ឥឡូវនេះ ធនាគារ វីង ដាក់អោយប្រើប្រាស់ម៉ាស៊ីនស្វ័យសេវាធនាគារ ATM និង CRM ហើយ
កុម្ភៈ 17, 2023ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ធនាគារ វីង បានដាក់ឲ្យដំណើរការម៉ាស៊ីនស្វ័យសេវាធនាគារ Wing 24/7 ដែលផ្តល់នូវភាពងាយស្រួលសម្រាប់ប្រើប្រាស់ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានការរំខាន ហើយលោកអ្នកអាចប្រតិបត្តិសេវាកម្មជាច្រើនរបស់ធនាគារវីង។
ម៉ាស៊ីន ATM និង CRM របស់ធនាគារ វីង អាចប្រើប្រាស់បានជាមួយ កាត វីង VISA , កាត វីង CSS និង Mastercard ។ លើសពីនេះ លោកអ្នកក៏អាចប្រើប្រាស់កាតរបស់ធនាគារ វីង ជាមួយនឹងម៉ាស៊ីន ATM នៅទូទាំងប្រទេសកម្ពុជា និងទូទាំងពិភពលោកផងដែរ។
ព័ត៌មានទូទៅ
ម៉ាស៊ីនដកប្រាក់ ( ATM )
ម៉ាស៊ីនដកប្រាក់ ATM របស់យើងអនុញ្ញាតឲ្យធ្វើប្រតិបត្តិការសាច់ប្រាក់ បាន២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានបេឡាករជួយឡើយ៖
- ដកប្រាក់ដោយប្រើប្រាស់កាត ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
- បើកដំណើរការកាត Wing ថ្មីរបស់លោកអ្នក។
ម៉ាស៊ីនដកដាក់ប្រាក់ ( CRM )
ម៉ាស៊ីនដកដាក់ប្រាក់ ( CRM ) គឺជាម៉ាស៊ីនស្វ័យសេវាដែលអនុញ្ញាតឲ្យលោកអ្នកធ្វើការដាក់ប្រាក់ និងដកប្រាក់នៅក្នុងម៉ាស៊ីនតែមួយ។
- ដាក់ប្រាក់ ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ដកប្រាក់ដោយប្រើប្រាស់កាត ( ប្រាក់ដុល្លារ និងប្រាក់រៀល )
- ពិនិត្យសមតុល្យសាច់ប្រាក់
- ប្តូរលេខកូដ PIN កាត
- ព្រីនរបាយការណ៍សង្ខេប
- ផ្ទេរប្រាក់ទៅកាន់គណនីវីង ឬគណនីធនាគារផ្សេងទៀត
- បើកដំណើរការកាត Wing ថ្មីរបស់លោកអ្នក។
បញ្ជីទីតាំងរបស់ម៉ាស៊ីនដកដាក់ប្រាក់ស្វ័យសេវារបស់វីង 24/7
 
No | Terminal Type | សាខា | អាស័យដ្ឋាន |
1 | ATM & CRM | សាខាវិមានឯករាជ្យ | ផ្ទះលេខ ១៣០ អឺ០ អឺ១ អឺ២ និង ១៣០ សេដេ អឺ១ អឺ២ មហាវិថីព្រះសីហនុ (២៧៤) ភូមិ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ |
2 | ATM & CRM | សាខាសែនសុខ | ផ្ទះលេខ ៩, ១០, ១១, ១២អា និង ១២បេ, ផ្លូវលេខ ១០០៣, ភូមិបាយ៉ាប, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ |
3 | ATM & CRM | សាខាទួលគោក | ផ្ទះលេខ ២២ ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់ ទីមួយ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ |
4 | ATM & CRM | សាខាក្រុងព្រះសីហនុ | ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ |
5 | ATM & CRM | សាខាវត្តភ្នំ | ផ្ទះលេខ ៩៩អឺ០, ផ្លូវលេខ១០៨ កែងផ្លូវ៦៣, សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ |
6 | ATM & CRM | សាខា ព្រះយុគន្ធរ | អគារលេខ ៩៩, ១០១ និង ១០៣, មហាវិថីព្រះសីហនុ, សង្កាត់បឹងព្រលឹត, ខណ្ឌ៧មករា, រាជធានីភ្នំពេញ |
7 | CRM | សាខាខេត្តបាត់ដំបង | ផ្ទះលេខ០២៧-០៣០ ផ្លូវ០១ កែងផ្លូវ១០១-១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ |