ផ្ទេរប្រាក់ទៅកាន់មនុស្សជាទីស្រលាញ់ នៅក្នុងប្រទេសកម្ពុជាបានកាន់តែងាយស្រួលជាមួយមុខងារវីងវេរលុយក្នុងអេប Wing Bank! ទទួលយកបទពិសោធន៍ផ្ទេរប្រាក់ដ៏រលូន ដែលអនុញ្ញាតឱ្យអ្នកផ្ទេរប្រាក់ពីគណនីធនាគារ វីង របស់អ្នក ទៅកាន់នរណាម្នាក់បានយ៉ាងងាយស្រួល តាមរយៈលេខទូរសព្ទ។ លើសពីនេះ អ្នកទទួលរបស់អ្នកអាចដកប្រាក់ជាប្រាក់រៀល ឬដុល្លារ នៅតាមទីតាំងវីង ជាង 15,000 កន្លែង ទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ។
ហេតុអ្វីត្រូវជ្រើសរើស វីងវេរលុយ?
វីងវេរលុយ គឺជាសេវាផ្ទេរប្រាក់ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អ្នក និងអ្នកទទួលប្រាក់របស់អ្នក។ ជាមួយនឹងអេប Wing Bank ដែលងាយស្រួលប្រើរបស់យើង អ្នកអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់បានកាន់តែងាយស្រួល និងរលូនជាងមុន។ ខាងក្រោមនេះជារបៀបនៃការផ្ទេរប្រាក់តាមអេប Wing Bank។
របៀបផ្ទេរប្រាក់តាមអេប Wing Bank
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង “ផ្ទេរប្រាក់ក្នុងស្រុក”
- ជ្រើសរើស “វីងវេរលុយ”
- បញ្ចូល លេខទូរសព្ទ ចំនួនទឹកប្រាក់ និងគោលបំណងនៃការផ្ទេរប្រាក
- រួចចុច “ផ្ញើ”
- បន្ទាប់ពីផ្ទេរប្រាក់រួចរាល់ អ្នកនឹងទទួលបានលេខកូដបញ្ជាក់ 8 ខ្ទង់ ដែលអាចផ្តល់ឱ្យអ្នកទទួល ដើម្បីដកប្រាក់នៅតាមទីតាំងវីងគ្រប់ទីកន្លែងទូទាំងប្រទេស
ទំហំប្រតិបត្តិការ
ផ្ទេរបានរហូតដល់ 1,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងគ្មានដែនកំណត់។
ថ្លៃសេវា
ចំនួន | ថ្លៃសេវា (ដុល្លារ) |
---|---|
0.1 - 25 | 0.375 |
25.01 - 50 | 0.75 |
50.01 - 100 | 1.00 |
100.01 - 200 | 1.50 |
200.01 - 500 | 1.50 |
500.01 - 1,000 | 2.50 |
ចំនួន | ថ្លៃសេវា (រៀល) |
---|---|
500 - 100,000 | 1,500 |
100,100 - 200,000 | 3,000 |
200,100 - 400,000 | 4,000 |
400,100 - 800,000 | 6,000 |
800,100 - 2,000,000 | 6,000 |
2,000,100 - 4,000,000 | 10,000 |
សំនួរញឹកញាប់
1. តើចំនួននៃការផ្ទេរប្រាក់អតិបរមាក្នុងមួយថ្ងៃបានចំនួនប៉ុន្មាន?
អ្នកអាចផ្ទេរប្រាក់បានរហូតដល់ 1,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងគ្មានដែនកំណត់។2. តើកម្រៃសេវានៃការផ្ទេរប្រាក់ក្នុងមួយប្រតិបត្តិការគិតយ៉ាងម៉េចដែរ?
កម្រៃសេវាត្រូវបានគិតអាស្រ័យទៅលើចំនួនទឹកប្រាក់នៃការផ្ទេររបស់អ្នក ហើយគោរពតាមតម្លៃដែលបានរៀបរាប់ក្នុងតារាងកម្រៃសេវា ខាងលើ។3. តើខ្ញុំត្រូវធ្វើដូចម្តេច ដើម្បីស្នើសុំបង្វិលប្រាក់ត្រឡប់មកវិញ ក្នុងករណីដែលខ្ញុំផ្ទេរទៅលេខទូរសព្ទខុស?
អ្នកអាចស្នើសុំបង្វិលប្រាក់វិញ ដរាបណាដែលអ្នកទទួលមិនទាន់បានដកប្រាក់ដែលអ្នកបានផ្ញើទៅ។ សម្រាប់កម្រៃសេវាសម្រាប់ការផ្ទេរនឹងមិនត្រូវបានបង្វិលសងនោះទេ។ សូមទាក់ទងទៅកាន់លេខ៖ 012 999 489 សម្រាប់ដំណើរការបង្វិលសង។