡើងនូវប្រសិទ្ធភាព និងផលិតភាព ដោយកសិករអាចផ្តោត លើប្រតិបត្តិការរបស់ពួកគាត់ ជាជាងការចំណាយពេលវេលា និងប្រាក់ ធ្វើដំណើរទៅកាន់ទីប្រជុំជន ដើម្បីធ្វើប្រតិបត្តិការធនាគាររបស់ពួកគាត់។
ការទូទាត់តាមរយៈទូរស័ព្ទដៃ ដែល វីង ផ្ដល់ជូន កំពុងបង្ហាញពីអត្ថប្រយោជន៍ ដល់សេដ្ឋកិច្ចកម្ពុជា និងអ្នកដែលរស់នៅនិងធ្វើការ នៅក្រៅតំបន់ទីប្រជុំជន ក៏ដូចជានៅក្រៅប្រទេស។ ការផ្ញើរប្រាក់អន្ដរជាតិ ត្រូវបានអនុញ្ញាតឱ្យលំហូរទឹកប្រាក់ ត្រឡប់មកប្រទេសវិញ ដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។
ធនាគារជាតិនៃកម្ពុជា (NBC) បានប៉ាន់ប្រមាណថា ប្រជាជនប្រមាណ ៧៥% នៅកម្ពុជា ស្ថិតនៅក្រៅផ្លូវការ នៃវិស័យធនាគារ។ ធនាគារជាតិនៃកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកបង្កើតគោលនយោបាយ អង្គការអន្តរជាតិ និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបិទគម្លាតនៃការបញ្ចូលផ្នែកហិរញ្ញវត្ថុ ដើម្បីធានាថា ប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ ដែលមានតំលៃសមរម្យ។
ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បានដើរតួនាទីឈានមុខគេ ក្នុងការនាំមកនូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ចុងក្រោយបំផុត ដល់វិស័យធនាគារ និងវិស័យទូទាត់ ក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលមួយទសវត្សរ៍មកហើយ។ ខណៈពេលដែលក្រុមហ៊ុន បានផ្តល់ដំណោះស្រាយទូទាត់ ទៅឲ្យក្រុមហ៊ុន និងបុគ្គលនានា ការដាក់ឲ្យដំណើរការ ផលិតផលរបស់ខ្លួន រួមបញ្ចូលនូវ ដំណោះស្រាយប្រាក់ខែ សម្រាប់សហគ្រាសខ្នាតតូចនិងមធ្យម គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ សម្រាប់ចក្ខុវិស័យរបស់ខ្លួនក្នុងការបង្កើតសង្គម ពុំចាយក្រដាស់ប្រាក់នៅក្នុងប្រទេសកម្ពុជា។
រាល់ការរីកចម្រើនទាំងនេះ បានជួយឱ្យ វីង សម្រេចបាននូវចក្ខុវិស័យ និងប្រសិទ្ធភាពរបស់ធនាគារជាតិនៃកម្ពុជា ក្នុងបេសកកម្មរបស់ខ្លួន ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមនានា ដែលធ្វើឱ្យសេវាធនាគារ មានតំលៃសមរម្យ ជាពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលក្រីក្រ៕
——————————————-
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
សូមមើលរបាយការណ៍ទាំងស្រុង របស់គណៈកម្មការ វិនិច្ឆ័យរបស់ CFI តាមតំណភ្ជាប់នេះ: https://bit.ly/2wE9cR0