ឈ្នះ Wingpoints និងរង្វាន់ជាច្រើនពីកម្មវិធី បើកហឹបឈ្នះរង្វាន់ របស់ធនាគារ វីង!
សីហា 12, 2024សូមស្វាគមន៍មកកាន់កម្មវិធី “បើកហឹបឈ្នះរង្វាន់” ដែលគ្រប់ប្រតិបត្តិការដែលអ្នកធ្វើ នឹងផ្តល់មកវិញនូវរង្វាន់ជាច្រើន។ ត្រៀមខ្លួនទទួលបាន Wingpoints និងភាពភ្ញាក់ផ្អើលនៃការបើកហឹបឈ្នះរង្វាន់ហើយ ឬនៅ? ចាប់ផ្តើមដំណើរការរបស់លោកអ្នកលើអេប Wing Bank ឥឡូវនេះ!
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 31 ធ្នូ ឆ្នាំ 2024។
ដើម្បីចូលរួម បើកហឹបឈ្នះរង្វាន់
- ធ្វើប្រតិបត្តិការតាមអេប Wing Bank ដូចជា បញ្ចូលលុយទូរសព្ទ, ផ្ទេរប្រាក់ពីគណនីធនាគារ វីង ទៅគណនីធនាគារ វីង, ផ្ទេរប្រាក់ទៅក្រៅប្រទេស, ស្កេន វីង KHQR នៅតាមដៃគូទូទាត់របស់ធនាគារ វីង, ទូទាត់វិក្កយបត្រ, ឬកុម្ម៉ង់តាមអេប Wingmall ជាដើម។
- បន្ទាប់ពីអ្នកបញ្ចប់ប្រតិបត្តិការ ហើយវាយបញ្ចូលលេខកូដ PIN គណនីរួចរាល់អ្នកនឹងអាចចូលរួមក្នុងការបើកហឹប ឈ្នះរង្វាន់ភ្លាមៗ។
- ជ្រើសរើសហឹបដែលអ្នកពេញចិត្ត ដែលអាចឈ្នះរង្វាន់ ឬការផ្តល់ជូនជាច្រើនដែលផ្តល់ដោយដៃគូរបស់យើង។
ការផ្តល់ជូនរង្វាន់ពីដៃគូនៅក្នុង Treasure Hunt
ដៃគូសហការ | រង្វាន់ | កាលបរិច្ឆេទផុតកំណត់ |
TVS | ប័ណ្ណបញ្ចុះតម្លៃ $100 | ថ្ងៃទី 31 ខែសីហា ឆ្នាំ 2024 |
Legend | ចុះថ្លៃ 30% លើសំបុត្រកុន 2D | ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2024 |
Legend | ចុះថ្លៃ 20% លើអាហារ និងភេសជ្ជៈ | ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2024 |
Cellcard | ទទួលបានទិន្នន័យអ៊ីនធើណិត 1GB ដោយឥតគិតថ្លៃ | ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
VISA | ស្នាក់នៅ 2 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Courtyard by Marriot | ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2024 |
VISA | ស្នាក់នៅ 3 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Raffles Hotel Le Royal | ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2024 |
VISA | ស្នាក់នៅ 3 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Raffles Grand Hotel D’Angkor | ថ្ងៃទី 01 ខែតុលា ឆ្នាំ 2024 |
VISA | ទទួលបានការបញ្ចុះតម្លៃ 15% នៅ The Royal Sands | ថ្ងៃទី 20 ខែកក្កដា ឆ្នាំ 2024 |
VISA | ស្នាក់នៅ 1 យប់ថែម 1 យប់ ឥតគិតថ្លៃនៅសណ្ឋាគារ Summer Bay | ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 |
VISA | ទទួលបានការបញ្ចុះតម្លៃ 25% នៅ Summer Bay | ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 |
VISA | ទទួលបានការបញ្ចុះតម្លៃ $10 នៅ Charles & Keith និង LILY | ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2024 |
VISA | ទទួលបានកញ្ចប់ស្នាក់នៅក្នុងសណ្ឋាគារនៅម៉ាកាវ | ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 |
Coffee Hub | ទទួលបានភេសជ្ជៈ 1 កែវ ឥតគិតថ្លៃ ពី Coffee Hub | ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
Champa Spa | ទទួលបានការបញ្ចុះតម្លៃ 15% លើសេវាកម្មស្ប៉ា នៅ Champa Spa | ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
Royal Cambodian Limousine Service | ទទួលបានការផ្តល់ជូនពិសេស | ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
Chan Alanka | ទទួលបានការបញ្ចុះតម្លៃរហូតដល់ 10% នៅហាងពេជ្រ ច័ន្ទអលង្ការ | ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
52 Week | ចុះថ្លៃ 20% លើគ្រប់មុខទំនិញ | ថ្ងៃទី 31 ខែសីហា ឆ្នាំ 2024 |
Sarai Hotel | បញ្ចុះតម្លៃ 50% លើថ្លៃស្ប៉ា | ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2024 |
Sarai Hotel | បញ្ចុះតម្លៃ 50% លើបន្ទប់ស្នាក់នៅ | ថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2024 |
ធានារ៉ាប់រង ប៊ីម៉ា | ធានារ៉ាប់រងសុខភាពពី ប៊ីម៉ា រយៈពេលមួយខែដោយឥតគិតថ្លៃ! | ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
មន្ទីពេទ្យសង់ត្រាល់ | ប័ណ្ណបញ្ចុះតម្លៃ 15% | ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 |
លក្ខន្តិក
- ប្រូម៉ូសិននេះមានសម្រាប់គ្រប់អតិថិជនទាំងអស់ដែលធ្វើប្រតិបត្តិការតាមអេប Wing Bank ក្នុងអំឡុងពេលប្រូម៉ូសិន។
- ប្រតិបត្តិការដែលមានសិទ្ធចូលរួមក្នុងកម្មវិធីមានដូចជា៖ ផ្ទេរប្រាក់ពីគណនីធនាគារវីង ទៅគណនីធនាគារវីង, បញ្ចូលលុយទូរសព្ទ, ទូទាត់វិក្កយបត្រ, ស្កេនទូទាត់តាម វីង KHQR, និងកុម្ម៉ង់អាហារ ឬភេសជ្ជៈតាមអេប Wingmall។
- ធនាគារ វីង រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយធ្វើការជូនដំណឹងជាមុន។
- លក្ខខណ្ឌនានារបស់ធនាគារ វីង ត្រូវបានអនុវត្ត។
សំនួរញឹកញាប់
-
1. តើអ្វីទៅជាកម្មវិធីបើកហឹបឈ្នះរង្វាន់ (Treasure Hunt)?
កម្មវិធីបើកហឹបឈ្នះរង្វាន់ (Treasure Hunt) គឺជាកម្មវិធីថ្មីមួយដែលបង្កើតឡើងដើម្បីលើកទឹកចិត្ត និងផ្តល់ភាពភ្ញាក់ផ្អើលដល់អតិថិជន ជាមួយការផ្តល់រង្វាន់ពិសេស និងអស្ចារ្យជាច្រើន។ -
2. តើអ្នកណាខ្លះមានសិទ្ធចូលរួមក្នុងកម្មវិធី បើកហឹបឈ្នះរង្វាន់?
គ្រប់អតិថិជនដែលធ្វើប្រតិបត្តិការតាមអេប Wing Bank ក្នុងអំឡុងពេលប្រូម៉ូសិន។ -
3. តើប្រតិបត្តិការអ្វីខ្លះដែលរាប់បញ្ចូលក្នុងកម្មវិធីនេះ?
ប្រតិបត្តិការដែលរាប់បញ្ចូលមានដូចជា៖ បញ្ចូលលុយទូរសព្ទ, ផ្ទេរប្រាក់ពីគណនីធនាគារ វីង ទៅគណនីធនាគារ វីង, ផ្ទេរប្រាក់ទៅក្រៅប្រទេស, ស្កេន វីង KHQR នៅតាមដៃគូទូទាត់របស់ធនាគារ វីង, ទូទាត់វិក្កយបត្រ, ឬកុម្ម៉ង់តាមអេប Wingmall ជាដើម។ -
4. តើខ្ញុំអាចឈ្នះរង្វាន់ច្រើនដង ក្នុងអំឡុងពេលប្រូម៉ូសិននេះដែរឬទេ?
ពិតជាអាច! អ្នកអាចឈ្នះរង្វាន់ច្រើនដង និងផ្សេងៗគ្នាក្នុងអំឡុងពេលនៃប្រូម៉ូសិន ដរាបណាអ្នកនៅបន្តធ្វើប្រតិបត្តិការតាមអេប Wing Bank។សម្រាប់រង្វាន់ប្រចាំថ្ងៃ៖ អ្នកឈ្នះនឹងទទួលបាន Wingpoints ភ្លាមៗបន្ទាប់ពីបើកហឹបរង្វាន់។
សម្រាប់រង្វាន់ប្រចាំខែ និងរង្វាន់ធំ៖ ធនាគារ វីងនឹងទំនាក់ទំនងទៅកាន់អ្នកឈ្នះដោយផ្ទាល់តាមលេខ 023 999 989 សម្រាប់កាលបរិច្ឆេទ និងទីតាំងនៃការបើករង្វាន់។ -
5. តើរង្វាន់ ឬការផ្តល់ជូនដែលខ្ញុំទទួលបានផុតកំណត់នៅពេលណា?
រង្វាន់ ឬការផ្តល់ជូន មានសុពលភាពខុសគ្នាៗ ហើយក៏មានបង្ហាញនៅក្នុងតារាងផ្តល់ជូនខាងលើ។
សម្រាប់ព័ត៌មានបន្ថែម សូមបន្តតាមដាន ទំព័រ Facebook ផ្លូវការរបស់ធនាគារ វីង ឬ តាមវីងឆាត ដែលមាននៅលើអេប Wing Bank app, ឬទំនាក់ទំនងមកកាន់លេខ 023 999 989។