ការដោះស្រាយបណ្តឹង

ជំហានទី1

ទាក់ទងផ្នែកបម្រើសេវាអតិថិជន

ប្រសិនជាអ្នកមានការមិនពេញចិត្តទៅលើសេវាកម្មរបស់យើងខ្ញុំ សូមទាក់ទងមកកាន់ផ្នែកបម្រើសេវាកម្មរបស់យើងតាមបណ្តាញខាងក្រោម៖

ខលទៅកាន់ផ្នែកបម្រើសេវាអតិថិជន +855 23 999 989

ឆាតជាមួយសហការីយើងខ្ញុំតាម ហ្វេសប៊ុកផេក

ជាធម្មតា សំណើរបស់លោកអ្នកអាចត្រូវបានដោះស្រាយយ៉ាងលឿននៅក្នុងជំហានទី 1។

ប្រសិនបើលោកអ្នកនៅតែមិនពេញចិត្តទៀត សូមបន្តទៅជំហានទី 2។

ជំហានទី2

ដាក់បណ្តឹងជាផ្លូវការ

ប្រសិនជាសំណើរបស់អ្នកមិនត្រូវបានដោះស្រាយ អ្នកអាចដាក់បណ្តឹងជាផ្លូវការមកកាន់ផ្នែកដោះស្រាយបណ្តឹង និងវិវាទ។

សូមបំពេញ ទម្រង់ទទួលបណ្តឹងរបស់អតិថិជន រួចចុច បញ្ជូនសំណើ។ អ្នកជំនាញផ្នែកដោះស្រាយបណ្តឹង និងវិវាទ នឹងទាក់ទងទៅកាន់លោកអ្នកភ្លាមៗ។

ផ្នែកដោះស្រាយបណ្តឹង និងវិវាទ៖ ក្រុមការងារឯករាជ្យ និងមិនលម្អៀង

ក្នុងស្ថានភាពដែលពាក្យបណ្តឹងផ្លូវការត្រូវបានដាក់ជូនផ្នែកដោះស្រាយបណ្តឹង និងវិវាទ នោះបណ្តឹងនឹងត្រូវគ្រប់គ្រងដោយផ្នែកដោះស្រាយបណ្តឹង និងវិវាទ ដែលផ្តល់នូវការស៊ើបអង្កេត ដោយភាពយុត្តិធម៌ និងមិនលំអៀង។ នៅពេលដែលពិនិត្យលើបណ្តឹង អំពីផលិតផល និងសេវាកម្មរបស់ធនាគារ ផ្នែកនេះនឹងពិចារណាអំពី៖

  • ច្បាប់ និង បទប្បញ្ញត្តិ និង
  • ការអនុវត្តតាមទឡ្ហីករណ៍

ដំណោះស្រាយ 2 ដំណាក់កាល៖

ការស៊ើបអង្កេតជាផ្លូវការលើបណ្តឹងផ្លូវការ នឹងធ្វើឡើងតាមដំណើរការដោះស្រាយ 2 ដំណាក់កាល៖

ក្នុងស្ថានភាពដែលពាក្យបណ្តឹងផ្លូវការត្រូវបានដាក់ជូនផ្នែកដោះស្រាយបណ្តឹង និងវិវាទ នោះបណ្តឹងនឹងត្រូវគ្រប់គ្រងដោយផ្នែកដោះស្រាយបណ្តឹង និងវិវាទ ដែលផ្តល់នូវការស៊ើបអង្កេត ដោយភាពយុត្តិធម៌ និងមិនលំអៀង។ នៅពេលផ្នែកនេះពិនិត្យលើបណ្តឹងអំពីផលិតផល និងសេវាកម្មរបស់ធនាគារ ផ្នែកនេះពិចារណាអំពី៖

ដំណោះស្រាយដំណាក់កាលទី 1
  • ផ្នែកដោះស្រាយបណ្តឹង និងវិវាទនឹងស្វែងរកការពិត, វាយតម្លៃ, និងស្នើនូវដំណោះស្រាយយោគយល់គ្នា
  • ប្រសិនបើដំណោះស្រាយយោគយល់គ្នា នៅតែមិនពេញចិត្តទៀត បណ្តឹងនឹងត្រូវបញ្ជូនឡើងទៅកាន់ដំណាក់កាលដំណោះស្រាយទី 2។
ក្នុងរយៈពេល 2 ថ្ងៃធ្វើការ
ដំណោះស្រាយដំណាក់កាលទី 2
  • ផ្នែកដោះស្រាយបណ្តឹង និងវិវាទ នឹងពិនិត្យវិភាគប្ញសគល់ និងផ្តល់នូវដំណោះស្រាយផ្សេងៗ
  • ប្រសិនបើដំណោះស្រាយយោគយល់គ្នា មិនអាចសម្រេចបាន បណ្តឹងនឹងត្រូវបញ្ជូនឡើងទៅគណៈកម្មាធិការដោះស្រាយបណ្តឹងរបស់ធនាគារ វីង
  • គណៈកម្មាធិការដោះស្រាយបណ្តឹងធ្វើការស៊ើបអង្កេត, ធ្វើការវិភាគ, និងធ្វើការសម្រេចចិត្តចុងក្រោយ។
ក្នុងរយៈពេល 28 ថ្ងៃធ្វើការ

រាល់បណ្តឹងផ្លូវការដែលបានដាក់មកកាន់ផ្នែកដោះស្រាយបណ្តឹង និងវិវាទ នឹងត្រូវអនុវត្តតាមនីតិវិធី ដូចខាងក្រោម៖

  • ទទួលបណ្តឹងក្នុងថ្ងៃធ្វើការតែមួយ
  • កត់ត្រាពីស្ថានភាពបណ្តឹង
  • ណែនាំអំពីជំហានបន្ទាប់
  • ផ្តល់កាលកំណត់សម្រាប់ការដោះស្រាយ

ព័ត៌មានសំខាន់ៗសម្រាប់បណ្តឹងជាផ្លូវការរបស់លោកអ្នក

ព័ត៌មានសំខាន់ៗសម្រាប់បណ្តឹងជាផ្លូវការរបស់លោកអ្នក ដើម្បីងាយស្រួល ក្នុងការដោះស្រាយបណ្តឹងរបស់លោកអ្នក សូមផ្តល់ព័ត៌មានឲ្យបានច្រើនតាមដែលអាចផ្តល់បាន ដូចជា៖

  • ការរៀបរាប់អំពីហេតុការណ៍
  • លំដាប់លំដោយនៃហេតុការណ៍តាមពេល (ថ្ងៃខែ និងម៉ោង ប្រសិនបើអាច)
  • ឈ្មោះផ្នែក និងបុគ្គលិកដែលលោកអ្នកបានប្រាស័យទាក់ទងជាមួយ
  • ឯកសារណាមួយដែលពាក់ព័ន្ធទៅនឹងការវិភាគបណ្តឹងរបស់លោកអ្នក។

ឧទាហរណ៍នៃបណ្ដឹង/វិវាទ

ខាងក្រោមនេះ ជាឧទាហរណ៍មួយចំនួននៃបណ្ដឹង/វិវាទ ដែលចងក្រងឡើងដោយផ្អែកលើករណីជាក់ស្ដែង បួកជាមួយដំណោះស្រាយ និងគន្លឹះសំខាន់ៗក្នុងការការពារដើម្បីកុំឲ្យករណីបែបនេះកើតមានចំពោះលោកអ្នក។