ធនាគារឯកទេសវីង ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ហើយអាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។
ជាមួយនឹងអាជ្ញាប័ណ្ណនេះដែរ វីងបានផ្តល់សិទ្ធិសិទ្ធផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់ទូលំទូលាយដូចជា៖ សេវាប្រាក់កម្ចី និង ទទួលប្រាក់សន្សំ។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ៩៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។
ចាប់តាំងពីការចាប់ផ្តើមរបស់យើងក្នុងឆ្នាំ ២០០៩ វីងបានខិតខំប្រឹងប្រែងដើម្បីអនុវត្តចក្ខុវិស័យនៃការផ្តល់ឱ្យប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដែលមានសុវត្ថិភាព និងរហ័ស ហើយត្រូវបានរចនាឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ យើងកំពុងបង្កើតធនាគារមួយដែលនឹងធ្វើអោយប្រសើរឡើងនូវគុណភាពជីវិតសម្រាប់ប្រជាជនកម្ពុជាដោយផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃរបស់ពួកគេ។
លោកអ្នកអាចទាញយកកម្មវិធីស្មាតហ្វូនវីងនៅទីនេះ
អ្នកប្រើប្រាស់គណនីវីង
-
1. តើនឹងមានការផ្លាស់ប្តូរអ្វី សម្រាប់អ្នកប្រើប្រាស់គណនីវីងបច្ចុប្បន្ន?
អតិថិជននៅតែអាចធ្វើប្រតិបត្តការផ្ទេរប្រាក់បានជាធម្មតា។
-
2. ប្រសិនបើអ្នកប្រើប្រាស់ភ្លេចលេខកូដសម្ងាត់ PIN ឬគណនីរបស់ពួកគេត្រូវបានផ្អាកដំណើរការ តើពួកគាត់គួរធ្វើដូចម្តេច?
-
3. តើមានអ្វីកើតឡើងចំពោះសមតុល្យទឹកប្រាក់នៅក្នុងគណនីវីងរបស់ខ្ញុំ?
មិនមានអ្វីកើតឡើងចំពោះសមតុល្យទឹកប្រាក់នៅក្នុងគណនីវីងរបស់អ្នកឡើយ។
-
4. តើខ្ញុំនឹងទទួលបានការប្រាក់ ពីគណនីវីងរបស់ខ្ញុំដែរឬទេ?
មិនមានទេ ប៉ុន្តែសម្រាប់អ្នកដែលបានចុះឈ្មោះបើកគណនីសន្សំ នឹងអាចទទួលបានការប្រាក់។ គណនីសន្សំនិងគណនីបញ្ញើ នឹងដាក់ដំណើរការឆាប់ៗនេះ។
-
5. តើនឹងមានការផ្លាស់ប្តូរ ចំពោះគណនីសន្សំរបស់ខ្ញុំជាមួយ J Trust Royal Bank តាមរយៈវីង?
អ្នកនឹងនៅតែទទួលបានអត្រាការប្រាក់ដដែល។ វានឹងមិនមានអ្វីបៈពាល់ដល់គណនីរបស់អ្នកជាមួយ J Trust Royal Bank តាមរយៈវីងឡើយ។
-
6. តើខ្ញុំនៅតែអាចសងប្រាក់កម្ចីរបស់ខ្ញុំដល់ដៃគូធនាគារវីងបានទេ?
អ្នកនៅតែអាចសងប្រាក់កម្ចីរបស់អ្នកជាមួយដៃគូធនាគាររបស់វីងបានដូចធម្មតា។
-
7. តើខ្ញុំនៅតែអាចស្នើសុំប្រាក់កម្ចីពីធានាគារដៃគូរបស់វីងបានដែឬទេ?
អ្នកអាចស្នើសុំប្រាក់កម្ចីពីដៃគូរបស់យើងតាមរយៈកម្មវិធីស្មាតហ្វូនវីង។ ទន្ទឹមនេះដែរ អ្នកអាចស្នើសុំប្រាក់កម្ចីពីធនាគារវីងបានផងដែរនៅពេលយើងដាក់ដំណើការសេវាកម្មនេះ។
-
8. តើ អ្នកប្រើប្រាស់អាចបើកគណនីប្រភេទអ្វីបានខ្លះ ជាមួយធនាគារ វីង (ខេមបូឌា) ម.ក?
យើងនឹងជូនដំណឹងពីប្រភេទគណនីឆាប់ៗនេះ។
-
9. តើអតិថិជនអាចបើកគណនីវីងតាមវិធីណា?
ក្នុងពេលឆាប់ៗនេះ អតិថិជនអាចបើកគណនីវីងបាននៅ ការិយាល័យកណ្តាល តាមភ្នាក់ងារវីង ជាមួយបុគ្គលិកផ្នែកលក់ចល័ត និងតាមកម្មវិធីស្មាតហ្វូនវីង។
-
10. តើយើងនៅតែអាចបើកគណនីវីងmWAC(គណនីប្រើប្រាស់លេខទូរស័ព្ទ)បានទេ?
ពិតណាស់អ្នកអាចបើកបានធម្មតា។
-
11. តើអ្នកប្រើប្រាស់អាចស្នើសុំប្រាក់កម្ចីនៅតាមភ្នាក់ងារវីងបានដែរឬទេ?
មិនទាន់មាននៅឡើយ យើងនឹងដាក់ដំណើរការសេវាកម្មនេះក្នុងពេលឆាប់ៗនេះ។
-
12. តើអ្នកប្រើប្រាស់អាចបើកគណនីសន្សំនៅតាមភ្នាក់ងារវីងបានឬទេ?
មិនទាន់បានទេ យើងនឹងដាក់ដំណើរការសេវាកម្មនេះក្នុងពេលឆាប់ៗនេះ។
-
13. តើខ្ញុំនៅតែអាចប្រើវីងគិតលុយ (Wing Pay) សម្រាប់ការចំណាយប្រចាំថ្ងៃបានទេ?
អ្នកនៅតែអាចប្រើ វីងគិតលុយ(Wing Pay)បានជាធម្មតា។
-
14. តើ អតិថិជននៅបរទេសនៅតែអាចផ្ញើប្រាក់របស់ខ្លួន ចូលមកប្រទេសកម្ពុជាតាមរយៈវីងបានដែរឬទេ?
ពួកគេនៅតែអាចផ្ញើបានដូចធម្មតា។
-
15. តើ អតិថិជននៅតែអាចចុះឈ្មោះ បើកគណនីវីង នៅតាមភ្នាក់ងារវីងបានជាធម្មតាទេ?
ពួកគេអាចចុះឈ្មោះ បើកគណនីវីង នៅតាមភ្នាក់ងារវីងបានជាធម្មតា។
-
16. តើ វីងត្រូវការឯកសារ សម្គាល់អត្តសញ្ញាណអតិថិជន (KYC)ដូចមុនដែរទេ សំរាប់ការ ចុះឈ្មោះបើកគណនី?
អតិថិជនត្រូវតែផ្តល់ឯកសារ សម្គាល់អត្តសញ្ញាណ KYC ដូចគ្នា។ ក្នុងករណីខ្លះយើងអាចស្នើសុំឯកសារបន្ថែមទៀត។
-
17. តើ ឯកសារសម្គាល់អត្តសញ្ញាណ KYC របស់អតិថិជនម្នាក់នៅតែអាចបើក គណនីវីងចំនួន៨បានទេ?
ពិតណាស់អតិថិជន នៅអាចបើកបានធម្មតា។
-
18. តើ គណនីសន្សំ និងគណនីបញ្ញើមានកាលកំណត់ត្រូវបានរាប់បញ្ចូលជាមួយគណនីចំនួន៨ដែរឬទេ?
គណនីសន្សំត្រូវបានរាប់បញ្ចូល។ ដោយឡែកសំរាប់គណនីបញ្ញើមានកាលកំណត់មិនត្រូវបានរាប់បញ្ចូលឡើយ ហើយអតិថិជនអាចបើកគណីច្រើនបានតាមដែលគាត់ត្រូវការ។
-
19. តើនឹងមានការផ្លាស់ប្តូរថ្លៃសេវាដាក់ប្រាក់រឺដកប្រាក់ដែរឬទេ?
ទេ! វានឹងមិនមានការផ្លាស់ប្តូរចំពោះថ្លៃសេវាកម្មសម្រាប់សេវាដាក់ប្រាក់រឺដកប្រាក់ឡើយ។
-
20. តើនឹងមានការផ្លាស់ប្តូរ ចំនួនកំណត់អតិបរមានៃការធ្វើប្រតិបត្តិការទេ?
ទេ វានៅរក្សារដដែល។
-
21. តើអ្នកប្រើប្រាស់នឹងត្រូវគិតថ្លៃសេវាផ្ទេរប្រាក់រវាងគណនីវីងដែរឬទេ?
មិនមានទេ វីងផ្តល់ការផ្ទេរប្រាក់ពីគណនីវីងទៅគណនីវីងផ្សេងទៀតដោយឥតគិតថ្លៃ។
-
22. តើនឹងមានការផ្លាស់ប្តូរថ្លៃសេវានៃការទូទាត់វិក្កយបត្រ ការផ្ទេរប្រាក់អន្តរជាតិ និងសេវាផ្សេងៗទៀតដែរឬទេ?
មិនមានទេ វានៅរក្សារដូចដើម។
ភ្នាក់ងារវីង
-
1. តើនឹងមានអ្វីកើតឡើងចំពោះភ្នាក់ងារវីងនាពេលបច្ចុប្បន្ន?
ពួកគេនៅតែអាចផ្តល់សេវាជូនអតិថិជនបានដូចធម្មតា។
-
2. តើវីងនៅបន្តជ្រើសរើសភ្នាក់ងារវីងថ្មីដែរឬទេ?
-
3. តើភ្នាក់ងារវីង អាចផ្តល់សេវាប្រាក់កម្ចីឬសេវាប្រាក់សន្សំទេ?
មិនទាន់មាននៅឡើយ វានឹងមានឆាប់ៗនេះ។
-
4. តើភ្នាក់ងារវីងនឹងទទួលបានការប្រាក់ពីគណនីដែលមានស្រាប់ទេ?
អត់ទេ ប៉ុន្តែពួកគេអាចសន្សំជាមួយអត្រាការប្រាក់ដ៏ល្អនៅពេលដែលបង្កើតគណនីថ្មីផ្សេងមួយទៀត។
-
5. តើធនាគារវីងនឹងមានការិយាល័យឬសាខាដែរឬទេ?
យើងមិនទាន់មានការិយាល័យឬសាខាទេឥឡូវនេះ។
-
6. តើភ្នាក់ងារវីងអាចស្នើសុំប្រាក់កម្ចីពីធនាគារវីងបានទេ?
ពិតណាស់! ពួកគេអាចស្នើសុំប្រាក់កម្ចីបាននៅពេលយើងដាក់ដំណើរការលើទីផ្សារ។
-
7. តើ នឹងមានផលិតផលនិងសេវាកម្មបន្ថែមសម្រាប់ភ្នាក់ងារឬទេ?
បាទ/ចាស មាន យើងនឹងផ្តល់ដំណឹងឆាប់ៗនេះ។
-
8. តើមានប្រភេទរូបិយប័ណ្ណអ្វីខ្លះដែលអាចធ្វើសារាចរនៅធនាគារវីង?
យើងនៅតែបន្តផ្តល់ប្រភេទរូបិយប័ណ្ណដូចដើម។ ប្រសិនបើមានការផ្លាស់ប្តូរណាមួយយើងនឹងជូនដំណឹងដល់ភ្នាក់ងារនិងអតិថិជន។
សម្រាប់សំណួរបន្ថែមទាក់ទងនឹងវីង អំពីអាជ្ញាប័ណ្ណថ្មី ឬសេវាកម្មរបស់យើង សូមមេត្តាទាក់ទងមកក្រុមការងាររបស់យើតាមរយៈ ទូរស័ព្ទលេខ៖ ៨៥៥ ២៣ ៩៩៩ ៩៨៩ | ០១២ ៩៩៩ ៤៨៩ ។