ធនាគារ វីង និង SmartSwift—ក្រុមហ៊ុនផ្ទេរប្រាក់នៅប្រទេសថៃ បានចាប់ដៃគូគ្នាផ្តល់នូវសេវាផ្ទេរប្រាក់ងាយស្រួល និងឆាប់រហ័សមកកម្ពុជា។ សេវាផ្ទេរប្រាក់នេះ អនុញ្ញាតឲ្យអ្នករស់នៅប្រទេសថៃ អាចធ្វើការផ្ទេរប្រាក់មកកាន់កម្ពុជាបានកាន់តែរហ័ស និងងាយស្រួល។ បន្ថែមពីនេះអ្នកទទួលអាចទទួលប្រាក់ទៅក្នុងគណនីធនាគារ វីងរបស់ពួកគេបានភ្លាមៗ ឬក៏អាចមកដកប្រាក់ដោយផ្ទាល់តាមវីង គ្រប់ទីកន្លែង។ ចាំអីទៀត? ចុះឈ្មោះប្រើប្រាស់ SmartSwift ឥឡូវនេះ ហើយផ្ទេរប្រាក់មកកម្ពុជាកាន់តែមានទំនុកចិត្ត!

អត្ថប្រយោជន៍

  • ផ្ទេរប្រាក់រហ័ស៖ សាច់ប្រាក់ដែលផ្ទេរនឹងចូលទៅក្នុងគណនីអ្នកទទួលភ្លាមៗ
  • ថ្លៃសេវាទាបសមរម្យ៖ SmartSwift ផ្តល់នូវអត្រាប្តូរប្រាក់ទាបសម្រាប់ការផ្ទេរប្រាក់របស់អ្នក
  • ងាយស្រួល៖ អ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់បានពីគ្រប់ទីកន្លែងក្នុងប្រទេសថៃ តាមរយៈស្មាតហ្វូន ឬកំព្យូទ័រ

របៀបផ្ទេរប្រាក់

  • ចូលទៅកាន់អេប SmartSwift
  • បំពេញលេខគណនីធនាគារ វីង របស់អ្នកទទួល
  • បំពេញចំនួនទឹកប្រាក់ដែលចង់ផ្ទេរ
  • ទូទាត់ថ្លៃសេវាផ្ទេរប្រាក់
  • បញ្ជាក់ការផ្ទេរប្រាក់ជាការស្រេច

របៀបទទួលប្រាក់ផ្ទេរ


    ទទួលតាមរយៈគណនីធនាគារ វីងផ្ទាល់

    អ្នកទទួលមិនតម្រូវឲ្យធ្វើប្រតិបត្តិការបន្ថែមអ្វីទាំងអស់—ប្រាក់នឹងត្រូវវេរចូលគណនីធនាគារ វីងភ្លាមៗ។

    សម្រាប់ការដកសាច់ប្រាក់តាមវីង
    • អញ្ជើញទៅកាន់ វីង ដែលនៅជិត
    • ភ្ជាប់មកជាមួយនូវទូរស័ព្ទ និងលេខកូដបញ្ជាក់

លក្ខខណ្ឌ និងដែនកំណត់

  • ការដកប្រាក់អតិបរមា៖ 1,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 3,000 ដុល្លារ ក្នុងមួយថ្ងៃ។
  • ការផ្ទេរប្រាក់ចូលគណនីធនាគារ វីង អតិបរមា៖ 2,500 ដុល្លារ ក្នុងមួយប្រតិបត្តិការ និង 10,000 ដុល្លារ ក្នុងមួយថ្ងៃ។
  • ថ្លៃសេវានៃការផ្ទេរប្រាក់ត្រឹមតែ 99 បាត សម្រាប់ប្រតិបត្តិការចាប់ពី 3,000 បាតឡើងទៅ។
  • អ្នកផ្ទេរប្រាក់លើកទី 1 នឹងទទួលបានការមិនគិតថ្លៃសេវា លើគ្រប់ទំហំនៃការផ្ទេរប្រាក់។ ប្រូម៉ូសិននេះមានសុពលភាពរហូតដល់បំណាច់ឆ្នាំ 2023។

សំនួរញឹកញាប់

  • 1. អ្វីទៅជា SmartSwift?

    SmartSwift គឺជាក្រុមហ៊ុនដែលផ្តល់សេវាផ្ទេរប្រាក់នៅក្នុងប្រទេសថៃ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃប្រទេសថៃ ដាក់ឲ្យដំណើរការតាំងពីឆ្នាំ 2021។
  • 2. តើក្នុងនាមជាដៃគូ តើធនាគារ វីង និង SmartSwift ផ្តល់ជូនសេវាកម្មអ្វីខ្លះ?

    ក្នុងនាមជាដៃគូ យើងផ្តល់ជូននូវសេវាផ្ទេរប្រាក់ពី ប្រទេសថៃ មកកម្ពុជា ដែលមានភាពងាយស្រួល និងរហ័ស ដែលអ្នកទទួលប្រាក់នៅកម្ពុជាអាចទទួលប្រាក់ផ្ទេរបានភ្លាមៗចូលទៅក្នុងគណនីធនាគារ វីងរបស់ពួកគេ។

  • 3. តើការផ្ទេរប្រាក់មកកម្ពុជា ត្រូវចំណាយពេលប៉ុន្មាន?

    បន្ទាប់ពីប្រតិបត្តិការផ្ទេរប្រាក់ធ្វើចប់រួចរាល់ អ្នកទទួលអាចទទួលប្រាក់ផ្ទេរបានភ្លាមៗចូលទៅក្នុងគណនីធនាគារ វីងរបស់ពួកគេ ឬក៏អាចដកជាសាច់ប្រាក់ផ្ទាល់តាមវីង គ្រប់ទីកន្លែង។
  • 4. តើថ្លៃសេវាផ្ទេរប្រាក់គិតយ៉ាងម៉េចដែរ?

    ថ្លៃសេវាសម្រាប់ការផ្ទេរប្រាក់ស្ដង់ដារគឺចាប់ពី 111 បាត ឡើងទៅ ប៉ុន្តែសម្រាប់ការផ្ទេរប្រាក់ចាប់ពី 3,000 បាតក្នុងមួយប្រតិបត្តិការឡើងទៅ ថ្លៃសេវាត្រឹមតែ 99 បាតប៉ុណ្ណោះ។ ផុតកំណត់ត្រឹមបំណាច់ឆ្នាំ 2023។
  • 5. តើអ្នកទទួលត្រូវបង់ថ្លៃសេវាបន្ថែមដែរឬទេ?

    អ្នកទទួលមិនតម្រូវឲ្យបង់ថ្លៃសេវាបន្ថែមអ្វីទាំងអស់។ ពួកគាត់អាចទទួលបានប្រាក់គ្រប់ចំនួន។
  • 6. តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ប្រសិនជាខ្ញុំចង់ពិនិត្យអត្រាប្តូរប្រាក់?

    អ្នកអាចពិនិត្យមើលអត្រាប្តូរប្រាក់ជាប្រចាំថ្ងៃនៅលើទំព័រដំបូងនៃអេប ឬចូលទៅកាន់គេហទំព័រhttps://SmartSwift33.com/exchange,ឬ ខលទៅលេខ +6621148282
  • 7. តើខ្ញុំផ្ទេរប្រាក់ទៅកាន់គណនីធនាគារ វីងតាមរយៈ SmartSwift បានយ៉ាងដូចម្តេច?

    អ្នកអាចផ្ទេរប្រាក់ទៅកម្ពុជាតាមអេប SmartSwift ដោយធ្វើតាមវីដេអូណែនាំនេះhttps://www.youtube.com/watch?v=DmHJ1lXfZ08
  • 8. តើខ្ញុំអាចចុះឈ្មោះប្រើប្រាស់អេប SmartSwift ដោយរបៀបណា?

    សម្រាប់ការចុះឈ្មោះតាមស្មាតហ្វូន អតិថិជនត្រូវមាន៖

    • សម្រាប់ប្រជាជនថៃ៖ អត្តសញ្ញាណប័ណ្ណ, លិខិតឆ្លងដែន, ប័ណ្ណបើកបរ, សៀវភៅស្នាក់នៅ, ឬអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ដែលមានហត្ថលេខា។
    •  សម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសថៃ៖ លិខិតឆ្លងដែន ជាឯកសារចម្បង, ទិដ្ឋាការ, ប័ណ្ណការងារ, ប័ណ្ណបើកបរ, សៀវភៅស្នាក់នៅ និងកាតពណ៌ផ្កាឈូក ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតដែលចេញដោយរដ្ឋាភិបាល ដែលមានហត្ថលេខានៅក្នុងនោះ។

    សម្រាប់ការចុះឈ្មោះនៅតាមសាខា អតិថិជនត្រូវមាន៖

    • សម្រាប់ប្រជាជនថៃ៖ អត្តសញ្ញាណប័ណ្ណ ជាឯកសារចំបង និងហត្ថលេខាសាម៉ីខ្លួន។
    • សម្រាប់ជនបរទេស៖ លិខិតឆ្លងដែន, ទិដ្ឋាការដែលមានសុពលភាព និងហត្ថលេខាសាម៉ីខ្លួន។