ការផ្តល់ជូនកម្ចីប្រាក់បៀវត្សដោយឥតគិតថ្លៃសេវាសម្រាប់អតិថិជន ៥០០០ នាក់ដំបូង

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

ឧសភា 18, 2021

ដើម្បីចូលរួមចំណែកជួយដល់អតិថិជនដែលជាកម្មករនិងកម្មការិនីរោងចក្រក្នុងកាលៈទេសៈកូវីដ-១៩នេះ​ ធនាគារវីងនិងធនាគារកសិកន បានផ្តល់ជូននូវកម្មវិធីពិសេស គឺការទទួលបានកម្ចីប្រាក់បៀវត្សពេញលេញដោយឥតគិតថ្លៃសេវា សម្រាប់អតិថិជន៥០០០នាក់ដំបូង ដែលបានស្នើសុំកម្ចីប្រាក់បៀវត្សពីធនាគារវីងនិងធនាគារកសិកន ។

អតិថិជនអាចធ្វើការដាក់ស្នើសុំកម្ចីប្រាក់បៀវត្ស តាមរយៈកម្មវិធីស្មាតហ្វូនវីង ។

get wing app on Google Play     wing app available on AppStore

ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី១៧ ខែឧសភា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

លក្ខខណ្ឌអនុវត្ត៖
  • ផ្តល់ជូនកម្ចីប្រាក់បៀវត្សដោយឥតគិតថ្លៃសេវាក្នុងការស្នើសុំ និងការប្រាក់
  • ផ្តល់ជូនការស្នើសុំ ១ដង ក្នុង១នាក់ សម្រាប់ទាំងអតិថិជនចាស់និងថ្មី
  • ការផ្តល់ជូនសម្រាប់តែអតិថិជនចំនួន ៥,០០០ នាក់ដំបូងតែប៉ុណ្ណោះ
  • លោកអ្នកនឹងទទួលថ្លៃសេវានិងការប្រាក់ត្រលប់វិញបន្ទាប់ពីការស្នើសុំបានជោគជ័យ
  • សម្រាប់ផលិតផលកម្ចីប្រាក់បៀវត្សរបស់ធនាគារកសិកន (សាខាភ្នំពេញ) និងធនាគារវីង តែប៉ុណ្ណោះ
  • ធនាគារកសិកន (សាខាភ្នំពេញ) និងធនាគារវីង សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ដោយការសម្រេចចិត្តរបស់ធនាគារកសិកន (សាខាភ្នំពេញ) និងធនាគារវីង គឺជាការសម្រេចចិត្តចុងក្រោយក្នុងករណីមានវិវាទ

ធនាគារឯកទេសវីងសូមរក្សាសិទ្ធិក្នុងការកែប្រែ