ចំណេញ $1.5 បន្ថែមភ្លាមៗ រាល់ពេលទទួលប្រាក់ពី វេស្ទើនយូនៀន តាមមុខងារ លេខកូដមកវីង
រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់
មីនា 8, 2021កាន់តែពិសេស កាន់តែចំណេញរាល់ពេលដកប្រាក់ពី វេស្ទើនយូនៀន តាមវីង លោកអ្នកនឹងទទួលបានទឹកប្រាក់ $1.5 បន្ថែមភ្លាមៗ ដោយគ្រាន់តែប្រើប្រាស់មុខងារ លេខកូដមកវីង ដែលមាននៅលើកម្មវិធីស្មាតហ្វូនវីង តែប៉ុណ្ណោះ។
ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១
របៀបប្រើប្រាស់
- ទាញយកកម្មវិធីស្មាតហ្វូនវីង
- ជ្រើសរើស ផ្ទេរប្រាក់
- ជ្រើសរើស លេខកូដមកវីង
- ជ្រើសរើស Western Union
- ជ្រើសរើសគណនីវីង
- បញ្ចូលលេខកូដសម្ងាត់១០ខ្ទង់របស់វេស្ទើនយូនៀន ចំនួនទឹកប្រាក់ គោលបំណង និង ទំនាក់ទំនងជាមួយអ្នកផ្ញើ
- យល់ព្រមទៅតាមលក្ខខណ្ឌ រួចចុច បន្ត
- ចុច បញ្ជាក់
- រូចវាយបញ្ចូល លេខសម្ងាត់ ជាការស្រេច
លក្ខខណ្ឌតម្រូវ
- កម្មវិធីស្មាតហ្វូនវីង
- នាម និងគោត្តនាមរបស់អ្នកទទួលត្រូវតែដូចគ្នាទៅនឹងឈ្មោះម្ចាស់គណនីវីង
លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តៈ
- សេវាកម្ម ២៤/៧
- គ្មានការកំណត់ចំនួនទឹកប្រាក់សម្រាប់ដក
- គ្មានការកំណត់ចំនួនប្រតិបត្តិការប្រើប្រាស់ប្រចាំថ្ងៃ
- ធនាគារឯកទេសវីងសូមរក្សាសិទ្ធិក្នុងការកែប្រែ