VISA – Coursera ប្រូម៉ូសិន

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

កញ្ញា 1, 2022

ព័ត៌មានលម្អិត៖

គ្រាន់តែទូទាត់ប្រាក់ដោយប្រើវីងវីសាកាតនិមិ្មតរបស់អ្នកនៅលើ Landing page ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន។

លក្ខខណ្ឌនៃការផ្ដល់ជូន៖

· ម្ចាស់វីងវីសាកាតនឹងទទួលបានការបញ្ចុះតម្លៃ 10% សម្រាប់ការទិញកញ្ចប់សិក្សាជាក្រុមប្រចាំឆ្នាំ នៅលើ Coursera ។
· ការផ្ដល់ជូននេះ មានសុពលភាពសម្រាប់ការទិញ រហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022។
· ការផ្ដល់ជូននេះគឺសម្រាប់តែការប្រើ វីសា និមិ្មតធនាគារវីង ដើម្បីទិញកញ្ចប់សិក្សាលើកដំបូងលើ Coursera ប៉ុណ្ណោះ។ ការបង់ថ្លៃរៀនបន្ត ឬទិញអាជ្ញាប័ណ្ណបន្ត គឺមានតម្លៃធម្មតា។
· តម្លៃផ្ដល់ជូននេះ នឹងប្រើចំពោះការបង់រំលោះប្រចាំឆ្នាំ និងប្រចាំត្រីមាសតែម្ដង។
· អតិថិជនអាចលុបចោលការបន្តការសិក្សារបស់គេតាមអ៊ីនធឺណិតបានផងដែរ តាមរយៈក្រុមការងារគណនីកររបស់ Coursera ។
· ការផ្ដល់ជូន គឺសម្រាប់តែអតិថិជនថ្មីប៉ុណ្ណោះ។
· ការផ្ដល់ជូនមិនអាចផ្ទេរឱ្យអ្នកផ្សេងបានទេ ហើយក៏មិនអាចរួមបញ្ចូលជាមួយការផ្ដល់ជូនផ្សេងទៀតរបស់ Coursera បានដែរ។
· ការទិញកញ្ចប់សិក្សា គឺជាកម្មវត្ថុនៃកិច្ចព្រមព្រៀងរវាងអតិថិជន និង Coursera ។

លក្ខខណ្ឌនៃរើ VISA៖
· ព័ត៌មានលម្អិតនៃការផ្ដល់ជូនដូចដែលបានបង្ហាញគឺផ្អែកលើព័ត៌មាននិងលក្ខខណ្ឌខាងលើ។ គ្មានការធានាណាមួយដែលបញ្ជាក់ថាព័ត៌មានទាំងអស់គឺត្រឹមត្រូវ ធ្វើឡើងដោយ VISA នោះទេ។ សូមពិនិត្យដោយផ្ទាល់ជាមួយក្រុមហ៊ុនដែលធ្វើប្រូម៉ូសិន ដើម្បីបញ្ជាក់ពីកាលបរិច្ឆេទ និងសុពលភាពនៃការផ្ដល់ជូន។
· Coursera គឺជាក្រុមហ៊ុនដែលផ្ដល់ជូននូវរាល់ទំនិញ និងសេវាតែមួយគត់។ អាស្រ័យហេតុនេះ ម្ចាស់វីងវីសាកាត ត្រូវយល់ព្រម និងទទួលស្គាល់ថា ការទិញទំនិញ ឬសេវាកម្មណាមួយនៅក្រោមការផ្ដល់ជូននេះ នឹងក្លាយជាកិច្ចសន្យាតែមួយគត់រវាងក្រុមហ៊ុន និងអ្នកទិញ។ វីសា មិនមែនជាភាគីពាក់ព័ន្ធនោះឡើយ។
· តាមរយៈការប្រើប្រាស់ ឬការព្យាយាមទិញទំនិញ ឬសេវាកម្ម ក្រោមការផ្ដល់ជូននេះ ម្ចាស់វីងវិសាកាត ត្រូវយល់ព្រម និងទទួលស្គាល់ថា៖
1. ការទាមទារ តវ៉ា ឬវិវាទណាមួយ ដែលកើតចេញពីភាគីពាក់ព័ន្ធនឹងការធ្វើលទ្ធកម្ម ឬការប៉ុនប៉ងធ្វើលទ្ធកម្មដោយម្ចាស់កាតក្នុងការទិញទំនិញ ឬសេវាកម្មណាមួយក្រោមការផ្ដល់ជូននេះ(រាល់ការទាមទារ) នឹងត្រូវដោះស្រាយដោយម្ចាស់វីងវីសាកាត ជាមួយក្រុមហ៊ុន Coursera ។ ម្ចាស់វីងវីសាកាត មិនមានសិទ្ធិទាមទារ ឬប្រឆាំងនឹងវីសា ឡើយ។
2. ដោយមិនប៉ះពាល់ចំពោះអ្វីដែលបានរៀបរាប់ខាងលើ និងវិសាលភាពពេញលេញដែលចែងដោយច្បាប់ វីសា នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ការខូចខាត ការចំណាយ ឬការទាមទាររបស់បុគ្គលណាមួយឡើយ(មិនថាដោយផ្ទាល់ និងប្រយោល) ទាក់ទងនឹងរបួសផ្ទាល់ខ្លួន ការស្លាប់ អ្នកតំណាងក្លែងក្លាយ ការខូចខាត ឬធ្វេសប្រហែសដែលកើតឡើងពាក់ព័ន្ធនឹងការប្រើប្រាស់ទំនិញ ឬសេវាកម្មផ្សេងៗដែលផ្ដល់ជូនដោយ Coursera ។