វីងជាកាតដែលផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នក
FTB-Wing វីសាកាសកាត គឺជាប្រភេទវីសាកាតដែលអ្នកអាចធ្វើការចាយមុន នៅតាមបណ្តាហាងលក់ទំនិញ ឬ ភោជនីយដ្ឋានផ្សេងៗជុំវិញពិភពលោក។
ការបើកវីសាកាសកាត គឺមិនត្រូវអោយមានគណនីធនាគារ វត្ថុបញ្ចាំ ឬ ប្រាក់សន្សំ នោះទេ។ ការបើកវីសាកាសកាតគឺមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែទៅកាន់គ្រប់សាខារបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) ឬ គ្រប់ភ្នាក់ងារវីងទាំងអស់ទូទាំងប្រទេស។ បើកវីសាកាសកាតថ្ងៃនេះ លោកអ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន។
អត្ថប្រយោជន៍សំខាន់ៗនៃវីសាកាសកាត ៖
- អ្នកអាចធ្វើការចាយបាន 24 ម៉ោង ក្នុងមួយសប្តាហ៍
- អាចដកប្រាក់តាម ATMs ដែលមានសញ្ញា Visa PLUS ចំនួនជាង 500 កន្លែងនៅកម្ពុជា។ អាចដកប្រាក់ជារូបិយប័ណ្ណក្នុងស្រុកនីមួយៗ តាមរយៈការប្រើម៉ាស៊ីន ATMs Visa PLUS ចំនួន ពីរលានកន្លែងទូទំាងពិភពលោក និងអាចទិញទំនិញជាមួយហាងជាដៃគួជាង មួយលានកន្លែងទូទាំងពិភពលោក។
- មិនគិតថ្លៃសេវានៅពេលដកប្រាក់នៅទូ ATMs ធនាគារពាណិជ្ចកម្មនៃកម្ពុជា FTB
- ងាយស្រួលក្នុងការទិញតាមអនឡាញ (ដូចជា iTunes, Amazon.ល) ឬ ដើម្បីកក់ និងបង់ប្រាក់ជាមុនសម្រាប់ទំនិញសំខាន់ៗ។
- ទទួលការផ្ទេរប្រាក់ពីបរទេសដោយផ្ទាល់តាមវីសាកាសកាត
- បង់ការចំណាយដោយខ្លួនផ្ទាល់
ប្រើវីសាកាសកាតរបស់អ្នកទូទាំងពិភពលោក
ប្រភេទកាត
វីសាកាសកាតរបស់ FTB-Wing មានពីរប្រភេទស្របទៅតាមតម្រូវការប្រើប្រាស់របស់អ្នក។
- 1
កាតពណ៌ទឹកប្រាក់ (Silver) មិនមានដាក់ឈ្មោះរបស់អ្នក អាចទុកទឹកប្រាក់បានរហូតដល់ $500 ។ អ្នកអាចទិញ និងប្រើប្រាស់បានភ្លាមៗ។
- 2
កាតពណ៌ខៀវ (Blue) មានដាក់ឈ្មោះរបស់លោកអ្នក និងអាចទុកទឹកប្រាក់បានរហូតដល់ $5,000 ។
ប្រសិនបើអ្នកមានចម្ងល់ថាតើកាតមួយណាដែលអ្នកគួរជ្រើសរើស អ្នកអាចទំនាក់ទំនងទៅកាន់ផ្នែកបម្រើសេវាអតិថិជនរបស់ធនាគារ FTB តាមរយៈលេខ +855 (0) 23 862 111 ។
របៀបប្រើប្រាស់
វីសាកាសកាត
មុនពេលអ្នកអាចប្រើ FTB-Wing វីសាកាសកាត អ្នកត្រូវបើកឲ្យវាដំណើរការជាមុនសិន។
បន្ទាប់ពី FTB-Wing វីសាកាសកាត ដាក់អោយដំណើការបានហើយ ជំហានដំបូងអ្នកត្រូវចុះហត្ថលេខានៅបន្ទះខាងក្រោយកាត ពីព្រោះការទិញទំនិញខ្លះទាមទារអោយអ្នកមានហត្ថលេខាសម្រាប់ត្រួតពិនិត្យ។
ក្រោយពីចុះហត្ថលេខាលើកាតរួចហើយ អ្នកចាប់ផ្តើមប្រើបាន!
ការបញ្ជាទិញនៅហាងទំនិញ
- យកប័ណ្ណឆូត ដូចអ្នកឆូតប័ណ្ណឥណទាន
- បន្ទាប់មកចុះហត្ថលេខាជាការស្រេច។
ការបញ្ជាទិញតាមអនឡាញ
- បញ្ចូលលេខប័ណ្ណដែលមាន 16ខ្ទង់
- បញ្ចូលកាលបរិច្ចេទអស់សុពលភាព
- ហើយនិងបញ្ចូលលេខ 3 ខ្ទង់ដែលស្ថិតនៅខាងស្តាំបន្ទាត់ហត្ថលាខានៅខាងក្រោយកាត។
ការដកប្រាក់តាម ATM
- ដាក់កាតចូល
- ចុចលេខសម្ងាត់ផ្ទាល់ខ្លួន 6 ខ្ទង់
- ធ្វើតាមការណែនាំដែលនៅលើអេក្រង់ ATM
រាល់ពេលដែលអ្នកទិញទំនិញ ឬ ដកសាច់ប្រាក់ សមតុល្យនៃកាតរបស់អ្នកនឹងកាត់បន្ថយតាមប្រតិបត្តិការដោយស្វ័យប្រវត្តិ។
របៀបបញ្ចូលទឹកប្រាក់ទៅវីសាកាស់កាតតាមគណនីវីង
- វាយ *989# បញ្ជូន
- បញ្ចូលលេខគណនីវីង 8 ខ្ទង់ បញ្ជូន
- ជ្រើសយកលេខ 5. Bill payment បញ្ជូន
- ជ្រើសយកលេខ 5. Bank Card បញ្ជូន
- ជ្រើសយកលេខ 1. FTB Visa បញ្ជូន
- បញ្ចូលលេខប័ណ្ណ 16 ខ្ទង់ បញ្ជូន
- បញ្ចូលកាលបរិច្ចេទអស់សុពលភាព បញ្ជូន
- បញ្ចូលចំនួនទឹកប្រាក់ បញ្ជូន
- បញ្ចូលលេកូដសម្ងាត់ 4 ខ្ទង់ បញ្ជូន
- ទទួលបានជោគជ័យ!
របៀបបញ្ចូលទឹកប្រាក់ទៅវីសាកាស់កាតតាមភ្នាក់ងារវីង
- ទៅកាន់ភ្នាក់ងារវីង ដែលនៅជិតអ្នក
- ប្រាប់ទៅកាន់ភ្នាក់វីង ថាអ្នកចង់ដាក់ប្រាក់ក្នុងវីសាកាសកាត
- អោយវីសាកាសកាត របស់អ្នក ដោយមាន សរសេរលេខប័ណ្ណ ១៦ ខ្ទង់ លេខកាលបរិច្ចេទអស់សុពលភាព ចំនួនទឹកប្រាក់ ហើយនិងលេខទូរស័ព្ទរបស់អ្នកអោយទៅភ្នាក់ងារ
- ប្រគល់ចំនួនប្រាក់ត្រូវដាក់ រួមជាមួយថ្លៃសេវាកម្មទៅភ្នាក់ងារ
- ទទួលយកវិក្កយបត្រពីភ្នាក់ងារ
- ពិនិត្យមើលសារក្នុងទូរស័ព្ទដៃរបស់អ្នក
ទីកន្លែងដែលលោកអ្នកអាចបើក FTB-Wing វីសាកាសកាត បាន
- ទីស្នាក់ការកណ្តាលរបស់ធនាគារឯកទេសវីង លោកអ្នកអាចបើកបានទាំង ប័ណ្ណពណ៌ទឹកប្រាក់ និង ប័ណ្ណពណ៌ខៀវ។
- ភា្នក់ងាវីងទូទាំងប្រទេស តែបើកបានតែប័ណ្ណពណ៌ទឹកប្រាក់ប៉ុណ្ណោះ។
- សាខារបស់ធនាគារពាណិជ្ចកម្មនៃកម្ពុជា FTB លោកអ្នកអាចបើកបានទាំង ប័ណ្ណពណ៌ទឹកប្រាក់ និង ប័ណ្ណពណ៌ខៀវ។
តម្លៃសេវាកម្ម
តើលោកអ្នកត្រូវចំណាយប៉ុន្មានសម្រាប់ FTB-Wing វីសាកាសកាត? តើសេវាកម្មមានអ្វីខ្លះ?
ផលិតផល/សេវាកម្ម | ថ្លៃសេវាកម្មគិតជាដុល្លារ | |
---|---|---|
វីសាកាសកាត FTB-Wing | កាត Silver (មិនមានឈ្មោះរបស់អ្នក) | $3 |
កាត Blue (មានឈ្មោះរបស់អ្នក) | $5 | |
បញ្ចូលតាមរយគណនីវីង | $0 - $500.99 | $2 |
$501 - $1,000.99 | $4 | |
$1,001- $1,500.99 | $6 | |
$1,501 - $2,000 | $8 | |
បញ្ចូលតាមរយភ្នាក់ងារវីង | $0 - $500.99 | $2.25 |
$501 - $1,000.99 | $4.25 | |
$1,001- $1,500.99 | $6.25 | |
$1,501 - $2,000 | $8.25 | |
ពិនិត្យមើលសមតុល្យសាច់ប្រាក់ | FTB ATM / ភ្នាក់ងារដែលមាន POS | មិនគិតថ្លៃ |
មិនមែនជា ATM របស់ FTB | $0.30 | |
ATM របស់ FTB* | FTB ATM | FREE |
ATM របស់ EasyCash | $0.50 | |
ATM ក្នុងស្រុកផ្សេងទៀតដូចជា(ANZR, Acelda, ល ) | $1.50 | |
ATM ក្រៅប្រទេស | $3 |
* គ្រប់ប្រតិបត្តិការតម្រូវអោយបង់ថ្លៃសេវា។