វីងបង្ហាញការគាំទ្រដល់យុវជនកម្ពុជានៅពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ ២០១៨
![](https://www.wingbank.com.kh/wp-content/uploads/2018/11/IMG_5982-1024x683.jpg)
ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ 2018 បានត្រលប់មកវិញហើយ ហើយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីតគឺជាក្រុមហ៊ុនកំពូលមួយក្នុងប្រទេសកម្ពុជាដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ និង ២៨ ខែតុលានៅឯមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
រៀបចំដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចូលរួមសហការជាមួយស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នឯកជនផ្សេងៗ ព្រឹត្តិការណ៍មួយនេះមានគោលបំណងផ្តល់ជូននូវវេទិកាមួយសម្រាប់យុវជនកម្ពុជាដើម្បីស្វែងរកឱកាសការងារជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនិងអន្តរជាតិជាង ១៥០កន្លែង ។ ព្រឹត្តិការណ៍នេះក៏ស្របតាមគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការបណ្តុះបណ្តាលជាតិនិងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ឱកាសការងារនិងការអភិវឌ្ឍយុវជននៅប្រទេសកម្ពុជា។
ក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ពិព័រណ៍ការងារនិងផលិតភាពទទួលបានជោគជ័យយ៉ាងអស្ចារ្យ ដោយទាក់ទាញអ្នកចូលរួមបានប្រមាណ ២៧,០០០ នាក់ក្នុងឆ្នាំ ២០១៧ រួមជាមួយនឹងការដាក់ពាក្យការងារលើសពី២៨,៥០០នាក់។
វីងគឺជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជា ហើយជាក្រុមហ៊ុនដ៏សាកសមក្នុងការផ្តល់ព័ត៌មាននិងឱកាសផ្សេងៗដល់អ្នកកំពុងស្វែងរកការងារក្នុងដំណើរអាជីពរបស់ពួកគេ។ ក្រុមការងាររបស់វីងនឹងចូលរួមនៅក្នុងពិព័រណ៍មួយនេះដើម្បីបង្ហាញដល់យុវជនកម្ពុជាអំពីក្រុមហ៊ុនរបស់ខ្លួននិងរការដែលផលិតផលនិងសេវាកម្មរបស់ពួកគេបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អ្នកដែលកំពុងស្វែងរកការងារក៏អាចទទួលបានព័ត៌មានអំពីឱកាសការងារនៅធនាគារឯកទេសវីងផងដែរដោយក្រុមហ៊ុននេះបើកដៃទូលាយក្នុងការស្វាគមន៍បុគ្គលដែលមានសមត្ថភាពនិងទេពកោសល្យចូលរួមក្នុងក្រុមហ៊ុនរបស់ពួកគេ។
កុំភ្លេចអញ្ជើញទៅស្តង់របស់វីងនៅពេលអ្នកចូលរួមកម្មវិធីពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ ២០១៨។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Wing (Cambodia) Limited Specialised Bank
Email: marketing@wingmoney.com