Wing Digital Loan FAQ

  • 1. តើវីងឌីជីថលឡូន គឺជាអ្វី?

    វីងឌីជីថលឡូនគឺជាសេវាកម្មផ្ដល់ឥណ្ឌទានរហ័សទាន់ចិត្ត ងាយស្រួល និងសុវត្ថិភាព ផ្ដល់ជូនដោយធនាគាវីងទៅអតិថិជនវីងទាំងអស់ដូចជា អតិថិជនប្រើប្រាស់គណនីប្រាក់បៀវត្សវីង ពាណិជ្ជករ ភ្នាក់ងារវីង និងប្រជាជនកម្ពុជាទាំងអស់។ អតិថិជនអាចស្នើសុំកម្ចីតាមរយៈកម្មវីធីទូរស័ព្ទ Wing Bank App, តាមរយៈភ្នាក់ងារវីងទូទាំងប្រទេស និងតាមរយៈធនាគាវីងដោយផ្ទាល់ ជាមួយនិងទំហំកម្ចីរហូតដល់ $៥០០០០ ដុល្លា

  • 2. តើអតិថិជនណាខ្លះអាចស្នើសុំវីងឌីជីថលឡូនបាន

    អតិថិជនទាំងអស់អោយតែមានអាយុចាប់ពី 18 - 65 ឆ្នាំ

  • 3. តើខ្ញុំអាចស្នើសុំកម្ចីឌីជីថលបានដោយរបៀបណា?

    អ្នកអាចស្នើសុំកម្ចីឌីជីថលតាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App ភ្នាក់ងារវីង និងធនាគាវីង​ (គ្រប់សាខាទូទាំងប្រទេស) សំរាប់ពត៌មានលំអិតពីរបៀបស្នើសុំវីងឌីជីថលឡូន សូមចុច ទីនេះ

  • 4. ខ្ញុំមិនចេះស្នើកម្ចីដោយខ្លួនឯងទេ តើខ្ញុំអាចអោយភ្នាក់ងារវីងជួយស្នើអោយខ្ញុំបានទេ

    ប្រាកដណាស់ អ្នកអាចទៅស្នើសុំកម្ចីនៅភ្នាងារវីង ឬធនាគាវីងបាន

  • 5. តើការស្នើសុំកម្ចីនៅភ្នាក់ងារវីង ត្រូវបង់ថ្លៃសេវាបន្ថែមដែរឬទេ?

    ស្នើសុំកម្ចីនៅភ្នាក់ងារវីមិនតម្រូវអោយបង់សេវាបន្ថែមនោះទេ

  • 6. ហេតុអ្វីខ្ញុំត្រូវជ្រើសរើសប្រប្រាស់សេវាកម្មវីងឌីជីថលឡូន?

    ព្រោះវីងឌីជីថលឡូនមានភាពងាយស្រួល រហ័ស ទទួលបានការអនុម័តភ្លាមៗ មិនចាំបាច់រង់ចាំយូរ

  • 7. តើអត្រាការប្រាក់ប៉ុន្មាន?

    អត្រាការប្រាក់នឹងបង្ហាញនៅពេលអ្នកស្នើសុំវីងឌីជីថលឡូន ហើយប្រែប្រួលទៅតាមប្រភេទនៃកម្ចីដែលអ្នកបានស្នើសុំ (អត្រការប្រាក់ប្រកួតប្រជែងត្រឹម 1% ក្នុងមួយខែ)

  • 8. តើរយៈពេលកម្ចីបានប៉ុន្មានខែ?

    រយៈពេលកម្ចីនឹងបង្ហាញនៅពេលអ្នកស្នើសុំកម្ចីឌីជីថល ហើយប្រែប្រួលទៅតាមប្រភេទនៃកម្ចីដែលអ្នកបានស្នើសុំ (រយៈពេលវែងរហូតដល់ 36 ខែ)

  • 9. តើទំហំកម្ចីច្រើនបំផុតប៉ុន្មាន?

    ទំហំកម្ចីខ្ពស់បំផុតបានរហូតដល់ $៥០០០០ ដុល្លា

  • 10. តើកម្ចីទាន់ចិត្ត តម្រូវឲ្យមានទ្រព្យធានា ឬអ្នកធានាដែរឬទេ?

    មិនតម្រូវទេ

  • 11. តើមានការគិតថ្លៃសេវាផ្សេងៗសម្រាប់កម្ចីនេះដែរឬទេ?

    ថ្លៃសេវាផ្សេងៗគឺនឹងបង្ហាញនៅពេលអ្នកស្នើសុំកម្ចីឌីជីថល ហើយប្រែប្រួលទៅតាមប្រភេទនៃកម្ចីដែលអ្នកបានស្នើសុំ

  • 12. តើរយៈពេលយូរប៉ុន្មានទើបទទួលបានការអនុម័តកម្ចី?

    អ្នកនឹងទទួលបានការអនុម័តកម្ចីភ្លាមៗ ដោយមិនចាំបាច់រង់ចាំ

  • 13. តើកម្ចីនេះអាចទទួលបានទឹកប្រាក់ភ្លាមៗដែលឬទេ?

    បានភ្លាមៗតែម្ដង តែក៏មានកម្ចីខ្លះត្រូវការពេលវេលាបន្តិចក្នុងការផ្ដល់កម្ចី

  • 14. តើខ្ញុំទទួលបានទឹកប្រាក់កម្ចីតាមវិធីណា?

    ទឹកប្រាក់កម្ចីនឹងត្រូវបញ្ចូលទៅក្នុងគណនីវីងរបស់លោកអ្នក

  • 15. តើខ្ញុំអាចបង់ប្រាក់កម្ចីប្រចាំខែតាមរយៈណា?

    1. ប្រព័ន្ធ នឹងធ្វើការទឹកប្រាក់ដែលត្រូវបង់សងដោយស្វ័យប្រវត្តិចេញពីគណនីវីងរបស់អតិថិជននៅថ្ងៃកំណត់សង ឬនៅថ្ងៃបើកប្រាក់បៀវត្សអាស្រ័យទៅតាមខចែង និងលក្ខខណ្ឌ។
    2. អ្នកអាចបង់ប្រាក់កម្ចីប្រចាំខែតាមរយៈកម្មវិធីទូរស័ព្ទ​Wing Bank App, ភ្នាក់ងារវីង និងធនាគាវីង (គ្រប់សាខាទាំងអស់)

  • 16. តើខ្ញុំអាចបង់ផ្ដាច់ឥណ្ឌទានតាមរបៀបណា?

    អ្នកអាចបង់ផ្ដាច់កម្ចីវីងឌីជីថលឡូនតាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App, ភ្នាក់ងារវីង និងធនាគាវីង(គ្រប់់សាខា)

  • 17. តើធនាគាវីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC ដែរឬទេ សម្រាប់ការដាក់ស្នើកម្ចី?

    ដើម្បីអនុលោមទៅតាមបទបញ្ញត្តិ, វីងនឹងធ្វើការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អតិថិជនតាមរយៈ CBC សម្រាប់ការដាក់ស្នើកម្ចី។ អតិថិជន ត្រូវអនុញ្ញាតឲ្យមានការត្រួតពិនិត្យ មុនពេលដាក់ស្នើកម្ចី។

  • 18. តើការបង់យឺតយ៉ាងអាចមានផលប៉ះពាល់ដល់ប្រវត្តន៍ឥណ្ឌទានរបស់ខ្ញុំនៅ CBC ដែរឬទេ?

    ការបង់យឺតយ៉ាវនឹងត្រូវបានបង្ហាញនៅក្នុងកំណត់ត្រា​ CBC

  • 19. តើមានការពិន័យសម្រាប់ការបង់យឺតយ៉ាវដែរឬទេ?

    លោកអ្នកត្រូវបានលើកទឹកចិត្តឲ្យបង់សងត្រឡប់ទាន់ពេលវេលាដើម្បីទទួលបាននូវប្រវត្តិឥណ្ឌទានល្អ។ លោកអ្នកនឹងត្រូវបង់ការប្រាក់បន្ថែមសំរាប់ការបង់យឺតយ៉ាវក្នុងអត្រា 2.25% ក្នុងមួយខែដោយគិតលើទឹកប្រាក់ (ប្រាក់ដើម្បី និងការប្រាក់) ដែលបានយឺតយ៉ាវ។

  • 20. ប្រសិនបើខ្ញុំមានចម្ងល់បន្ថែមពាក់ព័ន្ធជាមួយវីងឌីជីថលឡូន តើខ្ញុំអាចទំនាក់ទំនងខាងណាបាន?

    អ្នកអាចទំនាក់ទំនងមកសេវាអតិថិជនវីងតាមរយៈលេខទូរស័ព្ទ
    ០២៣ ៩៩៩៩ ៨៩
    ០១២ ៩៩៩ ៤៨៩
    ឬ អ្នកអាចទៅកាន់ភ្នាក់ងារវីង ឬធនាគាវីងដែលនៅជិតអ្នកបំផុត

  • 21. តើខ្ញុំអាចពិនិត្យមើលតារាងសងប្រាក់កម្ចីដោយរបៀបណា?

    លោកអ្នកអាចចុចលើមុខងារ “វីងឌីជីថលឡូន” នៅក្នុង Wing Bank App រួចចុចលើលេខកម្ចីណាមួយ ដែលលោកអ្នកចង់ពិនិត្យមើលតារាងសងប្រាក់កម្ចី ជាការស្រេច។

  • 22. តើខ្ញុំនឹងដឹងថាសំណើកម្ចីរបស់ខ្ញុំត្រូវបានអនុម័តដោយរបៀបណា? តើធ្វើដូចម្តេចទើបខ្ញុំអាចពិនិត្យមើលស្ថានភាពសំណើកម្ចីរបស់ខ្ញុំបាន?

    លោកអ្នក នឹងទទួលបានការជូនដំណឹងតាមរយៈ Wing Bank App និងសារ (SMS) នៅពេលដែលកម្ចីត្រូវបានអនុម័ត។ លោកអ្នកក៏អាចពិនិត្យមើលស្ថានភាពសំណើកម្ចី ឬកម្ចីដោយចុចលើមុខងារ “វីងឌីជីថលឡូន” នៅក្នុង Wing Bank App រួចពិនិត្យមើលសំណើកម្ចី ឬកម្ចីរបស់លោកអ្នក។

  • 23. តើមានតម្រូវឯកសារអ្វីខ្លះដើម្បីស្នើសុំកម្ចី?

    សម្រាប់អតិថិជនខ្លះគឺមិនតម្រូវអោយមានឯកសារអ្វីឡើយ តែសម្រាប់អតិថិជនខ្លះតម្រូវអោយមានឯកសារចម្បងមួយចំនួន។