ហេតុអ្វីបានជាការរក្សាសុវត្ថិភាពកាត គឺជារឿងដ៏ចាំបាច់
នៅក្នុងយុគសម័យឌីជីថល កាតធនាគាររបស់អ្នក គឺជាច្រកដ៏សំខាន់នៃប្រតិបត្តិការហិរញ្ញវត្ថុ។ បច្ចុប្បន្ន ទំនោរនៃការប្រើប្រាស់កាតធនាគារ ហាក់បាននឹងកំពុងប្រឈមនឹងហានិភ័យពីការឆបោក ដែលកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ស្របពេលជាមួយគ្នានេះធនាគារ វីង ក៏នឹងប្តេជ្ញាចិត្តផ្តល់នូវសុវត្ថិភាពហិរញ្ញវត្ថុជូនលោកអ្នកហើយក៏ត្រូវការការចូលរួមចំណែក ពីអតិថិជនអ្នកប្រើប្រាស់ទាំងអស់ផងដែរ។
តាមរយៈការណែនាំដែលបង្កើតឡើងដើម្បីផ្តល់នូវចំណេះដឹង និងគន្លឹះសំខាន់ៗដែលលោកអ្នកអាចរក្សាសុវត្ថិភាពកាត និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកពីការគំរាមកំហែងដែលអាចកើតមាន។ សូមចំណាយពេល ពីរ ឬបីនាទី ដើម្បីអានគន្លឹះសំខាន់ៗដែលយើងខ្ញុំលើកយកមកបង្ហាញ ដើម្បីយល់ដឹងអំពីរបៀបកំណត់អត្តសញ្ញាណនៃការឆបោក និង ចៀសវាងកំហុស ដែលធ្វើឱ្យហិរញ្ញវត្ថុរបស់អ្នកប្រឈមនឹងហានិភ័យ។
គន្លឹះងាយៗដើម្បីរក្សាសុវត្ថិភាពកាត
ទុកដាក់កាតរបស់អ្នកនៅកន្លែងដែលមានសុវត្ថិភាព
កាតរបស់អ្នក គឺជាច្រកដ៏សំខាន់នៃសុវត្ថិភាពហិរញ្ញវត្ថុ របស់អ្នក។ទុកដាក់កាតរបស់អ្នកនៅកន្លែងដែលមានសុវត្ថិភាព ចៀសវាងការបាត់បង់ ឬការលួច និងកុំចែករំលែកកាតរបស់អ្នកទៅកាន់អ្នកដទៃឱ្យសោះ។
ពិនិត្យប្រតិបត្តិការឱ្យបានជាប្រចាំ ដើម្បីចៀសវាងប្រតិបត្តិការកើតឡើងមិនប្រក្រតីណាមួយ
ត្រួតពិនិត្យប្រតិបត្តិការគណនីរបស់អ្នក ជួយឱ្យអ្នកកំណត់អត្តសញ្ញាណប្រតិបត្តិការដែលគ្មានការអនុញ្ញាតបានយ៉ាងឆាប់រហ័ស។ បើកការជូនដំណឹងអំពីប្រតិបត្តិការនៅលើអេប Wing Bank ដើម្បីទទួលបានការអាប់ឌែតភ្លាមៗ។
ផ្លាស់ប្តូរលេខកូដសម្ងាត់ PIN ឱ្យបានញឹកញាប
ផ្លាស់ប្តូរលេខកូដសម្ងាត់ PIN របស់អ្នកជាទៀងទាត់អាចជួយអ្នកកាត់បន្ថយហានិភ័យ លើការលួចចូលប្រើគណនីរបស់អ្នកដោយគ្មានការអនុញ្ញាត។ សូមជ្រើសរើសលេខកូដសម្ងាត់ PIN ដ៏រឹងមាំ ហើយជៀសវាងការប្រើព័ត៌មានណាដែលមានភាពងាយស្រួលក្នុងការទាយដូចជាថ្ងៃខែឆ្នាំកំណើតរបស់អ្នកជាដើម។
អ្វីដែលគួរធ្វើ និងមិនគួរធ្វើ សម្រាប់សុវត្ថិភាពកាត
គួរធ្វើ
- ចងចាំលេខកូដសម្ងាត់ (PIN) របស់អ្នក៖ កុំចែករំលែក និងត្រូវផ្លាស់ប្តូរទៀងទាត់ជាប្រចាំ។
- ប្រើលេខកូដសម្ងាត់រឹងមាំ៖ ត្រូវប្រាកដថាលេខកូដសម្ងាត់សម្រាប់ការទូទាត់អនឡាញរបស់អ្នកគឺ រឹងមាំ និងប្លែកៗ។
- រាយការណ៍បាត់កាតភ្លាមៗ៖ សកម្មភាពនេះអាចបញ្ឈប់ការចូលប្រើប្រាស់កាតដោយមិនមានការអនុញ្ញាត។
- ប្រុងប្រយ័ត្នចំពោះការលួចលើយន្តហោះ៖ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលអ្នកធ្វើដំណើរ។
- បិទ/បង្កក កាតរបស់អ្នកប្រសិនជាបាត់ ឬមានការលួច៖ ប្រើអេបធនាគារ ឬទាក់ទងមកកាន់ធនាគារដោយផ្ទាល់។
- រក្សាកាតរបស់អ្នកឱ្យមានសុវត្ថិភាព៖ ត្រូវតាមដានប្រតិបត្តិការកាតរបស់អ្នកទាំង ដេប៊ីត ឬក្រេឌីត។
មិនគួរធ្វើ
- កុំចែករំលែកព័ត៌មានកាតរបស់អ្នក៖ ចៀសវាងការផ្តល់ព័ត៌មានកាតតាមទូរសព្ទ ឬអ៊ីម៉ែល។
- កុំកត់ត្រាលេខកូដ PIN របស់អ្នក៖ ទន្ទេញលេខកូដសម្ងាត់ឱ្យបានចាំ ជាជាងកត់ត្រាទុកនៅទីតាំងណាមួយ។
- កុំមិនអើពើចំពោះប្រតិបត្តិការគួរឱ្យសង្ស័យ៖ រាយការណ៍ភ្លាមៗប្រសិនជា មានប្រតិបត្តិការមិនប្រក្រតីណាមួយកើតឡើងលើកាតរបស់អ្នក។
- កុំទុកកាតរបស់អ្នកក្នុងវ៉ាលីធ្វើដំណើរ៖ ចៀសវាងការរក្សាទុកកាតរបស់អ្នកដោយផ្ទាល់ក្នុងវ៉ាលីធ្វើដំណើរ ឬក្នុងកាបូបដែលគ្មានការត្រួតពិនិត្យ។
ការយល់ដឹង និងចៀសវាងការចាញ់បោកជនឆបោក
ការឆបោក Phishing ៖ ប្រុងប្រយ័ត្នលើការផ្ញើជាអ៊ីម៉ែល ឬសារ ស្នើសុំព័ត៌មានលម្អិតនៃកាតធនាគារ របស់អ្នក។ Phishing គឺជាវិធីសាស្រ្តបោកបញ្ឆោត ដែលបង្កើតឡើងដើម្បីបញ្ចុះបញ្ចូលអ្នកឱ្យបង្ហាញព័ត៌មានផ្ទាល់ខ្លួន។ ដូច្នេះត្រូវផ្ទៀងផ្ទាត់ និងប្រាកដថាបុគ្គលដែលទាក់ទងមកគឺជាស្ថាប័នពិតប្រាកដ មុនពេលឆ្លើយតបទៅនឹងសំណើណាមួយអំពីព័ត៌មានលម្អិតកាតរបស់អ្នក។
ការផ្តល់ជូនដែលលើសពីការពិត៖ ចៀសវាងការផ្តល់ជូនណាដែលលើសពីការពិត ការផ្តល់ជូន ឬប្រូម៉ូសិនណាដែលល្អហួសពេក អាចជាល្បិចបោកបញ្ឆោតរបស់ជនខិលខូច។ ជនឆបោកភាគច្រើន តែងតែប្រើប្រាស់ ការផ្តល់ជូនពិសេសៗគួរឱ្យទាក់ទាញ ដើម្បីបោកបញ្ឆោតឱ្យអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬរហូតឈានដល់ការបង់ប្រាក់ជាដើម។
វិស្វកម្មសង្គម៖ ចៀសវាងការបង្ហាញ ឬបញ្ចូលព័ត៌មានផ្ទាល់ខ្លួនទៅក្នុងវេបសាយដែលគ្មានប្រភពច្បាស់លាស់ ការបោកបញ្ឆោតបែបវិស្វកម្មសង្គម (Social Engineering) គឺជាការបោកបញ្ឆោតដែលធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់មានជំនឿចិត្ត។ សូមផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់បុគ្គល ឬស្ថាប័នជាមុនសិនមុនពេលចែករំលែកព័ត៌មានផ្ទាល់ខ្លួនណាមួយ។
ត្រូវការជំនួយ?
ទាក់ទងមកកាន់ផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈ វីងឆាត ឬ អ៊ីម៉ែលមកកាន់៖ care.centre@wingbank.com.kh
តាមដានទំព័រហ្វេសប៊ុកផេកផ្លូវការរបស់យើង Wing Bank សម្រាប់ដំណឹងថ្មីៗ និងគន្លឹះនានាស្តីពីការរក្សាសុវត្ថិភាពកាត។