បានប្រាក់រង្វាន់ ពេលណែនាំអតិថិជនឲ្យខ្ចីវីងឌីជីថលឡូន
រយៈពេលផ្សព្វផ្សាយ: សីហា 20, 2024 ទៅ ធ្នូ 31, 2024
សីហា 19, 2024ណែនាំបានប្រាក់រង្វាន់ ងាយៗ
ស្វាគមន៍មកកាន់កម្មវិធី “ណែនាំអតិថិជនឲ្យខ្ចីវីងឌីជីថលឡូន បានប្រាក់រង្វាន់” ដែលជាកម្មវិធី ផ្តល់នូវប្រាក់រង្វាន់ដល់អ្នកណែនាំ រាល់ពេលដែល អ្នកបានផ្សព្វផ្សាយពីផលិតផលប្រាក់កម្ចីរបស់ធនាគារ វីង ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ឬអ្នកស្គាល់ដទៃទៀត។ ក្លាយជាអ្នកណែនាំកម្ចីវីងឌីជីថលឡូនថ្ងៃនេះ ដើម្បីទទួលបានប្រាក់រង្វាន់ 4,000៛ រាល់ពេលដែលបុគ្គលដែលអ្នកបានណែនាំទទួលបានកម្ចីជោគជ័យ។
ចាប់ផ្តើមរកប្រាក់បន្ថែមនៅថ្ងៃនេះ!
របៀបចូលរួម
- មិនតម្រូវឲ្យមានការចុះឈ្មោះ៖ មិនថាអ្នកជាអតិថិជនរបស់ធនាគារ វីងស្រាប់ ឬជាហ្វេនរបស់ធនាគារ វីងនោះទេ អ្នកអាចក្លាយជាអ្នកណែនាំមួយរូប ក្នុងកម្មវិធីនេះ ដោយមិនតម្រូវឲ្យមានការចុះឈ្មោះ ឬដំណើរការស្មុគស្មាញ។
- លេខកូដណែនាំ៖ លេខគណនីធនាគារ វីងរបស់អ្នក នឹងត្រូវចាត់ទុកជាលេខកូដសម្រាប់ណែនាំអតិថិជន វាផ្តល់នូវភាពងាយស្រួលដល់អ្នកក្នុងការណែនាំ។
- ផ្សព្វផ្សាយពីភាពងាយស្រួល និងអត្ថប្រយោជន៍៖ ចែករំលែក និងផ្សព្វផ្សាយពីភាពងាយស្រួល និងភាពបត់បែននៃកម្ចីវីងឌីជីថលឡូន ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ឬមិត្តរួមការងារអ្នក។
- ទទួលបានប្រាក់រង្វាន់ 4,000៛ រាល់ពេលកម្ចីជោគជ័យ៖ រាល់ពេលកម្ចីត្រូវបានអនុម័ត អ្នកនឹងទទួលបានប្រាក់រង្វាន់ 4,000៛។ ហើយការទទួលបានប្រាក់រង្វាន់នេះ គ្មានកំណត់នោះទេ។ ណែនាំកាន់តែច្រើន ប្រាក់រង្វាន់ដែលទទួលបានក៏កាន់តែច្រើន។
លក្ខខន្តិក
- ប្រូម៉ូសិននេះមានសម្រាប់អតិថិជនរបស់ធនាគារ វីងទាំងអស់។
- នៅពេលកម្ចីទទួលបានការអនុម័ត រង្វាន់ទឹកប្រាក់នឹងត្រូវវេរចូលគណនីអ្នកណែនាំនៅរៀងរាល់ខែ។
- អ្នកណែនាំអាចណែនាំ និងទទួលបានប្រាក់រង្វាន់បានច្រើនតាមដែលអាចធ្វើទៅបាន និងឥតដែនកំណត់។
- ធនាគារ វីងរក្សាសិទ្ធក្នុងការក្រែប្រែ ឬលុបចោលកម្មវិធីនេះ បានគ្រប់ពេល ដោយគ្មានការជម្រាបជូនដំណឹងជាមុនឡើយ។
- ការសម្រេចរបស់ធនាគារ វីង លើរាល់បញ្ហាណាមួយ គឺជាការសម្រេចចុងក្រោយ ដោយមិនមានការកែប្រែ។
សំនួរញឹកញាប់
-
1. តើខ្ញុំអាចក្លាយជាអ្នកណែនាំ តាមរបៀបណា?
ដើម្បីក្លាយជាអ្នកណែនាំ អ្នកគ្រាន់តែណែនាំកម្ចីវីងឌីជីថលឡូនទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ ហើយឲ្យពួកគាត់ស្នើកម្ចីតាមអេប Wing Bank រួចដាក់លេខគណនីរបស់អ្នកជាលេខកូដណែនាំជាការស្រេច។ -
2. តើខ្ញុំអាចណែនាំអ្នកណាបានខ្លះ?
អ្នកអាចណែនាំអតិថិជនដែលមានចំណាប់អារម្មណ៍ស្នើកម្ចីវីងឌីជីថលឡូន ដរាបណាពួកគេជាអតិថិជនដំបូងដែលមិនទាន់បានប្រើកម្ចីវីងឌីជីថលឡូនពីមុនមក។
-
3. តើខ្ញុំអាចស៊ែរ កូដណែនាំរបស់ខ្ញុំដោយរបៀបណា?
អ្នកអាចស៊ែរលេខគណនីធនាគារ វីងអ្នកជាកូដណែនាំទៅតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា អ៊ីម៉ែល សារ ឬផ្ញើទៅកាន់បុគ្គលដែលអ្នកបានណែនាំដោយផ្ទាល់។ -
4. តើដឹងបានយ៉ាងម៉េចថា ការណែនាំរបស់ខ្ញុំបានជោគជ័យ?
អ្នកនឹងទទួលបានទឹកប្រាក់រង្វាន់ នៅរៀងរាល់ពេលដែលបុគ្គលដែលអ្នកបានណែនាំ ខ្ចីបានជោគជ័យ។ អ្នកក៏អាចតាមដាន និងពិនិត្យប្រាក់រង្វាន់ដែលរកបានតាមអេប Wing Bank របស់អ្នកបានផងដែរ។ -
5. តើខ្ញុំអាចទទួលបានប្រាក់រង្វាន់នៅពេលណា?
ប្រាក់រង្វាន់របស់អ្នកនឹងត្រូវ វេរទៅក្នុងគណនីធនាគារ វីង អ្នកនៅខែបន្ទាប់។ -
6. តើមានចំនួនកំណត់សម្រាប់ការណែនាំ ដែរទេ?
មិនមានទេ! អ្នកអាចណែនាំកាន់តែច្រើនតាមដែលអាចធ្វើបាន, ណែនាំកាន់តែច្រើន ទទួលបានប្រាក់រង្វាន់កាន់តែច្រើន។
-
7. តើមានអ្វីកើតឡើងប្រសិនបើ បុគ្គលដែលខ្ញុំណែនាំ បានប្រើប្រាស់កម្ចីវីងឌីជីថលឡូនរួចមកហើយ?
កម្មវិធីនេះ ផ្តល់អាទិភាពសម្រាប់អតិថិជនដែលមិនទាន់ប្រើប្រាស់កម្ចីវីងឌីជីថលឡូនពីមុន។ មិនអនុវត្តចំពោះអតិថិជនចាស់នោះទេ។
សម្រាប់ចម្ងល់ ឬព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 023 999 989 ឬឆាតជាមួយសហការីយើងតាម វីងឆាតនៅក្នុងអេប Wing Bank។