ដាក់ប្រាក់

ដាក់ប្រាក់ទៅក្នុងគណនីវីងយ៉ាងងាយស្រួល!

អ្នកអាចដាក់ប្រាក់ និង ដកប្រាក់របស់អ្នកបានយ៉ាងងាយស្រួលជាមួយភ្នាក់ងារវីងណាមួយក៏បានក្នុងចំណោមភ្នាក់ងារជិត 11,000 កន្លែងទូទាំងប្រទេស

ប្រើប្រាស់ទឹកប្រាក់របស់អ្នកបានរហ័ស ជាពិសេសពេលអ្នកមានគណនីវីង! ការដាក់ប្រាក់មិនចាំបាច់ប្រើពេលមួយថ្ងៃនោះទេ។ ជាមួយវីង ត្រូវការតែពីរបីនាទីប៉ុណ្ណោះ។

របៀបដាក់ប្រាក់ទៅក្នុងគណនីវីង

  1. យកកាតវីងទៅកាន់ភ្នាក់ងារវីងណាមួយ
  2. ប្រាប់ភ្នាក់ងារថាអ្នកត្រូវការដាក់ប្រាក់
  3. ប្រាប់ពីចំនួនទឹកប្រាក់ដែលអ្នកចង់ដាក់ ជារៀល ឬ ដុល្លារ
  4. ហុចកាតរបស់អ្នកទៅអោយភ្នាក់ងារវីង
  5. វាយបញ្ជូលលេខសម្ងាត់ PIN ទៅលើម៉ាស៊ីនវីង ឬ ទូរស័ព្ទរបស់ភ្នាក់ងារវីង
  6. ត្រួតពិនិត្យទឹកប្រាក់តាមទូរស័ព្ទដៃ និងទទួលយកវិក្កយបត្រពីភ្នាក់ងារវីង
  7. អ្នកទទួលបានសារនៅក្នុងទូរស័ព្ទដៃរបស់អ្នក បញ្ជាក់ពីប្រតិបត្តិការដាក់ប្រាក់

ដាក់ប្រាក់តាមរយៈ ម៉ាស៊ីនស្វ័យសេវាកម្ម CRM