ឈ្នះ Wingpoints និងរង្វាន់ជាច្រើនពីធនាគារ វីង!
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មករា 24, 2024សូមស្វាគមន៍មកកាន់កម្មវិធី “បើកហឹបឈ្នះរង្វាន់” គ្រប់ប្រតិបត្តិការដែលអ្នកធ្វើ នឹងផ្តល់មកវិញនូវរង្វាន់ជាច្រើន។ ត្រៀមខ្លួនទទួលបាន Wingpoints និងភាពភ្ញាក់ផ្អើលនៃការបើកហឹបឈ្នះរង្វាន់ហើយឬនៅ? ភាពអស្ចារ្យនឹងមកដល់ឆាប់ៗនេះ!
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែឧសភា ឆ្នាំ 2024
របៀបចូលរួមក្នុងកម្មវិធី
ដើម្បីចូលរួមក្នុងកម្មវិធី អ្នកគ្រាន់តែធ្វើប្រតិបត្តិការណាមួយតាមអេប Wing Bank ដូចជា បញ្ចូលលុយទូរសព្ទ, ផ្ទេរប្រាក់ពីគណនីធនាគារ វីង ទៅគណនីធនាគារ វីង, ស្កេន វីង KHQR នៅតាមដៃគូទូទាត់របស់ធនាគារ វីង, ទូទាត់វិក្កយបត្រ, ផ្ទេរប្រាក់ទៅក្រៅប្រទេស ឬកុម្ម៉ង់តាមអេប Wingmall ជាដើម។ គ្រប់ប្រតិបត្តិការដែលអ្នកបានធ្វើ នឹងមានឱកាសឈ្នះ Wingpoints និងសន្លឹកឆ្នោតដើម្បីផ្សងសំណាងឈ្នះរង្វាន់ធំប្រចាំខែរួមមាន៖ ម៉ូតូ Scoopy, ទូរសព្ទ iPhone 15 Pro Max, ទូរទស្សន៍ LG 65 អ៊ិញ ទូទឹកកកម៉ាក LG និងរង្វាន់ផ្សេងៗទៀតជាច្រើន។ កាន់តែពិសេសជាងនេះ នៅពេលដែលអ្នករកបាន 150,000 Wingpoints មុនគេ — រង្វាន់ជាមាសសុទ្ធទម្ងន់ 0.5Kg នឹងក្លាយជារបស់អ្នក។
របៀបបើកហឹបឈ្នះរង្វាន់
- ធ្វើប្រតិបត្តិការខាងលើ តាមអេប Wing Bank
- បន្ទាប់ពីអ្នកចុចបញ្ជាក់ប្រតិបត្តិការ ដោយវាយបញ្ចូលលេខកូដ PIN គណនី ហឹបរង្វាន់នឹងបង្ហាញនៅលើអេក្រង់ភ្លាមៗ
- អ្នកអាចជ្រើសរើសហឹបដែលអ្នកពេញចិត្ត ដើម្បីចាប់ផ្តើម។
រង្វាន់ទាំងអស់រួមមាន៖
- ប្រចាំថ្ងៃ៖ អ្នកអាចរក Wingpoints បានពីហឹបរង្វាន់ចាប់ពី 20 រហូតដល់ 10,000 Wingpoints និងផ្តល់ជូនរហូតដល់ 5,100 នាក់ក្នុងមួយថ្ងៃ។
- ប្រចាំខែ៖ ទូរសព្ទ iPhone 15 Pro Max ទូរទស្សន៍ LG 65 អ៊ិញ ទូទឹកកកម៉ាក LG
- ប្រចាំត្រីមាស៖ ម៉ូតូ Scoopy និងរង្វាន់ធំជាមាសសុទ្ធទម្ងន់ 0.5kg។
- រង្វាន់ផ្តល់ជូនពីដៃគូធនាគារ វីង៖ ដែលមានដូចជាកូប៉ុងបញ្ចុះតម្លៃ, គម្រោងអ៊ិនធើណិតប្រចាំសប្តាហ៍ ឬប្រចាំខែ និងជាច្រើនផ្សេងទៀត។ សូមចុចទីនេះដើម្បីមើលតារាងការផ្តល់ជូនលម្អិត!
លក្ខន្តិក
- ប្រូម៉ូសិននេះមានសម្រាប់គ្រប់អតិថិជនទាំងអស់ដែលធ្វើប្រតិបត្តិការតាមអេប Wing Bank ក្នុងអំឡុងពេលប្រូម៉ូសិន។
- ប្រតិបត្តិការដែលមានសិទ្ធចូលរួមក្នុងកម្មវិធីមានដូចជា៖ ផ្ទេរប្រាក់ពីគណនីធនាគារវីង ទៅគណនីធនាគារវីង, បញ្ចូលលុយទូរសព្ទ, ទូទាត់វិក្កយបត្រ, ស្កេនទូទាត់តាម វីង KHQR, និងកុម្ម៉ង់អាហារ ឬភេសជ្ជៈតាមអេប Wingmall។
- អ្នកឈ្នះប្រចាំខែនឹងត្រូវជ្រើសរើសដោយស្វ័យប្រវត្តិដោយក្រុមការងារធនាគារវីង និងប្រកាសលើហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារវីង នៅរៀងរាល់សប្តាហ៍ទី 1 នៃខែបន្ទាប់។
- សម្រាប់រង្វាន់ប្រចាំខែ ធនាគារវីង នឹងទាក់ទងទៅកាន់អ្នកឈ្នះដោយផ្ទាល់តាមលេខ 023 999 989 តែមួយគត់ ដើម្បីមកទទួលរង្វាន់។
- ធនាគារវីង រក្សាសិទ្ធក្នុងការដកសិទ្ធិអ្នកចូលរួម ដែលមានសកម្មភាពមិនប្រក្រតី ឬគួរឱ្យសង្ស័យ។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយធ្វើការជូនដំណឹងជាមុន។
- លក្ខខណ្ឌនានារបស់ធនាគារវីងត្រូវបានអនុវត្ត។
ការផ្តល់ជូនរង្វាន់ពីដៃគូនៅក្នុង Treasure Hunt
ដៃគូសហការ | រង្វាន់ | កាលបរិច្ឆេទផុតកំណត់ |
TVS | ប័ណ្ណបញ្ចុះតម្លៃ $100 | ថ្ងៃទី 31 ខែសីហា ឆ្នាំ 2024 |
Legend | ចុះថ្លៃ 30% លើសំបុត្រកុន 2D | ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2024 |
Legend | ចុះថ្លៃ 20% លើអាហារ និងភេសជ្ជៈ | ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2024 |
Cellcard | គម្រោងសេរី+ $1.5 | ថ្ងៃទី 30 ខែមេសា ឆ្នាំ 2024 |
Cellcard | គម្រោងសេរី+ $4 | ថ្ងៃទី 30 ខែមេសា ឆ្នាំ 2024 |
Grab | បញ្ចុះតម្លៃ 50% លើ GrabTransport | ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2024 |
Grab | បញ្ចុះតម្លៃ 50% លើ GrabFood | ថ្ងៃទី 17 ខែមិថុនា ឆ្នាំ 2024 |
VISA | ស្នាក់នៅ 2 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Courtyard by Marriot | ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2024 |
VISA | ស្នាក់នៅ 3 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Raffles Hotel Le Royal | ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2024 |
VISA | ស្នាក់នៅ 3 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Raffles Grand Hotel D’Angkor | ថ្ងៃទី 01 ខែតុលា ឆ្នាំ 2024 |
VISA | ស្នាក់នៅ 3 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Six Senses Krabey Island | ថ្ងៃទី 07 ខែមេសា ឆ្នាំ 2024 |
VISA | ទទួលបានការបញ្ចុះតម្លៃ 15% នៅ The Royal Sands | ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2024 |
VISA | ស្នាក់នៅ 1 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Summer Bay | ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 |
VISA | ទទួលបានការបញ្ចុះតម្លៃ 25% នៅ Summer Bay | ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 |
VISA | ទទួលបានការបញ្ចុះតម្លៃ $10 នៅ Charles & Keith និង LILY | ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 |
VISA | ទទួលបានកញ្ចប់ស្នាក់នៅក្នុងសណ្ឋាគារនៅម៉ាកាវ | ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 |
VISA | ទទួលបានការផ្តល់ជូនអាហារពេលយប់នៅម៉ាកាវ | ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 |
សំនួរញឹកញាប់
-
-
1. តើអ្វីទៅជាកម្មវិធីបើកហឹបឈ្នះរង្វាន់ (Treasure Hunt)?
កម្មវិធីបើកហឹបឈ្នះរង្វាន់ (Treasure Hunt) គឺជាកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីលើកទឹកចិត្ត និងផ្តល់ភាពភ្ញាក់ផ្អើលដល់អតិិថិជន ជាមួយការផ្តល់រង្វាន់ពិសេស និងអស្ចារ្យជាច្រើន។ -
2. តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចចូលរួមក្នុងកម្មវិធីនេះបាន?
ដើម្បីចូលរួមក្នុងកម្មវិធីនេះ អ្នកត្រូវតែធ្វើប្រតិបត្តិការដែលមានដូចជា៖ ផ្ទេរប្រាក់ពីគណនីធនាគារវីង ទៅគណនីធនាគារវីង បញ្ចូលលុយទូរសព្ទ ទូទាត់វិក្កយបត្រ ស្កេនទូទាត់តាម វីង KHQR និងកុម្ម៉ង់អាហារ ឬភេសជ្ជៈតាមអេប Wingmall។
-
3. តើខ្ញុំត្រូវធ្វើដូចម្តេចទើបអាចឈ្នះរង្វាន់ (ម៉ូតូ ទូរសព្ទ iPhone ទូរទស្សន៍ និងទូទឹកកក) ប្រចាំខែបាន?
ក្រៅពីរង្វាន់ Wingpoints អ្នកក៏អាចទទួលបានសន្លឹកឆ្នោតដើម្បីមានឱកាសចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ដូចជា៖ ម៉ូតូ Scoopy 2024 ទូរសព្ទ iPhone 15 Pro Max ទូរទស្សន៍, និងទូទឹកកកជាដើម។ -
4. តើខ្ញុំដឹងថាខ្ញុំជាអ្នកឈ្នះដោយរបៀបណា?
អ្នកឈ្នះនឹងត្រូវប្រកាសនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង។
- សម្រាប់រង្វាន់ប្រចាំថ្ងៃ៖ អ្នកឈ្នះនឹងទទួលបាន Wingpoints ភ្លាមៗបន្ទាប់ពីបើកហឹបរង្វាន់។
- សម្រាប់រង្វាន់ប្រចាំខែ និងរង្វាន់ធំ៖ ធនាគារ វីងនឹងទំនាក់ទំនងទៅកាន់អ្នកឈ្នះដោយផ្ទាល់តាមលេខ 023 999 989 សម្រាប់កាលបរិច្ឆេទ និងទីតាំងនៃការបើករង្វាន់។
-