ផ្ទេរប្រាក់ពីកូរ៉េខាងត្បូង និងជប៉ុន ហើយមានឱកាសឈ្នះរង្វាន់ពិសេសៗ
ជាច្រើនពីធនាគារ វីង 

រយៈពេលផ្សព្វផ្សាយ: តុលា 1, 2024 ទៅ ធ្នូ 31, 2024

កញ្ញា 30, 2024

ធនាគារ វីង មានការផ្តល់ជូនពិសេស សម្រាប់អតិថិជនដែលរស់នៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន! ដោយគ្រាន់តែធ្វើការផ្ទេរប្រាក់ មកកម្ពុជាជាមួយដៃគូផ្ទេរប្រាក់របស់យើងទាំងពីរប្រទេស មិនថាជាការផ្ទេរប្រាក់សម្រាប់ផ្គត់ផ្គង់ក្រុមគ្រួសារទូទាត់វិក្កយបត្រ ឬផ្ទេរប្រាក់ជាប្រចាំនោះទេអ្នកនឹងទទួលបានការផ្តល់ជូននេះហើយនឹងមានឱកាសឈ្នះរង្វាន់ធំជាទូរសព្ទ iPhone 16, និងរង្វាន់ជាសាច់ប្រាក់រហូតដល់ $500។ ផ្ទេរកាន់តែច្រើន ឱកាសឈ្នះក៏កាន់តែធំតស់ ចាប់ផ្តើមផ្ទេរប្រាក់ឥឡូវនេះ ដើម្បីក្លាយជាអ្នកឈ្នះ! 

រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី1 ខែតុលា រហូតដល់ថ្ងៃទី31 ខែធ្នូ ឆ្នាំ2024 

 

 

 

 

រង្វាន់រួមមាន 

ប្រទេស  ដៃគូផ្ទេរប្រាក់ ប្រភេទរង្វាន់  រង្វាន់  ចំនួនរង្វាន់ 
កូរ៉េខាងត្បូង  Global Money Express
E9Pay
Gmoney Trans
Hanpass
Sentbe Inbound
រង្វាន់ធំ  iPhone 16   1 
រង្វាន់ប្រចាំខែ  លុយសុទ្ធ $500   3 
លុយសុទ្ធ $50   9 
ជប៉ុន  City Express
JME
រង្វាន់ធំ  iPhone 16   1 
រង្វាន់ប្រចាំខែ  លុយសុទ្ធ $100   9 
លុយសុទ្ធ $50  9 

របៀបចូលរួមក្នុងកម្មវិធី 

  1. ផ្ទេរប្រាក់៖ ធ្វើប្រតិបត្តិការផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង ឬជប៉ុន មកកម្ពុជាតាមដៃគូផ្ទេរប្រាក់របស់ធនាគារវីង ទាំងពីរប្រទេសដោយជ្រើសរើសការផ្ទេរប្រាក់ចូលមកគណនីធនាគារវីង ដោយផ្ទាល់ ឬការដកសាច់ប្រាក់នៅតាមទីតាំងវីងទូទាំងប្រទេសប្រតិបត្តិការដែលអតិថិជនបានធ្វើម្តង នឹងត្រូវបានរាប់បញ្ចូលទៅក្នុងការចាប់ឆ្នោតផ្សងសំណាងចំនួន 1។  
  2. ចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងនៅពេលដែលអ្នកធ្វើប្រតិបត្តិការរួចរាល់ អ្នកនឹងចូលរួមក្នុងការចាប់ឆ្នោតដោយស្វ័យប្រវត្តិ។ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសនៃការឈ្នះក៏កាន់តែធំ។  

លក្ខខន្តិក 

  • ប្រូម៉ូសិននេះមានសម្រាប់គ្រប់អតិថិជនរបស់ធនាគារវីង ទាំងថ្មីនិងចាស់។ 
  • អតិថិជនត្រូវតែធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមដៃគូផ្ទេរប្រាក់របស់ធនាគារ វីង ដែលស្ថិតនៅប្រទេសកូរ៉េខាងត្បូង ឬជប៉ុនយ៉ាងតិចម្តង ក្នុងអំឡុងពេលប្រូម៉ូសិនដើម្បីមានសិទ្ធចូលរួមក្នុងការចាប់ឆ្នោត។ 
  • អ្នកឈ្នះរង្វាន់ប្រចាំខែនឹងត្រូវបានប្រកាសនៅសប្តាហ៍ទី 2 នៃខែបន្ទាប់។ 
  • អ្នកឈ្នះរង្វាន់ធំនៃកម្មវិធីនឹងត្រូវប្រកាសនៅសប្តាហ៍ទី 2 នៃខែមករា ឆ្នាំ2025។  
  • អ្នកឈ្នះរង្វាន់ ពីកម្មវិធីទាំងអស់មានរយៈពេល 30 ថ្ងៃដើម្បីមកទទួលរង្វាន់នៅតាមដៃគូផ្ទេរប្រាក់របស់ធនាគារវីងនៅប្រទេសកូរ៉េខាងត្បូងឬជប៉ុន។  
  • រង្វាន់ដែលអតិថិជនទទួលបានមិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀតបានទេ។  
  • ធនាគារវីង រក្សាសិទ្ធក្នុងការផ្លាស់ប្តូរ កែប្រែ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។  
  • លក្ខខណ្ឌនានារបស់ធនាគារវីងត្រូវបានអនុវត្ត។  

FAQs

  • 1. តើខ្ញុំអាចឈ្នះច្រើនដងបានដែរទេ?

    អ្នកអាចឈ្នះរង្វាន់ប្រចាំខែបានតែម្តងប៉ុណ្ណោះ ក៏ប៉ុន្តែអ្នកនៅមានឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងឈ្នះរង្វាន់ធំ។ ដូច្នេះបន្តធ្វើប្រតិបត្តិការឱ្យបានកាន់តែច្រើន នោះឱកាសនៃការឈ្នះរបស់អ្នកក៏កាន់តែធំ។
  • 2. តើខ្ញុំដឹងថា ខ្ញុំជាអ្នកឈ្នះដោយរបៀបណា?

    អ្នកឈ្នះទាំងអស់នៃកម្មវិធី ទាំងប្រចាំខែ និងរង្វាន់ធំ នឹងត្រូវប្រកាសនៅលើហ្វេសប៊ុកផ្លូវការរបស់ធនាគារ វីង និងនៅតាមផេកផ្លូវការរបស់ដៃគូផ្ទេរប្រាក់របស់យើង ទាំងពីរប្រទេស។ សូមតាមដានផេករបស់ដៃគូយើងតាមរយៈ ធនាគារវីង
  • 3. តើខ្ញុំអាចមកទទួលរង្វាន់បានរបៀបណា?

    ដៃគូផ្ទេរប្រាក់របស់ធនាគារ វីង នៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន នឹងទាក់ទងទៅកាន់អ្នកឈ្នះទាំងអស់ ដើម្បីជូនដំណឹងពីកាលបរិច្ឆេទនៃ​ការទទួលរង្វាន់។ អ្នកឈ្នះទាំងអស់មានរយៈ 30 ថ្ងៃ ក្នុងការមកទទួលរង្វាន់។
  • 4. ប្រសិនជាខ្ញុំជួបបញ្ហាក្នុងការផ្ទេរប្រាក់ តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ?

    រសិនជាអ្នកជួបបញ្ហាក្នុងការផ្ទេរប្រាក់ អ្នកអាចទាក់ទងមកកាន់៖
    – សហការីរបស់ធនាគារ វីងតាមវីងឆាត ដែលមានលើអេប Wing Bank