មានឱកាសឈ្នះរង្វាន់ជាប្រាក់សុទ្ធ 500 ដុល្លារ ពីធនាគារ វីង
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មីនា 27, 2023អតិថិជនរបស់ធនាគារ វីង អាចមានឱកាសឈ្នះរង្វាន់ជាប្រាក់សុទ្ធ 500 ដុល្លារ! ធនាគារ វីង ផ្តល់ជូននូវអត្រាការប្រាក់ប្រកួតប្រជែង 3% ក្នុងមួយឆ្នាំ សម្រាប់គណនីសន្សំ និង 8% ក្នុងមួយឆ្នាំ សម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់។ លើសពីនេះទៅទៀត រាល់ពេលដែលលោកអ្នករក្សាសមតុល្យក្នុងគណនីចាប់ពី 100 ដុល្លារ ឬច្រើនជាងនេះ អ្នកនឹងមានឱកាសឈ្នះរង្វាន់ជាប្រាក់សុទ្ធ 500 ដុល្លារ ពីធនាគារ វីង។
រយៈពេលប្រូម៉ូសិន៖ ចាប់ពីថ្ងៃទី 24 ខែមីនា ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ2023
ដំណើរការនៃប្រូម៉ូសិន៖
អតិថិជនអាចទទួលបានសន្លឹកឆ្នោតមួយសន្លឹកជារៀងរាល់ថ្ងៃ នៅពេលសមតុល្យគណនីរបស់ពួកគាត់ ស្មើ ឬច្រើនជាង 100ដុល្លារ, ដូចនេះរក្សាសមតុល្យគណនីកាន់យូរ នឹងទទួលបានសន្លឹកឆ្នោតកាន់តែច្រើន ហើយឱកាសនៃការឈ្នះរង្វាន់ក៏កាន់តែខ្ពស់។
ដើម្បីចូលរួមក្នុងប្រូម៉ូសិននេះ
អនុវត្តចំពោះអតិថិជនដែលប្រើប្រាស់អេប Wing Bank ចាស់ និងថ្មីទាំងអស់ ៖
- អតិថិជនធនាគារ វីង ដែលមិនទាន់ប្រើប្រាស់អេប Wing Bank–តម្រូវឱ្យធ្វើការដោនឡូត និងចុះឈ្មោះប្រើប្រាស់ជាមុនសិន
- សាធារណជនដែលមិនទាន់ក្លាយជាអតិថិជនរបស់ធនាគារ វីង–តម្រូវឱ្យបង្កើតគណនីធនាគារ វីង និងដោនឡូតអេប Wing Bank ជាមុនសិន
លក្ខន្តិកៈប្រម៉ូសិន
- ប្រូម៉ូសិននេះ អនុវត្តចំពោះអតិថិជនរបស់ធនាគារ វីង ទាំងអស់ (អតិថិជនថ្មី និងចាស់) ដែលមានសមតុល្យក្នុងគណនី 100ដុល្លារ ឬច្រើនជាងនេះ។
- សម្រាប់គណនីប្រាក់បញ្ញើមានកាលកំណត់–អនុវត្តចំពោះតែអតិថិជនដែលបានបើកគណនីក្នុងអំឡុងពេលនៃប្រូម៉ូសិនប៉ុណ្ណោះ
- ប្រូម៉ូសិននេះមានរង្វាន់សរុបចំនួន 15 រង្វាន់ ហើយការជ្រើសរើសអ្នកឈ្នះចំនួន 5នាក់ រៀងរាល់ខែ នឹងត្រូវធ្វើតាមកាលវិភាគនៃការចាប់រង្វាន់ដូចខាងក្រោម៖
- អ្នកឈ្នះលើកទី 1 នឹងត្រូវប្រកាសនៅថ្ងៃទី 1 ខែឧសភា ឆ្នាំ2023
- អ្នកឈ្នះលើកទី 2 នឹងត្រូវប្រកាសនៅថ្ងៃទី 1 ខែមិថុនា ឆ្នាំ2023
- អ្នកឈ្នះលើកទី 3 នឹងត្រូវប្រកាសនៅថ្ងៃទី 7 ខែកក្កដា ឆ្នាំ2023
- ការឈ្នះម្ដងហើយម្ដងទៀត មិនត្រូវបានអនុញ្ញាតឡើយ, អតិថិជនម្នាក់អាចឈ្នះរង្វាន់តែមួយប៉ុណ្ណោះ
- បុគ្គលិកធនាគារ វីង មិនអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីនេះឡើយ
- ទឹកប្រាក់រង្វាន់ 500ដុល្លារ នឹងត្រូវបញ្ចូលទៅក្នុងគណនីរបស់អ្នកឈ្នះក្នុងអំឡុងពេល 2សប្តាហ៍ បន្ទាប់ពីការចាប់រង្វាន់
- ព័ត៌មានផ្ទាល់ខ្លួនមួយចំនួនរបស់អតិថិជន ដូចជាឈ្មោះ លេខគណនី និងរូបថត អាចនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈ
- ធនាគារ វីង រក្សាសិទ្ធក្នុងការកែប្រែ ឬផ្លាស់ប្តូរ ខចែង និងលក្ខខណ្ឌដោយគ្មានការជូនដំណឹងជាមុន
- លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត