ឥឡូវនេះ អតិថិជនរបស់ធនាគារ វីង អាចផ្ទេរប្រាក់កាន់តែរហ័ស និងមានប្រសិទ្ធភាព ទៅកាន់ក្រុមគ្រួសារ ដែលរស់នៅក្នុងប្រទេសចិន តាមរយៈមុខងារផ្ទេរប្រាក់ក្រៅប្រទេស Weixin—បណ្តាញសង្គម និងការទូទាត់ដ៏ពេញនិយមនៅប្រទេសចិន។ អ្វីដែលអ្នកត្រូវការសម្រាប់ការផ្ទេរនោះគឺ លេខសម្គាល់ Weixin របស់អ្នកទទួល និងគណនីធនាគារ វីង។ អ្នកអាចរីករាយជាមួយការផ្ទេរប្រាក់លឿន សុវត្ថិភាព អមជាមួយកម្រៃសេវាទាបសមរម្យ។ ធនាគារ វីង ធ្វើឲ្យទំនាក់ទំនងរវាងអ្នកនឹងមនុស្សជាទីស្រលាញ់កាន់តែជិតស្និទ្ធ ជាមួយមុខងារផ្ទេរប្រាក់ក្រៅប្រទេស Weixin។
អត្ថប្រយោជន៍
- រហ័ស និងងាយស្រួល៖ ដំណើរការនៃការផ្ទេរប្រាក់តាមមុខងារ Weixin គឺមានភាពរហ័ស និងងាយស្រួល។
- សុវត្ថិភាព៖ ធនាគារ វីង ប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។
- តម្លៃសមរម្យ ៖ ធនាគារ វីងផ្តល់ជូននូវអត្រាប្តូរប្រាក់ប្រកួតប្រជែង ជាមួយកម្រៃសេវាទាបសមរម្យ។
- ងាយស្រួល៖ អ្នកអាចផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ នៅប្រទេសចិនបានគ្រប់ពេលវេលា។
កម្រៃសេវា និង ចំនួនទឹកប្រាក់ផ្ទេ
គោលដៅនៃការផ្ទេរប្រាក់ |
ចំនួនទឹកប្រាក់ |
ថ្លៃសេវា (គិតជាដុល្លារ) |
ពីគណនី ទៅគណនី |
0.01 - 500 |
5 |
500.01 - 1,000 |
8 |
|
1,000.01 - 2,500 |
15 |
របៀបផ្ទេរប្រាក់
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
- ជ្រើសរើសប្រទេស "ចិន"
- ជ្រើសរើសដៃគូ " Weixin "
- ជ្រើសរើសប្រភេទរូបិយប័ណ្ណ "CNY"
- ជ្រើសរើសជម្រើសទទួលប្រាក់ "វ៉លឡេត ឬ កាត "
- បំពេញព័ត៌មាន រួចចុចពាក្យ "ផ្ញើ"
- សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច "បញ្ជាក់"
- បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!
លក្ខខណ្ឌ និងដែនកំណត់
- អ្នកផ្ទេរត្រូវតែជាអតិថិជនពេញលេញ ( Full KYC) និងមានអេប Wing Bank។
- ការផ្ទេរប្រាក់ទៅកាន់ Wallet អតិបរមា 2,500 ដុល្លារក្នុងមួយប្រតិបត្តិការ និង 5,000 ដុល្លារ ក្នុងមួយថ្ងៃសម្រាប់អតិថិជនម្នាក់។
ចង់ផ្ញើប្រាក់ឥឡូវនេះ?
សំណួរញឹកញាប់ផ្ទេរប្រាក់តាម Weixin
1. តើអ្វីទៅជា Weixin?
Weixin (គឺជាប្រព័ន្ធទំនាក់ទំនង WeChat ដែលមានការគាំទ្រដោយប្រជាជនចិន) ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនបណ្តាញសង្គមដ៏ធំនៅប្រទេសចិន។
2. តើការផ្ទេរប្រាក់នេះមានផ្តល់ជម្រើសទទួលប្រាក់ដូចម្តេចខ្លះ?
ការផ្ទេរប្រាក់ទៅប្រទេសចិននេះ អ្នកទទួលប្រាក់អាចមានជម្រើស ទទួលដោយផ្ទាល់តាមគណនី WeChat ឬ វ៉ល់ឡេត Weixin
3. តើការផ្ទេរប្រាក់អតិបរមាទៅកាន់វ៉លឡេតអាចធ្វើឡើងបានចំនួនប៉ុន្មាន?
អ្នកអាចផ្ទេរប្រាក់ទៅកាន់វ៉លឡេតអ្នកទទួលអតិបរមា 2,500 ដុល្លារក្នុងមួយប្រតិបត្តិការ ឬ 5,000 ដុល្លារក្នុងមួយថ្ងៃ។
4. តើអ្នកទទួលត្រូវចេញថ្លៃ លើកម្រៃសេវាបន្ថែមដែរឬទេ?
មិនគិតកម្រៃសេវាបន្ថែមសម្រាប់អ្នកទទួលនោះទេ។
5. តើអ្នកទទួល អាចទទួលបានប្រាក់ផ្ទេរនេះជា រូបិយប័ណ្ណអ្វីខ្លះ?
អ្នកទទួលអាចទទួលប្រាក់ជារូបិយប័ណ្ណ Chinese Yuan ប៉ុណ្ណោះ។
6. តើខ្ញុំអាចផ្ទេរប្រាក់តាមមធ្យោបាយណាខ្លះ?
អ្នកអាចផ្ទេរប្រាក់តាមអេប Wing Bank ឬនៅតាម វីង ដែលនៅជិត។
7. ប្រសិនជាខ្ញុំមានចម្ងល់បន្ថែម តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?
សូមទាក់ទងមកកាន់សេវាបម្រើអតិថិជនរបស់យើងខ្ញុំតាមលេខ 023 999 989 or 012 999 489 ។