ឈ្នះលុយសុទ្ធសរុប 5 លានរៀល ដោយគ្រាន់តែចូលគ្រុបហ្វេសប៊ុក វីង ផ្ទេរប្រាក់ពីថៃមកខ្មែរ 

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

មករា 23, 2024

ចង់ឈ្នះរង្វាន់ធំពីធនាគារវីងទេ?

ងាយបំផុត ដោយគ្រាន់តែចូលគ្រុប “វីង ផ្ទេរប្រាក់ពីថៃមកខ្មែរ”
អ្នកនឹងមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់សរុបជាង 5 លានរៀល។ បន្ថែមពីនេះ អ្នកក៏ទទួលបានព័ត៌មានដែលមាន ប្រយោជន៍ជាច្រើនពីការផ្ទេរប្រាក់ពីថៃមកកម្ពុជា, បង្កើតទំនាក់ទំនងជាមួយសមាជិកក្រុម ក៏ដូចជាចែករំលែកបទពិសោធន៍ផ្ទេរប្រាក់រវាងសមាជិកក្នុងគ្រុបផងដែរ។

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 កក្កដា ឆ្នាំ2024

រង្វាន់

រង្វាន់ប្រចាំខែ

  • រង្វាន់ធំ 200,000 រៀល ចំនួន 6 រង្វាន់
  • រង្វាន់ 50,000 រៀល ចំនួន 60 រង្វាន់

រង្វាន់បន្ថែម

  • 400,000 រៀល បន្ថែម 1 រង្វាន់ ពេលចំនួនសមាជិកក្រុមឡើងដល់ 1,000នាក់
  • 400,000 រៀល បន្ថែម 1 រង្វាន់ ពេលចំនួនសមាជិកក្រុមឡើងដល់ 5,000នាក់

រង្វាន់សរុប 5 លានរៀល (5,000,000រៀល)

សិទ្ធិទទួលបាន / តម្រូវការ

ងាយៗ! គ្រាន់តែក្លាយជាសមាជិកនៃគ្រុប “វីង ផ្ទេរប្រាក់ពីថៃមកខ្មែរ”

លក្ខខន្តិក

  • អតិថិជនទាំងអស់មានសិទ្ធចូលរួមក្នុងកម្មវិធីនេះ (លើកលែងតែបុគ្គលិកធនាគារវីងប៉ុណ្ណោះ)
  • អតិថិជនម្នាក់អាចឈ្នះរង្វាន់បានតែមួយដង ប៉ុណ្ណោះក្នុងអំឡុងពេលប្រម៉ូសិន
  • ការចាប់រង្វាន់នឹងធ្វើឡើងជារៀងរាល់ខែ ដោយក្នុង1ខែ រួមមាន៖ ទឹកប្រាក់ 200,000 រៀល ចំនួន 1 រង្វាន់ និងទឹកប្រាក់ 50,000 រៀល ចំនួន 10 រង្វាន់ ។
  • រង្វាន់បន្ថែមដែលមានតម្លៃ 400,000 រៀល នឹងត្រូវបន្ថែម 1 រង្វាន់ នៅខែបន្ទាប់ ពេលដែលចំនួនសមាជិកក្នុងក្រុមឡើងដល់ 1,000 នាក់ និង 5,000 នាក់។
  • អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងគ្រុប “ វីង ផ្ទេរប្រាក់ពីថៃមកខ្មែរ “ នៅសប្តាហ៍ទី2 រៀងរាល់ខែ
  • អ្នកឈ្នះត្រូវតែទាក់ទងដោយផ្ទាល់ទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង “Wing Bank” និងប្រាប់អំពីព័ត៌មានលម្អិតមួយចំនួន ដូចជា ឈ្មោះ និងលេខគណនីធនាគារ វីង ជាដើម។ សូមជម្រាបថាធនាគារ វីង នឹងមិនទាក់ទង ឬផ្ញើសារទៅកាន់អ្នកឈ្នះឡើយ
  • ទឹកប្រាក់រង្វាន់នឹងត្រូវបញ្ចូលទៅក្នុងគណនីវីងរបស់អ្នកឈ្នះ ក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីថ្ងៃប្រកាសនិងទទួលបានព័ត៌មានលម្អិតគ្រប់គ្រាន់ពីអ្នកឈ្នះគ្រប់រូប។
  • សម្រាប់អ្នកឈ្នះដែលមិនបានទាក់ទងមកហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ក្នុងអំឡុងពេល ៣០ ថ្ងៃ នឹងត្រូវចាត់ទុកថាបោះបង់សិទ្ធិក្នុងការទទួលបានរង្វាន់ជាមោឃ:។
  • ធនាគារវីង រក្សាសិទ្ធក្នុងការផ្លាស់ប្តូរលក្ខខណ្ឌដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានារបស់ធនាគារវីងត្រូវបានអនុវត្ត។

សំណួរញឹកញាប់

  • 1. តើខ្ញុំចូលរួមប្រម៉ូសិននេះដោយរបៀបណា?

    អ្នកអាចចូលរួមក្នុងប្រូម៉ូសិននេះ ដោយគ្រាន់តែចុចលើលីងនេះ ដើម្បីចូលក្នុងគ្រុប “វីង ផ្ទេរប្រាក់ពីថៃមកខ្មែរ” ។
  • 2. តើ​ខ្ញុំ​មាន​ឈ្មោះ​ក្នុង​ការ​ចាប់​ឆ្នោត​ដែរទេ ប្រសិនជា​ខ្ញុំមិន​មែន​មក​ពី​កម្ពុជា?

    សមាជិកក្នុងក្រុមទាំងអស់មានសិទ្ធចូលរួមក្នុងការចាប់ឆ្នោត (មិនរាប់បញ្ចូលបុគ្គលិកវីង)។ តែសម្រាប់ការប្រគល់រង្វាន់ យើងនឹងតម្រូវអោយលោកអ្នកផ្ញើព័ត៌មានលម្អិតមួយចំនួន ដូចជា ឈ្មោះ និងលេខគណនីធនាគារ វីង។

  • 3. តើខ្ញុំអាចឈ្នះរង្វាន់អ្វីខ្លះ?

    យើងមានរង្វាន់ជាច្រើនសម្រាប់អ្នកដើម្បីឈ្នះដូចខាងក្រោម៖

    • រង្វាន់ជាសាច់ប្រាក់ 200,000 រៀល 1 រង្វាន់ជារៀងរាល់ខែ សរុបចំនួន 6 រង្វាន់
    • រង្វាន់ជាសាច់ប្រាក់ 50,000 រៀល 10 រង្វាន់ជារៀងរាល់ខែ សរុបចំនួន 60 រង្វាន់
    • ប្រាក់រង្វាន់បន្ថែម 400,000 រៀល​ 1 រង្វាន់ ពេលសមាជិកក្រុមឡើងដល់ 1,000នាក់
    • រង្វាន់សាច់ប្រាក់ 400,000 រៀល 1 រង្វាន់ទៀត ពេលសមាជិកក្រុមឡើងដល់ 5,000នាក់
  • 4. តើខ្ញុំអាចឈ្នះរង្វាន់ប៉ុន្មានដងក្នុងអំឡុងពេលប្រូម៉ូសិន?

    អ្នកអាចឈ្នះតែ​ម្តងប៉ុណ្ណោះក្នុងអំឡុងពេលប្រូម៉ូសិន។
  • 5. តើអ្នកឈ្នះនឹងត្រូវប្រកាសនៅពេលណា?

    អ្នកឈ្នះនឹងត្រូវប្រកាសរៀងរាល់សប្តាហ៍ទី 2 នៃខែនីមួយៗ។
  • 6. តើ​ខ្ញុំ​ ​ដឹង​ថា​ខ្ញុំ​ឈ្នះ​ដោយ​របៀប​ណា?

    ឈ្មោះអ្នកឈ្នះនឹងត្រូវប្រកាសនៅលើគ្រុប “វីងផ្ទេរប្រាក់ពីថៃមកខ្មែរ”។
  • 7. តើធនាគារវីង ទាក់ទងទៅកាន់អ្នកឈ្នះដើម្បីមកទទួលរង្វាន់ដែរទេ?

    សូម​ជម្រាប​ថាធនាគារ វីង ​នឹង​មិនទាក់ទង ឬ​ផ្ញើសារ​​ទៅ​កាន់​អ្នក​ឈ្នះ​ឡើយ។ អ្នកឈ្នះទាំងអស់តម្រូវឲ្យផ្ញើសារមកកាន់ ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីងដោយផ្ទាល់។
  • 8. ប្រសិនបើខ្ញុំជាអ្នកឈ្នះ តើខ្ញុំអាចទទួលបានរង្វាន់ដោយរបៀបណា?

    អ្នកត្រូវផ្ញើព័ត៌មានលម្អិតមួយចំនួនដូចជា ឈ្មោះ និងលេខគណនីធនាគារ វីង ទៅកាន់ក្រុមការងាររបស់យើង ដោយផ្ញើសារទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារវីង។ ទឹកប្រាក់រង្វាន់នឹងត្រូវបញ្ចូលទៅក្នុងគណនីធនាគារ វីង អ្នកឈ្នះក្នុងរយៈពេល 2 សប្តាហ៍ បន្ទាប់ពីព័ត៌មានត្រូវបានផ្ដល់ ។
  • 9. ខ្ញុំមានសំណួរបន្ថែម តើខ្ញុំ្ញអាចទាក់ទងទៅណាបានខ្លះ?

    អ្នកអាចទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងតាមរយៈ 023 999 989 ឬ ឆាត ផ្ទាល់មកកាន់សហការីយើងខ្ញុំតាមវីងឆាត, ហ្វេសប៊ុកផ្លូវការ របស់ធនាគារ វីង ឬផ្ញើសារមកកាន់លេខ 078 999 489 នៅលើ WhatsApp។