ផ្ទេរប្រាក់ក្រៅប្រទេសតាម Western Union ឈ្នះគូប៉ុងស្នាក់នៅសណ្ឋាគារផ្កាយ5 ដ៏ប្រណិតពីធនាគារ វីង
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មេសា 4, 2024ឥឡូវនេះរាល់ប្រតិបត្តិការការផ្ទេរប្រាក់ទៅក្រៅប្រទេស តាមរយៈ Western Union ទាំងអស់ នឹងមានឱកាសឈ្នះ សណ្ឋាគារផ្កាយ៥ ដែលមានតម្លៃ 600 ដុល្លារសម្រាប់មនុស្ស 2 នាក់ ចំនួន 3 រង្វាន់។ ដើម្បីទទួលបានឱកាសឈ្នះរង្វាន់នេះ អតិថិជនគ្រាន់តែធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមរយៈសាខាណាមួយរបស់ធនាគារ វីង ភ្នាក់ងារវីង ឬតាមរយៈអេប Wing Bank។ អ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ 2024។
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃ 01 ខែមេសា រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2024
របៀបផ្ទេរប្រាក់តា មរយៈអេប Wing Bank
- ចូលទៅកាន់អេប Wing Bank
- ចុចលើប៊ូតុង “ផ្ទេរប្រាក់ទៅក្រៅប្រទេស”
- ជ្រើសរើសប្រទេស
- ជ្រើសរើសដៃគូ ” Western Union”
- បំពេញព័ត៌មាន រួចចុចពាក្យ “ផ្ញើ”
- សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច “បញ្ជាក់”
- បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!
លក្ខខន្តិក
- ដើម្បីទទួលបានការផ្តល់ជូននេះ អ្នកផ្ទេរប្រាក់ត្រូវតែជាអតិថិជនដែលមានអត្តសញ្ញាណពេញលេញ (Full KYC) និងធ្វើប្រតិបត្តិការផ្ទេរប្រាក់ក្រៅប្រទេសតាមមុខងារ Western Union ក្នុងទំហំសាច់ប្រាក់ចាប់ពី 1,200,000 រៀល ឬ 300 ដុល្លារ។
- ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងកាន់តែច្រើន ។
- ការចាប់រង្វាន់ដើម្បីស្វែងរកអ្នកឈ្នះ ចំនួន 3 រូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2024 ។
- អ្នកឈ្នះម្នាក់ នឹងទទួលបានគូប៉ុងស្នាក់នៅដែលមានតម្លៃ 600 ដុល្លារ សម្រាប់មនុស្ស 2 នាក់។
- អ្នកឈ្នះនឹងត្រូវទំនាក់ទំនងដោយផ្ទាល់ពីក្រុមការងារធនាគារ វីង ដើម្បីមកទទួលរង្វាន់ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់ពីទទួលបានការជូនដំណឹង។
- គូប៉ុងស្នាក់នៅ ដែលអ្នកឈ្នះទទួលបានមិនអាចផ្ទេរ ឬប្តូរជាសាច់ប្រាក់នោះទេ។
- ធនាគារ វីង រក្សាសិទ្ធក្នុងការកែបែ្រ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។
- លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។