ធនាគារវីងផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អតិថិជនគ្រប់រូបក្នុងការផ្ញើ និងទទួលប្រាក់ទូទាំងពិភពលោក។ យើងបន្តពង្រីកសេវាកម្មរបស់យើងជាមួយនឹងការធ្វើការសហការណ៍នឹងដៃគូផ្ទេរប្រាក់អន្តរជាតិថ្មីមួយដែលមានឈ្មោះថា Merchantrade Asia (MTA) ។ ទទួលបានបទពិសោធន៍ថ្មីជាមួយ Merchantrade Asia (MTA) ឥឡូវនេះ!

អ្នកអាចជ្រើសរើស Merchantrade Asia (MTA) នៅលើ Wing Bank App ឬទៅតាមវីងណាមួយដែលនៅជិតផ្ទះរបស់លោកអ្នក សម្រាប់ការផ្ញើប្រាក់ទៅកាន់42ប្រទេស ទូទាំងពិភពលោក រួមមាន៖

អាស៊ី៖ ចិន វៀតណាម ហ្វីលីពីន ឥណ្ឌា ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ជប៉ុន សិង្ហបុរី កូរ៉េខាងត្បូង និងនេប៉ាល់

សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស៖អូទ្រីស បែលហ្ស៊ិក ប៊ុលហ្គារី ក្រូអាត ស៊ីប សាធារណរដ្ឋឆេក ដាណឺម៉ាក អេស្តូនី ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ក្រិក ហុងគ្រី អ៊ីស្លង់ អៀរឡង់ អ៊ីតាលី ឡាតវី លីចតេនស្ទីន លីទុយអានី លុចសំបួរ ម៉ាល់តា ម៉ូណាកូ​ ហូឡង់ ន័រវែស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី សាន់ម៉ារីណូ ស្លូវ៉ាគី ស្លូវេនី អេស្ប៉ាញ ស៊ុយអែត ស្វីស និងចក្រភពអង់គ្លេស (ស្កុតឡែន អៀរឡង់ខាងជើង អង់គ្លេស វែល)

អូសេអានី៖ អូស្ត្រាលី

ប្រយោជន៍

  • ថ្លៃប្រតិបត្តិការថោកជាង៖ បើប្រៀបធៀបទៅនឹងធនាគារពាណិជ្ជកាត់បន្ថយថ្លៃសេវារហូតដល់ 90%
  • ភាពជាដៃគូសកល៖ ទំនាក់ទំនងបណ្តាញហិរញ្ញវត្ថុសកលដែលអាចជឿទុកចិត្តបាន។
  • ការផ្ទេរប្រាក់ 24/7៖ ផ្តល់សេវាកម្មលឿនបំផុត និងងាយស្រួលបំផុតជាមួយនឹងដំណើរការផ្ទេរប្រាក់ដ៏ស្មុគស្មាញដ៏សាមញ្ញ

របៀបផ្ទេរប្រាក់តាមរយៈអេប Wing Bank

អ្នកអាចផ្ញើប្រាក់ទៅក្រៅប្រទេស តាមរយៈ Merchantrade Asia (MTA) នៅលើ អេប​ Wing Bank ឬតាមសាខា វីង ណាមួយដែលនៅជិតលោកអ្នក ជាមួយនឹងប្រតិបត្តិការដែលមានទឹកប្រាក់ដូចខាងក្រោម៖

international Money Transfers phone
  1. ចូលទៅ អេប Wing Bank
  2. ជ្រើសរើស "ផ្ទេរប្រាក់ទៅក្រៅប្រទេស" នៅលើអេក្រង់ដើម
  3. ជ្រើសរើស​ ប្រទេស និង ជ្រើសរើសដៃគូ "Merchantrade Asia (MTA)"
  4. បំពេញព័ត៌មានដែលចាំបាច់ទាំងអស់ រួចចុច "ផ្ញើ"
  5. ផ្ទៀងផ្ទាត់ព័ត៌មានអ្នកទទួល និងចំនួនទឹកប្រាក់ រួចចុច “បញ្ជាក់”
  6. បញ្ចូលលេខកូដ PIN 4 ខ្ទង់របស់គណនីលោកអ្នក ដើម្បីបញ្ចប់ប្រតិបត្តិការ

លក្ខខណ្ឌ និងដែនកំណត់

អ្នកអាចផ្ញើប្រាក់ទៅក្រៅប្រទេស តាមរយៈ Merchantrade Asia (MTA) នៅលើ អេប​ Wing Bank ឬតាមសាខា វីង ណាមួយដែលនៅជិតលោកអ្នក ជាមួយនឹងប្រតិបត្តិការដែលមានទឹកប្រាក់ដូចខាងក្រោម៖

  • ដកសាច់ប្រាក់នៅធនាគារដៃគូ៖ 1,000USD ក្នុងមួយប្រតិបត្តិការ និង 5,000USD ក្នុងមួយថ្ងៃ
  • ទទួលប្រាក់ដោយផ្ទាល់ចូលក្នុងគណនីរបស់អ្នកទទួល៖ 2,500USD ក្នុងមួយប្រតិបត្តិការ និង 5,000USD ក្នុងមួយថ្ងៃ

ថ្លៃសេវាកម្មអាចប្រែប្រួលទៅតាមប្រទេសគោលដៅនីមួយៗ។