ហាង ថិមភល កាហ្វេ ចាប់ដៃគូជាមួយវីងម៉លដើម្បីបម្រើអតិថិជនកាន់តែច្រើន
ហាង ថិមភល កាហ្វេ ចាប់ដៃគូជាមួយវីងម៉លដើម្បីបម្រើអតិថិជនកាន់តែច្រើន
អតិថិជនអាចទទួលទានអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ៗពី ហាង ថិមភល កាហ្វេ ដោយបញ្ចុះតម្លៃ ៣០% ដែលមាននៅលើវីងម៉លតែប៉ុណ្ណោះ ហើយដឹកជញ្ជូនដោយឥតគិតថ្លៃ។
អតិថិជនអាចរីករាយនឹងការបញ្ចុះតម្លៃ ៣០% លើអាហារ និងភេសជ្ជៈគ្រប់មុខ នៅពេលដែលពួកគេធ្វើការបញ្ជាទិញតាមរយៈវីងម៉ល ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែមិថុនា។
ការបញ្ចុះតម្លៃនេះមានសម្រាប់តែការទិញតាមរយៈវីងម៉លពី ថិមភលកាហ្វេសុធារស ថិមភលកាហ្វេបូគោ ថិមភល កាហ្វេ55 និង ថិមភលPool Sky ខេត្ដសៀមរាប។
ហាងថិមភល កាហ្វេ អាចបំពេញតម្រូវការរបស់អតិថិជនបានគ្រប់យ៉ាង មិនថាអតិថិជនកំពុងស្វែងរកអាហារពេលព្រឹកដ៏សម្បូរបែប អាហារថ្ងៃត្រង់ឬអាហារសម្រន់ដែលល្អសម្រាប់សុខភាព ឬអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់នោះទេ។ បន្ថែមពីលើកាហ្វេស្ករត្នោត និងនំគ្រសង់ពងទាប្រៃដ៏ពេញនិយម ហាងថិមភលកាហ្វេ អាចផ្តល់ជូននូវជម្រើសជាច្រើនទៀតដែលរួមមាន៖ បាយឆា តែទឹកដោះគោ ប៊ឺហ្គឺ គុយទាវ និងថែមទាំងមានស៊ុបផងដែរ។
លោក ប៉ាញ ផានិត្យ ដែលទទួលបន្ទុកការអភិវឌ្ឍផលិតផលពាណិជ្ជកម្មអេឡិចត្រូនិចនៃវីងម៉ល បានមានប្រសាសន៍ថា៖ “យើងតែងតែស្វែងរកការផ្តល់ជូនដ៏ល្អបំផុតសម្រាប់អតិថិជន។ ការផ្តល់ជូនថ្ងៃនេះពី ហាងថិមភល កាហ្វេ គឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ អតិថិជនអាចទុកចិត្ដបានថា យើងនឹងបន្តបន្ថែមហាងដែលមានគុណភាពខ្ពស់ទៅក្នុងវីងម៉លជាមួយនឹងការផ្តល់ជូនពិសេសជាច្រើនទៀត។”
វីងម៉ល ក៏មានការផ្តល់ជូនពិសេសប្រចាំថ្ងៃផងដែរ ដូចជាការផ្ដល់គូប៉ុងជាទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៥ ដុល្លារអាមេរិករាល់ការបញ្ជាទិញពីហាងមួយចំនួន ដែលសរុបជាទឹកប្រាក់មួយសែនដុល្លារអាមេរិក និងការបញ្ចុះតម្លៃរហូតទៅដល់ ៥០% សម្រាប់ការបញ្ជាទិញពីហាងជាច្រើន។ អតិថិជនអាចស្វែងរកការផ្តល់ជូនទាំងនេះនៅលើផ្ទាំងបដាខាងលើរបស់វីងម៉ល ឬនៅក្រោមផ្នែក “DealBOX” ។
ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីវីងប៊ែងអេប រួចចុចពាក្យ “វីងម៉ល” នៅក្រោមពាក្យថា “ផ្សារវីង”។
អតិថិជនដែលប្រើប្រាស់ វីងម៉ល អាចតាមដានការបញ្ជាទិញរបស់ពួកគេនៅលើទូរស័ព្ទស្មាតហ្វូន និងទូទាត់ប្រាក់បានយ៉ាងងាយស្រួលជាមួយកម្មវិធីវីងប៊ែងអេប។ សម្រាប់អ្នកដែលមិនទាន់មានកម្មវិធីវីងប៊ែងអេប ឬគណនីវីង នៅឡើយ ពួកគេអាចទាញយកកម្មវិធីនេះ និងចុះឈ្មោះបើកគណនីដោយប្រើលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាព។
ដើម្បីទទួលបានព័ត៌មានថ្មីៗពីការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3GdHHkP
សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកបណ្តាញលក់ផលិតផល អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ៖ +(855) – 078 311 311៕