ធនាគារ វីងផ្តល់នូវមធ្យោបាយផ្ទេរប្រាក់ក្រៅប្រទេស ដ៏ងាយស្រួលពីប្រទេសកម្ពុជា ទៅប្រទេសថៃ។ ជាមួយនឹងថ្លៃសេវាផ្ទេរប្រាក់ចាប់ពី $4 ក្នុងមួយប្រតិបត្តិការ អ្នកអាចផ្ទេរប្រាក់ទៅកាន់គណនីអ្នកទទួលនៅប្រទេសថៃបានយ៉ាងងាយស្រួល និងមានសុវត្ថិភាព។ អ្វីដែលអ្នកត្រូវមានគឺគណនីធនាគារ វីង, អេប Wing Bank និងស្មាតហ្វូន។
អត្ថប្រយោជន៍
សន្សំសំចៃ
ធនាគារ វីងផ្តល់ជូននូវថ្លៃសេវាផ្ទេរប្រាក់ទាបសមរម្យចាប់ពី $4 ក្នុងមួយប្រតិបត្តិការ និងផ្អែកទៅតាមចំនួនទឹកប្រាក់ដែលអ្នកចង់ផ្ទេរ។
ចំណេញពេលវេលា
ប្រាក់ផ្ទេរនឹងត្រូវបញ្ចូលទៅក្នុងគណនីអ្នកទទួលក្នុងថ្ងៃតែមួយ (ថ្ងៃដែលអ្នកបានធ្វើប្រតិបត្តិការផ្ទេរប្រាក់)
សុវត្ថិភាព
ធនាគារ វីងបំពាក់ទៅដោយបច្ចេកវិទ្យាសុវត្ថិភាពដ៏ទំនើបដើម្បីការពារ ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុរបស់អ្នក។
របៀបផ្ទេរប្រាក់
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង "ផ្ទេរប្រាក់ទៅក្រៅប្រទេស"
- ជ្រើសរើសប្រទេស “ថៃ”
- ជ្រើសរើសដៃគូផ្ទេរប្រាក់ "Kasikornbank (Bank)"
- ជ្រើសរើសរូបិយប័ណ្ណ “THB”
- ជ្រើសរើសមធ្យោបាយទទួលប្រាក់ "Bank Deposit”
- បំពេញព័ត៌មាន រួចចុចពាក្យ "ផ្ញើ"
- សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច "បញ្ជាក់"
- បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!
តារាងកម្រៃសេវា
គោលបំណង |
ចំនួន |
ថ្លៃសេវា |
តាមអេប Wing Bank |
||
ផ្ទេរប្រាក់ទៅគណនីធនាគារ
|
$0.01 - $500 |
$4.00 |
$500.01 - $1,000 |
$5.00 |
|
$1,000.01 - $2,500 |
$6.00 |
|
តាមភ្នាក់ងារ វីង |
||
ផ្ទេរប្រាក់ទៅគណនីធនាគារ
|
$0.01 - $500 |
$5.00 |
$500.01 - $1,000 |
$6.50 |
|
$1,000.01 - $2,500 |
$8.00 |
លក្ខខណ្ឌ និងដែនកំណត់
- លោកអ្នកត្រូវតែជាអតិថិជនពេញលេញ (Full KYC) និងមានអេប Wing Bank។
- ផ្ទេរប្រាក់ទៅគណនីធនាគារ រហូតដល់ $2,500 ក្នុងមួយប្រតិបត្តិការ និង $5,000 ក្នុងមួយថ្ងៃ។
តើយើងអាចជួយអ្នកដោយរបៀបណា?
សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាម
សំនួរញឹកញាប់
1. តើ Kasikornbank គឺជាអ្វី?
Kasikornbank គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាហិរញ្ញវត្ថុលំដាប់ពិភពលោក ប្រកបដោយនិរន្តរភាព និងផ្តល់នូវភាពងាយស្រួលដល់អតិថិជនក្នុងការផ្ទេរប្រាក់ក្រៅប្រទេស។2. តើមធ្យោបាយទទួលប្រាក់ដែលធនាគារ ផ្តល់ជូនមានអ្វីខ្លះ?
យើងផ្តល់ជូនតែការផ្ទេរប្រាក់ទៅកាន់គណនីធនាគារ តែប៉ុណ្ណោះ។3. តើការផ្ទេរប្រាក់អតិបរមាក្នុងមួយថ្ងៃបានដល់ចំនួនប៉ុន្មាន?
ការផ្ទេរប្រាក់អតិបរមាបានរហូតដល់ $2,500 ក្នុងមួយប្រតិបត្តិការ។ អ្នកក៏អាចធ្វើប្រតិបត្តិការបានច្រើនក្នុងពេលតែមួយ តែមិនត្រូវឲ្យលើស $5,000 ក្នុងមួយថ្ងៃនោះទេ។4. តើការផ្ទេរប្រាក់ក្រៅប្រទេសតាមអេប Wing Bank ត្រូវចំណាយពេលប៉ុន្មានថ្ងៃ?
ប្រាក់នឹងត្រូវបញ្ចូលទៅក្នុងគណនីអ្នកទទួលក្នុងថ្ងៃតែមួយ (ថ្ងៃដែលអ្នកបានធ្វើប្រតិបត្តិការផ្ទេរប្រាក់)។5. តើខ្ញុំអាចផ្ទេរប្រាក់បាននៅទីណាបានខ្លះ?
អ្នកអាចផ្ទេរប្រាក់បានតាមអេប Wing Bank ឬទៅកាន់សាខាធនាគារ វីង ឬភ្នាក់ងារ វីងដែលនៅជិត។6. តើអ្នកទទួលប្រាក់ត្រូវបង់ថ្លៃសេវាបន្ថែមដែរឬទេ?
មិនតម្រូវឲ្យបង់ថ្លៃសេវាអ្វីទាំងអស់។7. ប្រសិនជាខ្ញុំមិនទាន់មានគណនីធនាគារ វីងតើខ្ញុំអាចធ្វើការផ្ទេរប្រាក់តាមអេប Wing Bank បានដែរទេ?
ទេ! អ្នកតម្រូវឲ្យមានគណនីធនាគារ វីងដែលជាគណនីពេញលេញជាមុនសិន។8. តើខ្ញុំអាចទាក់ទងទៅអ្នកណាបានខ្លះ ប្រសិនជាអ្នកទទួល មិនទាន់ទទួលបានប្រាក់ផ្ទេរ?
សម្រាប់ព័ត៌មានបន្ថែមអ្នកអាចទាក់ទងមកកាន់ក្រុមការងារយើងតាមលេខ 023 999 989 ឆាតជាមួយយើងតាមវីងឆាត ហ្វេសប៊ុកផេក ឬផ្ញើសារតាម WhatsAppមកកាន់លេខ 078 999 489។