ធនាគារ វីង សូមធ្វើការណែនាំមុខងារថ្មី “វីងឆាត” ។ មុខងារថ្មីនេះ ផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជន សម្រាប់ការជជែកផ្ទាល់ជាមួយសហការី ឬជំនួយភ្លាមៗណាមួយ។ ផ្នែកបម្រើអតិថិជនរបស់យើងនឹងនៅបំពេញតម្រូវការរបស់អ្នក 24/7 ដើម្បីដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងផលិតផល និងសេវាកម្មរបស់យើង។

អត្ថប្រយោជន៍
ភាពងាយស្រួល
អ្នកមិនចាំបាច់បញ្ចូលអ៊ីម៉ែល ឬ លេខទូរសព្ទ ដើម្បីអាចទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនយើងនោះទេ មានតែអេប Wing Bank គឺគ្រប់គ្រាន់។
ភាពរហ័ស
ជំនួសឱ្យការរង់ចាំជជែកដោយផ្ទាល់ជាមួយសហការីយើងខ្ញុំ អ្នកអាចទទួលបានជំនួយភ្លាមៗតាមរយៈការជ្រើសរើសសំណួរចម្លើយដែលមានស្រាប់ ដែលរចនាឡើងសម្រាប់ភាពងាយស្រួលរបស់អ្នក។
ភាពបត់បែន
មិនចាំបាច់រង់ចាំ អ្នកអាចទទួលបានការឆ្លើយតបភ្លាមៗពីមុខងារវីងឆាត។ លើសពីនេះអ្នកក៏អាច ទាក់ទងដើម្បីជជែកដោយផ្ទាល់ជាមួយសហការីយើងបានភ្លាមដោយមិនចាំបាច់បញ្ចប់ការសន្ទនា។
តើខ្ញុំអាចធ្វើអ្វីបានខ្លះតាមរយៈ វីងឆាតនេះ?

ផ្ញើសារជាអក្សរ

ផ្ញើសារជាសំឡេង

អាចដាក់ពិន្ទុសហការី រាល់ពេលដែលអ្នកបញ្ចប់ការសន្ទនាជាមួយ វីងឆាត

ផ្ញើឯកសារភ្ជាប់ជារូបភាព វីដេអូ ឬឯកសារផ្សេងៗ

ផ្ញើ Emoji
ខាងក្រោមនេះជាមុខងារចាំបាច់មួយចំនួនក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯងតាមអេប Wing Bank៖
របៀបដំណើរការគណនីឡើងវិញ
- ចូលទៅកាន់ អេប Wing Bank
- ចុចប៊ូតុង ‘ឆាត’
- ជ្រើសរើស ‘រាយការណ៍បញ្ហា’
- ចុចលើ "ដាក់ដំណើរការគណនីឡើងវិញ"
- បំពេញ លេខកូដ OTP ដែលទទួលតាមសារ SMS
- និងធ្វើតាមការណែនំា

របៀបកំណត់លេខកូដ PIN 4 ខ្ទង់ឡើងវិញ

- ចូលទៅកាន់ អេប Wing Bank
- ចុចប៊ូតុង ‘ឆាត’
- ជ្រើសរើស ‘រាយការណ៍បញ្ហា’
- ចុចលើ "ការកំណត់លេខកូដ PIN"
- បំពេញ លេខកូដ OTP ដែលទទួលតាមសារ SMS
- និងធ្វើតាមការណែនំា
ដាក់ដំណើរការគណនីឡើងវិញ
ដើម្បីដាក់ដំណើរការគណនីឡើងវិញ ឬកំណត់លេខកូដ PIN 4 ខ្ទង់ថ្មី អ្នកតម្រូវឱ្យបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា៖ ថ្ងៃខែឆ្នាំកំណើត, លេខអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន, លេខទូរសព្ទ ដែលអ្នកភ្ជាប់ជាមួយគណនីធនាគារ វីង ជ្រើស រើស ប្រតិបត្តិការចុងក្រោយដែលអ្នកបានធ្វើមុនពេល ដែលគណនីអ្នកបានផ្អាកដំណើរការបណ្តោះអាសន្ន។
