ប្រាក់បញ្ញើមានកាលកំណត់
កញ្ញា 23, 2022ប្រាក់បញ្ញើមានកាលកំណត់
ជាប្រភពចំណូលបន្ថែមមួយដែលមានសុវត្ថិភាព និងស្ថិរភាព ហើយផ្តល់នូវកំណើននៃទ្រព្យរបស់លោកអ្នករហូតដល់ 8% ក្នុងមួយឆ្នាំ ជាអត្រាការប្រាក់។
គណនីបញ្ញើមានកាលកំណត់របស់ធនាគាវីង ផ្តល់ជូនលោកអ្នកនូវផលត្រឡប់មកវិញយ៉ាងខ្ពស់នៃការវិនិយោគជាការប្រាក់រហូតដល់ 8% ក្នុងមួយឆ្នាំ។ នេះគឺជាវិធីងាយៗ និងឆាប់រហ័សក្នុងការវិនិយោគប្រាក់របស់លោកអ្នក ដោយទុកអោយលុយរបស់លោកអ្នកធ្វើការជូនលោកអ្នក។
ដើម្បីទទួលបានអត្រាការប្រាក់ដ៏ខ្ពស់នេះ លោកអ្នកអាចបើកគណនីនិងដាក់ប្រាក់បញ្ញើ នៅគ្រប់សាខា ធនាគារវីង ឬ បើកគណនីនិងដាក់ប្រាក់បញ្ញើ យ៉ាងងាយស្រួលនៅលើទូរស័ព្ទដៃរបស់លោកអ្នក គ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App
របៀបស្នើរសុំ
- លោកអ្នកត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
- លោកអ្នកត្រូវមានគណនីសន្សំជាមុនសិន
- មកកាន់សាខាធនាគារវីងណាមួយ ដែលនៅជិតលោកអ្នក
- ឬ តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App
ដោនឡូតអេប Wing Bank ឥឡូវនេះ!
សូមចុចរូប Store ខាងក្រោម ដើម្បីដោនឡូតយកកម្មវិធី Wing Bank App ពី Apple Store ឬ Google Play Store។ បន្ទាប់ពីដោនឡូតរួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
អត្ថប្រយោជន៍ផ្សេងៗ ៖
- ការបើក និងពិនិត្យគណនីបញ្ញើមានកាលកំណត់តាមប្រព័ន្ធអេឡិចត្រូនិក គ្រប់ពេលវេលា
និងទីកន្លែងតាម តាមរយៈកម្មវិធីទូរស័ព្ទ Wing Bank App - ជម្រើសវិធីសាស្រ្តទូទាត់ការប្រាក់ដែលអនុញ្ញាតក្នុងការទទួលបានប្រាក់ចំណូល ជាការប្រាក់ប្រចាំខែ
- ផ្តល់ជូនអត្រាការប្រាក់ខ្ពស់ទាំងប្រាក់ដុល្លារ និង ប្រាក់រៀល
លម្អិតអំពីផលិតផល៖
អត្រាការប្រាក់ក្នុងមួយឆ្នាំ (សម្រាប់ប្រាក់ដុល្លារ USD និង ប្រាក់រៀល KHR)៖
រយៈពេល | ដុល្លារអាមេរិក | រៀល | ||
ការប្រាក់នៅចុងគ្រា | ការប្រាក់ប្រចាំខែ | ការប្រាក់នៅចុងគ្រា | ការប្រាក់ប្រចាំខែ | |
1ខែ | 3.15% | 3.15% | 3.15% | 3.15% |
3ខែ | 3.25% | 3.20% | 3.25% | 3.20% |
6ខែ | 4.00% | 3.75% | 4.00% | 3.75% |
9ខែ | 4.50% | 4.25% | 4.50% | 4.25% |
12ខែ | 5.50% | 5.25% | 5.50% | 5.25% |
18ខែ | 5.75% | 5.50% | 5.75% | 5.50% |
24ខែ | 6.00% | 5.75% | 6.00% | 5.75% |
36ខែ | 7.00% | 6.75% | 8.00% | 7.75% |
លក្ខខណ្ឌងាយៗ៖
ប្រាក់បញ្ញើអប្បបរមា | 10ដុល្លារ/40,000 រៀល |
វិធីសាស្រ្តទូទាត់ការប្រាក់ | · ជារៀងរាល់ខែ
· នៅពេលចុងគ្រា · នៅពេលបិទគណនី |
វិញ្ញាបនបត្រប្រាក់បញ្ញើ | · ឥតគិតថ្លៃ – សម្រាប់ការចេញវិញ្ញាបនបត្រលើកទី១
· ថ្លៃសេវា 5ដុល្លារ ឬ 20,000រៀល/ ការចេញឡើងវិញ |
ការដាក់ប្រាក់ | · គ្រប់សាខាធនាគារវីង
· កម្មវិធីទូរស័ព្ទធនាគារវីង |
ការដកប្រាក់ | · នៅគ្រប់សាខាធនាគារវីង
· ចំនួនប្រាក់បញ្ញើទាំងអស់នៅពេលកំណត់ · ចំនួនប្រាក់បញ្ញើទាំងអស់នៅពេលបិទគណនី · ការដកប្រាក់ដោយផ្នែកៗ – មិនអនុញ្ញាត |
ការទូទាត់/ដកប្រាក់មុនកំណត់ | · អាចធ្វើរបាននៅគ្រប់សាខាធនាគារវីង
· អត្រាការប្រាក់គណនីសន្សំនឹងត្រូវបានអនុវត្ត ប្រសិនបើអតិថិជនប្រើប្រាស់គណនីសន្សំពេលបើកគណនីបញ្ញើមានកាលកំណត់ · ទទួលបានការប្រាក់ទេ ប្រសិនបើអតិថិជនប្រើប្រាស់គណនីចរន្ត
|
ពន្ធកាត់ទុក | · និវាសនជន 6%
· អនិវាសនជន 14% |
ជម្រើសបន្តពេលចុងគ្រា | · បិទបញ្ចប់ពេលចុងគ្រា – លោកអ្នកនឹងទទួលបានទាំងប្រាក់ដើម និងការប្រាក់ ក្នុងគណនីសន្សំ/ចរន្តនៅពេលដល់កាលកំណត់។
· បន្តប្រាក់ដើម – គណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនឹងបន្តដោយស្វ័យប្រវត្តិជាមួយនឹងប្រាក់ដើម និង · បន្តប្រាក់ដើម និងការប្រាក់ – គណនីបញ្ញើមានកាលកំណត់របស់លោកអ្នកនឹងបន្តដោយស្វ័យប្រវត្តិជាមួយនឹងទឹកប្រាក់ថ្មី (ប្រាក់ដើម +ការប្រាក់) ជាមួយរយៈពេលដដែល ពេលដល់កាលកំណត់ តែនឹងមិនមានការប្រាក់ត្រូវបានទូទាត់ទៅគណនីសន្សំ/ចរន្តរបស់លោកអ្នកឡើយ។ |
សំណួរចម្លើយ
- តើខ្ញុំអាចបើកគណនីបញ្ញើមានកាលកំណត់បានប៉ុន្មាន?
- គ្មានកំណត់ – លោកអ្នកអាចបើកគណនីជាច្រើនតាមដែលលោកអ្នកចង់បាន។
- តើខ្ញុំអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបានដោយរបៀបណា?
- លោកអ្នកអាចស្នើសុំវិញ្ញាបនបត្រប្រាក់បញ្ញើបានដោយទៅកាន់សាខាធនាគារវីងដែលនៅជិតអ្នកបំផុត
- តើខ្ញុំអាចប្រើគណនីចរន្តដើម្បីបើកគណនីបញ្ញើមានកាលកំណត់បានទេ?
- អាចបាន ប៉ុន្តែក្នុងករណីលោកអ្នកចង់ដកប្រាក់មុនកាលកំណត់ លោកអ្នកនឹងមិនទទួលបានការប្រាក់ទេ
- តើខ្ញុំអាចដឹងដោយរបៀបណា ពេលការប្រាក់ត្រូវបានទូទាត់ទៅគណនីសន្សំ/ចរន្តរបស់ខ្ញុំ?
- លោកអ្នកនឹងទទួលបានការជូនដំណឹងជាមួយនឹងចំនួនការប្រាក់ដែលអ្នកទទួលបានតាមរយៈកម្មវិធី Wing Bank App
- តើអត្រាការប្រាក់ថ្មីនេះអាចអនុវត្តបានសម្រាប់គណនីបញ្ញើដែលកំពុងមានស្រាប់ដែរឬទេ?
- មានតែគណនីដែលបើកថ្មី និង គណនីដែលមានស្រាប់បន្តដោយស្វ័យប្រវត្តិប៉ុណ្ណោះដែលនឹងត្រូវបានអនុវត្តជាមួយនឹងអត្រាការប្រាក់ថ្មី។
- តើមានអ្វីកើតឡើងប្រសិនបើខ្ញុំបិទគណនីបញ្ញើមានកាលកំណត់របស់ខ្ញុំមុនថ្ងៃផុតកំណត់?
- អតិថិជនអាចបិទគណនីបញ្ញើមានកាលកំណត់ និងដកប្រាក់ទាំងអស់មកវិញបានតាមតម្រូវការ ដោយមិនគិតថ្លៃសេវានៅគ្រប់សាខាធនាគារ វីង
- ទោះជាយ៉ាងណាក៏ដោយ ការបិទគណនីបញ្ញើមានកាលកំណត់មុនពេលកំណត់ នឹងមិនទទួលបានអត្រាការប្រាក់ “ដែលបានព្រមព្រៀងគ្នា” នៅក្នុងវិញ្ញាបនបត្រនៅពេលបើកគណនីឡើយ
- យើងខ្ញុំនឹងប្រើអត្រាការប្រាក់នៃគណនីសន្សំដែលភ្ជាប់ជាមួយគណនីបញ្ញើមានកាលកំណត់ រួចគណនាតាមចំនួនថ្ងៃជាក់ស្តែង។
- គណនីចរន្តមិនមានអត្រាការប្រាក់ទេ។