ធ្វើដំណើរដោយឥតគិតថ្លៃជាមួយកាតរថយន្តក្រុងសាធារណៈ និងកាតវីង
ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ នឹងរីករាយជាមួយនឹងការធ្វើដំណើរដោយឥតគិតថ្លៃនៅលើរថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៩ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨។ កម្មវិធីផ្តល់ជូននេះ គឺសម្រាប់តែអតិថិជនដែលទូទាត់ថ្លៃធ្វើដំណើរដោយប្រើប្រាស់កាតរថយន្តក្រុងសាធារណៈ និងកាតវីងតែប៉ុណ្ណោះ។
កម្មវិធីពិសេសនេះ គឺជាកិច្ច ខិតខំប្រឹងប្រែងមួយទៀតរបស់វីង ក្នុងការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅក្នុងទីក្រុង បន្ទាប់ការដាក់ដំណើរការជាផ្លូវការ នូវកាតរថយន្តក្រុងសាធារណៈជាលើកដំបូង កាលពីបីសប្តាហ៍មុន។ កាតរថយន្តក្រុងសាធារណៈ អាចឱ្យអ្នកដំណើរទូទាត់ថ្លៃធ្វើដំណើរ ដោយគ្រាន់តែថេបកាត នៅលើម៉ាស៊ីនអេឡិចត្រូនិកដែលបំពាក់នៅឡានក្រុងទាំង ១៥៥ ។
លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង មានប្រសាសន៍ថា “ការផ្តល់ជូននេះនឹងជួយឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានកាន់តែច្រើន និងចំនាយថវិកាតិច ជំរុញស្មារតីនៃការធ្វើដំណើរតាមសេវាដឹកជញ្ជូនសាធារណៈ និងផ្តល់នូវបទពិសោធន៍នៃការធ្វើដំណើរបែបថ្មី ដែលប្រកបដោយភាពងាយស្រួល។”
លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមថា “វាពិតជារឿងដ៏សាំញ៉ាំសម្រាប់អ្នកធ្វើដំណើរជាច្រើន ដោយសារពួកគាត់ត្រូវត្រៀមលុយរាយ មុនពេលធ្វើដំណើរតាមរថយន្តក្រុង។ ជាមួយនឹងកាតរថយន្តក្រុងសាធារណៈ អ្វីដែលអ្នកត្រូវការគឺគ្រាន់តែកាតមួយតែប៉ុណ្ណោះ ហើយអ្នកអាចត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរពីកណ្តាលទីក្រុង ទៅលេងសាច់ញាតិរបស់អ្នករស់នៅក្នុងជាយក្រុង និងកន្លែងជាច្រើនទៀត។ កម្មវិធីជិះឡានក្រុងដោយឥតគិតថ្លៃនេះ គឺគ្រាន់តែជាការផ្តល់ជូនមួយក្នុងចំណោមការផ្តល់ជូនជាច្រើន សម្រាប់អតិថិជនដែលប្រើប្រាស់កាតរថយន្តក្រុងសាធារណៈ និងកាតវីង។”
កាតរថយន្តក្រុងសាធារណៈ ដែលផ្តល់ជូនដោយវីង មានពីរជម្រើសសម្រាប់អតិថិជន។ កាតពណ៌ ខៀវ គឺសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារកម្ពស់ក្រោម ១ម៉ែត្រ ដែលអតិថិជនអាចជិះបាន១៨០ដង ដោយឥតគិតថ្លៃ។ កាតពណ៌ខៀវមានតម្លៃ៤០០០រៀល ដែលអតិថិជនអាចបញ្ចូលចំនួនជិះដោយឥតគិតថ្លៃ នៅគ្រប់ស្ថានីយ៍ឡានក្រុង។ កាតពណ៌បៃតងគឺ សម្រាប់អតិថិជនទូទៅ។ កាតនេះមានតម្លៃ១០០០០ រៀល និងមានទឹកប្រាក់ក្នុងកាតចំនួន ៦០០០រៀល សម្រាប់ធ្វើដំណើរ ដែលអតិថិជនអាចបញ្ចូលទឹកប្រាក់ទៅក្នុងកាត នៅគ្រប់ភ្នាក់ងារវីងគ្រប់ទីកន្លែង។
លើសពីនេះទៅទៀត អតិថិជនដែលមានកាតវីងទាំងអស់ ក៏អាចយកកាតវីងរបស់ខ្លួន ឱ្យដំណើរការ ប្រព័ន្ធគិត លុយលើរថយន្តក្រុង នៅតាមបញ្ជរស្តង់ស្ថិតក្នុងស្ថាយនីយ៍រថយន្តក្រុង ឬការិយាល័យកណ្តាលធនាគារឯកទេសវីង។ សម្រាប់អតិថិជនវីង ដែលប្រើប្រាស់គណនីគ្មានកាត ពួកគាត់ត្រូវតម្រូវឲ្យបង្កើតកាតវីង ឬជាវកាតពណ៌បៃតង ដើម្បីទូទាត់តាមអេឡិចត្រនិកពេលឡើងជិះរថយន្តក្រុងសាធារណៈ។
អ្វីដែលគួរអោយចាប់អារម្មណ៍អំពីកាតរថយន្តក្រុងសាធារណៈនេះ គឺថា វាក៏មានភ្ជាប់ជាមួយ នឹងគណនី វីង ដែលអាចឱ្យអតិថិជនធ្វើប្រតិបត្តិការផ្សេងៗដូចជា ផ្ទេរប្រាក់ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ទូទាត់វិក្កយបត្រ និងទិញទំនិញតាមអនឡាញជាដើម។
អញ្ចឹង! នោចាំអីទៀត? បង្កើតកាតរថយន្តក្រុងសាធារណៈឥឡូវនេះ និងធ្វើដំណើរដោយឥតគិតថ្លៃជុំវិញរាជធានីភ្នំពេញ!