ស្វាគមន៍មកកាន់សេវាផ្ទេរប្រាក់ក្នុងស្រុករបស់ធនាគារ វីង ដែលជាមធ្យោបាយផ្ទេរប្រាក់ដ៏ងាយស្រួល រហ័ស និងមានសុវត្ថិភាពសម្រាប់ការផ្ទេរប្រាក់ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបណ្តាញធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលជាដៃគូ– ការផ្ទេរ និងទទួលប្រាក់របស់អ្នកនឹងកាន់តែមានភាពងាយស្រួលថែមមួយកម្រិតទៀត។ មិនចាំបាច់ចំណាយពេលធ្វើដំណើរមកកាន់សាខាធនាគារ ដើម្បីផ្ទេរប្រាក់តទៅទៀតទេ– មានអេប Wing Bank មួយអ្នកអាចផ្ទេរប្រាក់បានពីគ្រប់ទីកន្លែង។
អត្ថប្រយោជន៍
រីករាយជាមួយភាពងាយស្រួលនៃការផ្ទេរប្រាក់ និងទទួលប្រាក់ភ្លាមៗ។
មិនចាំបាច់មកកាន់សាខាធនាគារ ដើម្បីផ្ទេរប្រាក់តទៅទៀត។ អេប Wing Bank អនុញ្ញាតឱ្យអ្នកផ្ទេរប្រាក់បានពីគ្រប់ពេល និងពីគ្រប់ទិសទី។
ភាពជាដៃគូជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដែលអាចធានាបានថាអ្នកអាចជ្រើសរើសធនាគារ សម្រាប់ការផ្ទេរប្រាក់បានតាមតម្រូវការ។
របៀបផ្ទេរប្រាក់តាមអេប Wing Bank
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង “ផ្ទេរប្រាក់ទៅធនាគារផ្សេង”
- ជ្រើសរើស “ផ្ទេរប្រាក់ទៅធនាគារផ្សេង”
- ជ្រើសរើសធនាគារ ដែលអ្នកចង់ផ្ទេរប្រាក់ទៅ
- បញ្ចូលព័ត៌មានអ្នកទទួលដូចជាលេខគណនីធនាគារ ចំនួនទឹកប្រាក់ និងគោលបំណងជាដើម រួចចុច “ផ្ញើ” ។
ទំហំប្រតិបត្តិការ
ទេរបានរហូតដល់ 10,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ 10,0000 ដុល្លារ ក្នុងមួយថ្ងៃ។
ថ្លៃសេវា
ឈ្មោះធនាគារដៃគូ | ចំនួនចាប់ពី (ដុល្លារ) | ចំនួនរហូតដល់ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
---|---|---|---|
ABA Bank Sathapana Bank Cambodia Post Bank Amret MFI |
0.01 | 50.00 | 0.65 |
50.01 | 100.00 | 0.90 | |
100.01 | 500.00 | 1.30 | |
500.01 | 1,000.00 | 1.50 | |
1,000.01 | 10,000.00 | 0.15% | |
PPCB,KB Prasac | 0.01 | 500.49 | 2.00 |
500.50 | 2,500.00 | 3.00 |
ឈ្មោះធនាគារដៃគូ | ចំនួនចាប់ពី (ដុល្លារ) | ចំនួនរហូតដល់ (ដុល្លារ) | ថ្លៃសេវា (ដុល្លារ) |
---|---|---|---|
ABA Bank Sathapana Bank Cambodia Post Bank Amret MFI |
100.00 | 200,000.00 | 2,600.00 |
200,001.00 | 400,000.00 | 3,600.00 | |
400,100.00 | 2,000,000.00 | 5,200.00 | |
2,000,001.00 | 4,000,000.00 | 6,000.00 | |
4,000,001.00 | 40,000,000.00 | 0.15% | |
PPCB,KB Prasac | 100.00 | 2,001,960.00 | 8,000.00 |
2,002,000.00 | 10,000,000.00 | 12,000.00 |
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក
សំនួរញឹកញាប់
1. តើការផ្ទេរប្រាក់នេះមានគិតថ្លៃសេវាដែរឬទេ?
ពិតជាមាន! អ្នកអាចពិនិត្យមើលតារាងតម្លៃសេវាខាងលើសម្រាប់ព័ត៌មានបន្ថែម។2. តើការផ្ទេរប្រាក់របស់ខ្ញុំមានដែនកំណត់ដែរឬទេ?
ពិតជាមាន! អ្នកអាចផ្ទេរប្រាក់បានរហូតដល់ 10,000 ដុល្លារ ក្នុងមួយប្រតិបត្តិការ និងរហូតដល់ 10,000 ក្នុងមួយថ្ងៃ។3. តើការផ្ទេរប្រាក់ត្រូវចំណាយពេលប៉ុន្មាន ទើបអាចទទួលប្រាក់?
ការផ្ទេរប្រាក់គឺធ្វើឡើងភ្លាមៗ ហើយអ្នកទទួលអាចទទួលប្រាក់ផ្ទេរបានភ្លាមៗដូចគ្នា។4. តើខ្ញុំអាចផ្ទេរប្រាក់ទៅកាន់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជាមែនទេ?
មិនទាំងអស់នោះទេ! អ្នកអាចផ្ទេរប្រាក់ទៅកាន់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូ របស់ធនាគារ វីងប៉ុណ្ណោះ។ សូមពិនិត្យមើលតារាងដៃគូផ្ទេរប្រាក់ដែលមានរៀបរាប់ខាងលើ។