បរិយាយអំពីផលិតផល
ជាមួយវីសាកាតឥណពន្ធរបស់ធនាគារវីង លោកអ្នកអាចចូលប្រើប្រាស់ប្រាក់ដោយផ្ទាល់នៅក្នុងគណនីសន្សំ ឬគណនីចរន្តរបស់លោកអ្នក ហើយលោកអ្នកក៏អាចធ្វើការទូទាត់សម្រាប់ការទិញទំនិញ ដើរកម្សាន្ត ថ្លៃអាហារ ឬរីករាយជាមួយនឹងជីវិតរស់នៅដោយភាពងាយស្រួលដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួននោះទេ។ លោកអ្នកអាចប្រើប្រាស់វីសាកាតឥណពន្ធធនាគារវីងដើម្បីដកប្រាក់ពីម៉ាស៊ីនអេធីអឹម និងធ្វើការទូទាត់តាមរយៈម៉ាស៊ីន POS ណាមួយនៅទូទាំងប្រទេសកម្ពុជា និងនៅជុំវិញពិភពលោកដែលទទួលវីសាកាត។ ជាមួយនឹងតម្លៃបន្ថែម កាតនេះក៏ភ្ជាប់ទៅនឹងបណ្ដាញខេមបូឌានស៊ែស្វិច (CSS) ដើម្បីអនុញ្ញាតឱ្យម្ចាស់កាតដកប្រាក់នៅទូទាំងប្រទេសនៅម៉ាស៊ីនអេធីអឹម របស់ធនាគារជាសមាជិក CSS និងធ្វើការទូទាត់នៅអាជីវករធនាគាររបស់សមាជិក CSS ណាមួយបានយ៉ាងងាយស្រួល។
វីសាកាតឥណពន្ធធនាគារវីង មានពីរជម្រើសឱ្យលោកអ្នកជ្រើសរើស
- វីសាកាតឥណពន្ធគ្មានលេខធនាគារវីង
- វីសាកាតឥណពន្ធផ្ទាល់ខ្លួនធនាគារវីង
អត្ថប្រយោជន៍
- កាន់តែងាយស្រួល និងកាន់តែមានសុវត្ថិភាព ដោយកាន់សាច់ប្រាក់តាមខ្លួនតិច ទទួលបានការជូនដំណឹង ការពារសុវត្ថិភាព EMV 3D សម្រាប់ការទិញតាមអនឡាញ និងបន្ទះឈីបមិនចាំបាច់ប៉ះបច្ចេកវិទ្យាចុងក្រោយដែលគ្រាន់តែ “ដាក់ពីលើ និងទូទាត់” រួចជាស្រេច។
- អាចប្រើប្រាស់ម៉ាស៊ីនអេធីអឹម ដកប្រាក់ និងបញ្ជរអាជីវករដែលទទួលវីសា/CSS នៅទូទាំងប្រទេស/ទូទាំងពិភពលោក។
- ត្រួតពិនិត្យ និងគ្រប់គ្រងប្រតិបត្តិការទាំងអស់កាន់តែប្រសើរតាមប្រព័ន្ធឌីជីថលតាមរយៈកម្មវិធីស្មាតហ្វូនវីង និងអាចពិនិត្យមើល និងទាញយកប្រវត្តិប្រតិបត្តិការរហូតដល់ 180 ថ្ងៃ។
- រីករាយនឹងការប្រូម៉ូសិនជាច្រើនដែលផ្ដល់ជូនដោយធនាគារវីង និងបញ្ជរអាជីវកររបស់ VISA។
- វីសាកាតគ្មានលេខ កាន់តែមានសុវត្ថិភាព ដែលមិនមានអ្នកណាម្នាក់អាចមើលឃើញលេខកាតរបស់អ្នក CVV2 និងកាលបរិច្ឆេទផុតសុពលភាពនោះទេ។
- រីករាយជាមួយនឹងផលិតផលមិនប៉ះពាល់ដល់បរិស្ថាន តាមរយៈការកាន់កាប់កាតដែលធ្វើឡើងពីវត្ថុធាតុដើមរុក្ខជាតិ 94%។
លក្ខណៈពិសេសនៃកាត
លក្ខណៈពិសេស |
|
ប្រភេទកាត |
វីសាកាតឥណពន្ធគ្មានលេខធនាគារវីង (មិនមានបង្ហាញព័ត៌មានកាត) |
វីសាកាតឥណពន្ធផ្ទាល់ខ្លួនធនាគារវីង (មានបង្ហាញព័ត៌មានកាត) |
|
បង្ហាញអត្តសញ្ញាណកាត |
នៅលើកាត និងកម្មវិធីស្មាតហ្វូនវីង |
វត្ថុធាតុដើមកាត |
វត្ថុធាតុរុក្ខជាតិ 94% |
រយៈពេលនៃការផុតកំណត់ |
5 ឆ្នាំ |
មធ្យោបាយទិញ |
POS, eCom, Contactless, CSS |
បណ្ដាញដកប្រាក់ |
ភ្នាក់ងារវីង ម៉ាស៊ីនអេធីអឹម នៅទូទាំងពិភពលោកដែលទទួលវីសា CSS |
ការចេញលេខកូដសម្ងាត់ PIN កាត |
លេខកូដសម្ងាត់ PIN កំណត់នៅលើកម្មវិធី |
ការកំណត់ និងការគ្រប់គ្រងកាត |
ផ្លាស់ប្ដូរលេខកូដសម្ងាត់ PIN ផ្លាស់ប្ដូរដែនកំណត់ បិទ/បើកដំណើរការ |
សុវត្ថិភាពកាត |
សុវត្ថិភាព EMV 3D |
ថ្លៃសេវា និងដែនកំណត់កាត
ថ្លៃសេវា និងដែនកំណត់កាត |
|
ថ្លៃសេវាចេញបណ្ណ |
ឥតគិតថ្លៃ |
ថ្លៃសេវាកាតប្រចាំឆ្នាំ |
$6 |
ចំនួនទឹកប្រាក់ដែនកំណត់ទិញក្នុងមួយថ្ងៃ (POS/eCom) |
$5,000 |
ដែនកំណត់ប្រតិបត្តិការទិញក្នុងមួយថ្ងៃ (POS/eCom) |
គ្មានដែនកំណត់ |
ការទិញអនឡាញ |
ឥតគិតថ្លៃ |
ចំនួនទឹកប្រាក់ដែនកំណត់ដកប្រាក់ក្នុងមួយថ្ងៃ |
$5,000 |
ប្រតិបត្តិការដកប្រាក់អតិបរិមាក្នុងមួយថ្ងៃ |
5 ដង |
ថ្លៃសេវាដកប្រាក់នៅម៉ាស៊ីនអេធីអឹម របស់ធនាគារផ្ទាល់ |
ឥតគិតថ្លៃ |
ការដកប្រាក់នៅម៉ាស៊ីនអេធីអឹម របស់ធនាគារផ្សេង |
2% នៃចំនួនទឹកប្រាក់ដែលដក អប្បបរមា $5 |
ការទិញ/ការដកប្រាក់មិនមែនដុល្លារអាមេរិក |
2.5% សម្រាប់ការប្ដូររូបិយប័ណ្ណ |
ការពិនិត្យមើលសមតុល្យនៅម៉ាស៊ីនអេធីអឹម/POS របស់ធនាគារផ្សេង |
0.50 ដុល្លារអាមេរិក |
ផ្លាស់ប្ដូរកាត |
6 ដុល្លារអាមេរិក |
ផ្លាស់ប្ដូរលេខកូដសម្ងាត់ PIN កាតវីង-ក្នុងមួយ txn |
ឥតគិតថ្លៃ (ម៉ាស៊ីនអេធីអឹម និងកម្មវិធីអេប Wing Bank) |
ដែនកំណត់ចេញកាតក្នុងមួយគណនី |
5 កាត |
ថ្លៃសេវាគិតសម្រាប់ CSS
ល.រ |
សេវាកម្ម |
ចំនួនទឹកប្រាក់អតិបរិមាក្នុងមួយ txn |
ថ្លៃសេវា |
ចំនួនទឹកប្រាក់អតិបរិមាក្នុងមួយថ្ងៃ |
បណ្ដាញធនាគារ CSS ផ្សេងៗ |
1 |
ការដកសាច់ប្រាក់ |
1,000 ដុល្លារអាមេរិក |
1,800 KHR/ |
1,000 ដុល្លារអាមេរិក |
ម៉ាស៊ីនអេធីអឹម |
2 |
ការដកប្រាក់រហ័ស |
1,000 ដុល្លារអាមេរិក |
1,800 KHR/ 0.45 ដុល្លារអាមេរិក |
1,000 ដុល្លារអាមេរិក |
|
3 |
ការសាកសួរសមតុល្យ |
មិនពាក់ព័ន្ធ |
500 រៀល |
មិនពាក់ព័ន្ធ |
|
4 |
របាយការណ៍សង្ខេប |
មិនពាក់ព័ន្ធ |
500 រៀល |
មិនពាក់ព័ន្ធ |
|
5 |
ការទូទាត់រហ័ស (អន្តរធនាគារ T-F ពីគណនីទៅគណនី) |
40,000,000 រៀល |
រហូតដល់ 12,000 រៀល |
គ្មានដែនកំណត់
|
|
6 |
ផ្លាស់ប្ដូរលេខកូដសម្ងាត់ PIN |
មិនពាក់ព័ន្ធ |
500 រៀល |
មិនពាក់ព័ន្ធ |
|
7 |
ការទិញ |
លំនាំដើម 1,000ដុល្លារអាមេរិក និងអាចបង្កើតនៅលើកម្មវិធីរហូតដល់5,000 ដុល្លារអាមេរិក |
មិនមាន
|
លំនាំដើម 1,000ដុល្លារអាមេរិក និងអាចបង្កើតនៅលើកម្មវិធីរហូតដល់ $ 5,000 |
POS |
8 |
ការសាកសួរសមតុល្យ |
មិនពាក់ព័ន្ធ |
500 រៀល |
មិនពាក់ព័ន្ធ |
|
9 |
ការដកសាច់ប្រាក់ |
1,000 ដុល្លារអាមេរិក |
មិនមាន |
1,000 ដុល្លារអាមេរិក |
|
10 |
ទូទាត់សងវិញ |
មិនពាក់ព័ន្ធ |
មិនមាន |
មិនពាក់ព័ន្ធ |
|
11 |
ការបញ្ច្រាសការទិញមកវិញ (ធ្វើមោឃភាព) |
មិនពាក់ព័ន្ធ |
មិនមាន |
មិនពាក់ព័ន្ធ |
ឯកសារតម្រូវចាំបាច់
សេចក្ដីពណ៌នា |
វីសាកាតឥណពន្ធវីង |
|
សញ្ជាតិ |
ជនជាតិកម្ពុជា ឬជនបរទេស |
|
អាយុ |
អប្បបរមា 18 ឆ្នាំ |
|
ប្រភេទគណនី |
មានគណនីបុគ្គល/គណនីសន្សំរួម ឬគណនីចរន្តជាមួយធនាគារវីង |
|
អត្តសញ្ញាណអតិថិជនពេញលេញ (Full KYC) |
បាទ/ចាស |
|
ឯកសារភស្តុតាងអត្តសញ្ញាណ |
អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនជាតិ |
|
* ជនបរទេស៖ លិខិតឆ្លងដែន (ភ្ជាប់ជាមួយនឹងទិដ្ឋាការចូលមានសុពលភាព 6 ខែ) |
||
|
|
|
|
|
បណ្ដាញស្នើសុំកាត
- ចំពោះវីសាកាតឥណពន្ធគ្មានលេខធនាគារវីង លោកអ្នកអាចស្នើសុំតាមរយៈ កម្មវិធីស្មាអេប Wing Bank ភ្នាក់ងារវីង/ភ្នាក់ងារវីង ម៉ាស្ទ័រ
- ចំពោះវីសាកាតឥណពន្ធផ្ទាល់ខ្លួនធនាគារវីង លោកអ្នកអាចស្នើសុំតាមរយៈ កម្មវិធីអេប Wing Bank និងសាខាធនាគារវីងទាំងអស់។
តើស្នើសុំវីសាកាតឥណពន្ធតាមកម្មវិធីអេប Wing Bank ដោយរបៀបណា?
ចំពោះវីសាកាតឥណពន្ធគ្មានលេខធនាគារវីង
- បើកកម្មវិធីអេប Wing Bank
- ចុចលើ គណនីខ្ញុំ
- ចុចលើ គ្រប់គ្រងកាតទាំងអស់
- ចុចលើ “បន្ថែមកាតថ្មី” ឬ “+”
- ជ្រើសរើសកាតគ្មានលេខ រូចជ្រើសរើសកាតដែលចង់ស្នើសុំ (វីសាកាត) ជ្រើសរើសប្រភេទកាតដែលមាន (គ្មានលេខ) បង្ហាញព័ត៌មានដល់អតិថិជនឱ្យអញ្ជើញទៅយកកាតនៅសាខា/ភ្នាក់ងារធំ/ភ្នាក់ងារណាមួយបានគ្រប់ពេល
- ស្នើសុំកាតជោគជ័យ
- លេខកូដ QR សម្រាប់ទៅយកកាតគឺមានផ្ដល់ជូននៅពេលដែលកាតរួចរាល់ដើម្បីទៅយក
ចំពោះវីសាកាតឥណពន្ធផ្ទាល់ខ្លួនធនាគារវីង
- បើកកម្មវិធីអេប Wing Bank
- ចុចលើ “គណនីខ្ញុំ”
- ចុចលើ “គ្រប់គ្រងកាតទាំងអស់”
- ចុចលើ “បន្ថែមកាតថ្មី” ឬ “+”
- ជ្រើសរើស កាតឥណពន្ធ (ផ្ទាល់ខ្លួន)
- កាតផ្ទាល់ខ្លួន ជ្រើសរើសម៉ាកកាត “វីសា” ជ្រើសរើសគណនីដើម្បីភ្ជាប់ជាមួយកាត (គណនី CASA) ជ្រើសរើសវិធីសាស្ត្រមកយកកាត “សាខាធនាគារវីង ភ្នាក់ងាវីង/វីង ម៉ាស្ទ័រ) យល់ព្រមតាមខចែង និងលក្ខខណ្ឌ
- បញ្ជាក់អំពីការបញ្ជាទិញកាត និងវាយបញ្ចូលលេខកូដសម្ងាត់ PIN 4 ខ្ទង់
- ស្នើសុំកាត “ជោគជ័យ” និងបង្ហាញ “លេខកូដ QR” ដើម្បីស្គែននៅពេលទៅយកកាត
តើភ្ជាប់ និងបើកដំណើរការវីសាកាតឥណពន្ធវីងដោយរបៀបណា?
ចំពោះវីសាកាតឥណពន្ធគ្មានលេខធនាគារវីង លោកអ្នកអាចបើកដំណើរការបានតាមកម្មវិធីអេប Wing Bank
- ចុះឈ្មោះចូលទៅក្នុងកម្មវិធីអេប Wing Bank
- ចូលទៅកាន់ គ្រប់គ្រងកាត
- ជ្រើសរើស “+ “
- ចុចលើ “ភ្ជាប់កាតធនាគារវីង”
- ចុចលើ “សញ្ញា QR កូដ ដើម្បីបើកកាំមេរ៉ា”
- ស្គែនលេខកូដ QR របស់លេខតាមដាន ឬវាយបញ្ចូលលេខដោយផ្ទាល់
- ជ្រើសរើសគណនីវីងដែលចង់ភ្ជាប់ជាមួយវីសាកាតឥណពន្ធធនាគារវីង
- បំពេញព័ត៌មានលម្អិតចាំបាច់ បង្កើតលេខកូដសម្ងាត់ PIN សម្រាប់កាត ចុចលើ “ខ្ញុំយល់ព្រមតាមខចែង និងលក្ខខណ្ឌ” ហើយចុច “បន្ត”
- បញ្ជាក់ព័ត៌មាន ថ្លៃសេវាប្រចាំឆ្នាំ
- វាយបញ្ចូលលេខកូដ 4 ខ្ទង់ដែលមានសុពលភាពដើម្បីបន្ត
- បានបើកដំណើរការវីសាកាតឥណពន្ធធនាគារវីងជោគជ័យ
សម្រាប់ការបើកដំណើរការវីសាកាតឥណពន្ធផ្ទាល់ខ្លួនតាមម៉ាស៊ីនអេធីអឹម
- អតិថិជនទទួលបានកាត
- ទៅកាន់ម៉ាស៊ីនអេធីអឹម ស៊កកាតចូលទៅក្នុងម៉ាស៊ីនអេធីអឹម
- ជ្រើសរើសភាសា
- ម៉ឺនុយដើម
- ជ្រើសរើស ការបើកដំណើរការកាត
- បញ្ជូលលេខកូដសម្ងាត់ PIN កាត 6 ខ្ទង់ថ្មី
- បញ្ជូលលេខកូដសម្ងាត់ PIN កាត 6 ខ្ទង់ថ្មីឡើងវិញ
- បញ្ចូលលេខកូដសម្ងាត់ PIN បណ្ដោះអាសន្នដែលបានផ្ញើទៅលេខទូរសព្ទរបស់អ្នក
- កាតរបស់អ្នកបានបើកដំណើរការ
ចំពោះវីសាកាតឥណពន្ធផ្ទាល់ខ្លួនដែលស្នើសុំតាមកម្មវិធីអេប Wing Bank និងបើកដំណើរការតាមកម្មវិធីអេប Wing Bank
- ចុះឈ្មោះចូលទៅក្នុងកម្មវិធីអេប Wing Bank
- ចូលទៅកាន់ គ្រប់គ្រងកាត
- ចុចលើ បើកដំណើរការកាត
- បង្កើតលេខកូដសម្ងាត់ PIN និងបញ្ជាក់
- បើកដំណើរការកាតបានជោគជ័យ
សម្រាប់ការបើកដំណើរការវីសាកាតឥណពន្ធផ្ទាល់ខ្លួនតាមម៉ាស៊ីនអេធីអឹម
- អតិថិជនទទួលបានកាត
- ទៅកាន់ម៉ាស៊ីនអេធីអឹម ស៊កកាតចូលទៅក្នុងម៉ាស៊ីនអេធីអឹម
- ជ្រើសរើសភាសា
- ម៉ឺនុយដើម
- ជ្រើសរើស ការបើកដំណើរការកាត
- បញ្ជូលលេខកូដសម្ងាត់ PIN កាត 6 ខ្ទង់ថ្មី
- បញ្ជូលលេខកូដសម្ងាត់ PIN កាត 6 ខ្ទង់ថ្មីឡើងវិញ
- បញ្ចូលលេខកូដសម្ងាត់ PIN បណ្ដោះអាសន្នដែលបានផ្ញើទៅលេខទូរសព្ទរបស់អ្នក
- កាតរបស់អ្នកបានបើកដំណើរការ
ចំពោះវីសាកាតឥណពន្ធផ្ទាល់ខ្លួនដែលស្នើសុំតាមកម្មវិធីអេប Wing Bank និងបើកដំណើរការតាមកម្មវិធីអេប Wing Bank
- ចុះឈ្មោះចូលទៅក្នុងកម្មវិធីអេប Wing Bank
- ចូលទៅកាន់ គ្រប់គ្រងកាត
- ចុចលើ បើកដំណើរការកាត
- បង្កើតលេខកូដសម្ងាត់ PIN និងបញ្ជាក់
- បើកដំណើរការកាតបានជោគជ័យ
ដោនឡូតអេប Wing Bank ឥឡូវនេះ!
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី Apple Store ឬ Google Play Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!