ដំណឹងរីករាយ សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅប្រទេសជប៉ុន និង កូរ៉េខាងត្បូង1! ឥឡូវនេះ អ្នកអាចបើកគណនីធនាគារ វីង បានយ៉ាងរលូនតាមរយៈអេប Wing Bank។ ជាមួយនឹងជំហានងាយៗ និងលេខទូរសព្ទដែលអ្នកកំពុងប្រើប្រាស់នៅក្នុងប្រទេសដែលអ្នកកំពុងរស់នៅខាងលើ អនុញ្ញាតឱ្យអ្នករីករាយជាមួយការផ្ទេរប្រាក់ទៅស្រុកកំណើតកាន់តែងាយស្រួលជាងមុន— មានន័យថារាល់ប្រតិបត្តិការផ្ទេរប្រាក់របស់អ្នកនឹងត្រូវធ្វើឡើងយ៉ាងងាយស្រួលហើយប្រាក់នឹងត្រូវវេរចូលទៅក្នុងគណនីធនាគារ វីង របស់អ្នកទទួលភ្លាមៗ។ ងាយស្រួល និងមានសុវត្ថិភាព!
អត្ថប្រយោជន៍
ប្រតិបត្តិការផ្ទេរប្រាក់ ធ្វើឡើងភ្លាមៗ
ប្រាក់ផ្ទេរនឹងត្រូវវេរចូលគណនី របស់អ្នកទទួលដោយផ្ទាល់
សុវត្ថិភាព និងងាយស្រួល
របៀបបើកគណនី
- ដោនឡូត អេប Wing Bank ពី Google PlayStore ឬ App Store។
- ចុចលើ ចុះឈ្មោះប្រើប្រាស់
- ជ្រើសរើសប្រភេទគណនីដែលអ្នកត្រូវការ ដូចជា គណនីសន្សំ ឬ គណនីចរន្ត
- វាយបញ្ចូលលេខទូរសព្ទរបស់អ្នក (ដែលស្ថិតនៅក្នុងប្រទេសជប៉ុន និង កូរ៉េខាងត្បូង ជាដើម)
- អាន និងពិនិត្យលើខចែង និងលក្ខខណ្ឌនៃការបើកគណនី រួចចុច 'យល់ព្រម'
- បញ្ចូលលេខកូដ OTP ដែលបានផ្ញើទៅកាន់លេខទូរសព្ទ
- ផ្ទៀងផ្ទាត់ផ្ទៃមុខ រួចចុច 'យល់ព្រម'
- ជ្រើសរើសឯកសារយោង ដែលមានដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន
- អាប់ឡូត ឬថតរូបឯកសារភ្ជាប់ឱ្យបានច្បាស់
- បំពេញព័ត៌មានលម្អិត អំពីការបើកគណនី រួចចុច 'រក្សាទុក'
- បង្កើតលេខកូដសម្ងាត់ 4 ខ្ទង់រួចចុច 'បញ្ជាក់'
តម្រូវការ និងសិទ្ធ
- ត្រូវតែជាប្រជាជនកម្ពុជាដែលរស់នៅ ឬធ្វើការនៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងថៃ
- មានអាយុចាប់ពី 18 រហូតដល់ 65 ឆ្នាំ
- មានលេខទូរសព្ទដែលបានចុះឈ្មោះ នៅក្នុងប្រទេសជប៉ុន និង កូរ៉េខាងត្បូង
- មាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន ដែលមានសុពលភាព
យើងខ្ញុំនឹងបន្តពង្រីកបន្ថែមនូវប្រទេសដែលចូលរួមជា បន្តបន្ទាប់ ដើម្បីបំពេញតម្រូវការរបស់អ្នកកាន់តែប្រសើរជាមុន។
សូមបន្តតាមដានទំព័រហ្វេសប៊ុករបស់ធនាគារ វីងអំពីដំណឹង ឬប្រូម៉ូសិនថ្មីៗ ឬអាចទាក់ទងមកកាន់សហការីយើងតាមវីងឆាត ដែលមាននៅលើអេប Wing Bank ឬខលមកលេខ 023 9999 89។
សំនួរញឹកញាប់
1. តើការបើកគណនីមានការគិតថ្លៃដែរឬទេ?
ការបើកគណនីគឺមិនអស់ថ្លៃនោះទេ។2. តើការផ្ទេរប្រាក់អាចធ្វើឡើងជាប៉ុន្មានរូបិយប័ណ្ណដែរ?
បច្ចុប្បន្នការផ្ទេរប្រាក់របស់អ្នកអាចធ្វើបាន អាស្រ័យទៅតាមប្រទេសដែលអ្នកកំពុងរស់នៅ ដូចជា JPY- យ៉េន សម្រាប់ប្រទេសជប៉ុន, KRW-វ៉ុន សម្រាប់ប្រទេសកូរ៉េខាងត្បូង។3. តើប្រាក់របស់ខ្ញុំនៅធនាគារ វីងមានសុវត្ថិភាពដែលឬទេ?
ពិតប្រាកដណាស់! ធនាគារ វីង គឺជាធនាគារ ដែលទទួលបានអាជ្ញាប័ណ្ណជាស្ថាប័នធនាគារពិតប្រាកដ ដែលផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អតិថិជនជាអាទិភាព។4. ប្រសិនជាខ្ញុំត្រូវការជំនួយពីការបើកគណនីរបស់ខ្ញុំ តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?
អ្នកអាចទាក់ទងមកកាន់សហការីធនាគារ វីងតាមអេប Wing Bank ដោយចូលទៅកាន់មុខងារ "Chat" ឬឆាតមកកាន់ហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីងសម្រាប់ជំនួយផ្សេងៗ។