ផ្ទេរប្រាក់ឥតគិតថ្លៃ ទៅប្រទេសថៃតាម Kasikornbank

រយៈពេលផ្សព្វផ្សាយ: ប្រូម៉ូសិនបានបញ្ចប់

វិច្ឆិកា 30, 2023

ធនាគារ វីង ផ្តល់ជូននូវប្រូម៉ូសិនពិសេស សម្រាប់ការផ្ទេរប្រាក់ទៅប្រទេសថៃ តាម Kasikornbank! ក្នុងរយៈពេលកំណត់ អ្នកអាចផ្ទេរប្រាក់ពីគណនីធនាគារ វីង របស់អ្នក ទៅកាន់គណនីធនាគារទាំងអស់នៅក្នុងប្រទេសថៃ តាមរយៈដៃគូធនាគារ Kasikornbank ដោយមិនគិតថ្លៃសេវា សម្រាប់ការផ្ទេរប្រាក់ចាប់ពី $500.01 ឬច្រើនជាងនេះ។ នេះគឺជាមធ្យោបាយផ្ទេរប្រាក់ដ៏ល្អ និងចំណេញ សម្រាប់ការផ្ទេរប្រាក់ដែលមានទំហំច្រើនរបស់អ្នក។ លើសពីនេះក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ អ្នកដែលរស់នៅប្រទេសថៃ នឹងអាចចូលប្រើប្រាស់ប្រាក់ដែលទទួលបាននោះភ្លាមៗ។

ការផ្តល់ជូនពិសេសនេះមានចាប់ពីនេះរហូតដល់ថ្ងៃទី 31 ខែ មីនា ឆ្នាំ2024។

របៀបផ្ទេរប្រាក់ 

  • ចូលទៅកាន់អេប Wing Bank   
  • ចុចលើប៊ូតុង “ផ្ទេរប្រាក់ទៅក្រៅប្រទេស”   
  • ជ្រើសរើសប្រទេស “ថៃ”   
  • ជ្រើសរើសដៃគូ ” Kasikornbank “  
  • ជ្រើសរើសប្រភេទរូបិយប័ណ្ណ “THB” 
  • ជ្រើសរើសជម្រើសទទួលប្រាក់ “Bank Deposit “  
  • បំពេញព័ត៌មាន រួចចុចពាក្យ “ផ្ញើ”   
  • សូមផ្ទៀងផ្ទាត់ព័ត៌មាន រួចចុច “បញ្ជាក់”    
  • បញ្ចូលលេខកូដ PIN 4 ខ្ទង់ ជាការស្រេច!

លក្ខខន្តិកប្រូម៉ូសិន

  • ដើម្បីទទួលបានការផ្តល់ជូននេះ លោកអ្នកត្រូវតែជាអតិថិជនពេញលេញ (Full KYC) និងមានអេប Wing Bank។
  • អនុវត្តសម្រាប់ការផ្ទេរប្រាក់ចាប់ពី $500.01 ឡើងទៅ។
  • ផ្តល់ជូនសម្រាប់តែការផ្ទេរប្រាក់ទៅគណនីធនាគារទាំងអស់នៅក្នុងប្រទេសថៃតាមរយៈដៃគូ Kasikornbank នៅលើអេប Wing Bank ប៉ុណ្ណោះ។
  • មិនកំណត់ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃ។
  • ថ្លៃសេវានឹងត្រូវកាត់កងនៅពេលដែលអ្នកផ្ទេរប្រាក់បានរួចរាល់។
  • ធនាគារ វីងរក្សាសិទ្ធក្នុងការកែបែ្រ ឬលុបចោលប្រូម៉ូសិននេះដោយគ្មានការជូនដំណឹងជាមុន។
  • លក្ខខណ្ឌនានារបស់ធនាគារ វីងត្រូវបានអនុវត្ត។

សំនួរញឹកញាប់

  • 1. តើប្រូម៉ូសិននេះចាប់ផ្តើមពីថ្ងៃណា?

    ចាប់ពីនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ2023។

  • 2. តើអ្នកណាខ្លះដែលអាចទទួលបានការផ្តល់ជូននេះ?

    ប្រូម៉ូសិននេះផ្តល់ជូនសម្រាប់អតិថិជន ធនាគារ វីង ដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ទៅប្រទេសថៃ តាម Kasikornbank លើអេប Wing Bank។

  • 3. តើខ្ញុំអាចទទួលបានការផ្តល់ជូននេះដែរទេ ប្រសិនជាខ្ញុំធ្វើប្រតិបត្តិការផ្ទេរប្រាក់តាម ភ្នាក់ងារ វីង?

    មិនទទួលបាននោះទេ! ប្រូម៉ូសិននេះ សម្រាប់តែការធ្វើប្រតិបត្តិការផ្ទេរប្រាក់តាមអេប Wing Bank ប៉ុណ្ណោះ។
  • 4. តើប្រូម៉ូសិនផ្ទេរប្រាក់ដោយឥតគិតថ្លៃនេះ មានរាល់ថ្ងៃដែរទេ?

    ពិតជាមាន! អ្នកអាចទទួលប្រូម៉ូសិនផ្ទេរប្រាក់ដោយឥតគិតថ្លៃនេះ ជារៀងរាល់ថ្ងៃ សម្រាប់ប្រតិបត្តិការដែលធ្វើឡើងចាប់ពី $500.01 ឡើងទៅ។
  • 5. តើការផ្តល់ជូននេះអនុវត្តសម្រាប់ការផ្ទេរប្រាក់ទៅប្រទេសណា និងជាមួយដៃគូណាខ្លះ?

    សម្រាប់ការផ្ទេរដោយផ្ទាល់ពីដៃគូ Kasikornbank ទៅប្រទេសថៃតែប៉ុណ្ណោះ។

  • 6. តើមានធនាគារដែលទទួលណាខ្លះនៅប្រទេសថៃ?

    មានធនាគារទទួលប្រាក់ចំនួន 28 នៅក្នុងប្រទេសថៃ ដូចជា Anz Bank (Thai) Public Company Limited, Bangkok Bank Public Company Limited, Bank For Agriculture And Agricultural Cooperatives Baac, Bank Of America National Association (Bangkok), Bank Of Ayudhya Public Company Limited, Bank Of China Limited, Bangkok Branch (Thailand), BNP Paribas Bangkok Branch (BNPP), CIMB Thai Bank Public Company Limited, Citibank, N. A. (CITI), Deutsche Bank Aktiengesellschaft (Thailand), Government Saving Bank (GSB), Hong Kong & Shanghai Corporation Limited, Industrial And Commercial Bank Of China (Thai), Islamic Bank Of Thailand (ISBT), Kasikornbank Public Company Limited, Kiatnakin Bank Public Company Limited, Krung Thai Bank Public Company Limited, Land And Houses Bank Public Company, Mega International Commercial Bank, Mizuho Bank Bangkok Branch (MHBC), Siam Commercial Bank Public Company, Standard Chartered Bank (Thai) Public Company Limited, Sumitomo Mitsui Banking Corporation (Bangkok Branch), Sumitomo Mitsui Trust Bank (Thai) PCL, Thai Credit Bank Public Company Limited, TISCO Bank Public Company Limited, Tmbthanachart Bank Public Company Limited, United Overseas Bank (Thai) Public Company Limited.

  • 7. តើប្រូម៉ូសិននេះអនុវត្តលើប្រតិបត្តិការផ្ទេរប្រាក់ទាំងអស់មែនទេ?

    ប្រូម៉ូសិននេះអនុវត្តសម្រាប់តែប្រតិបត្តិការផ្ទេរប្រាក់ចាប់ពី $500.01 ឡើងទៅប៉ុណ្ណោះ។

  • 8. តើប្រូម៉ូសិននេះអនុវត្តចំពោះប្រតិបត្តិការទីពីរ ដែលធ្វើឡើងនៅថ្ងៃតែមួយដែរឬទេ?

    មិនកំណត់ចំនួនប្រតិបត្តិការក្នុងមួយថ្ងៃនោះទេ។ ហើយការផ្ទេរប្រាក់ទៅកាន់ គណនីធនាគារ គឺ $2,500 ក្នុងមួយប្រតិបត្តិការ និង $5,000 ក្នុងមួយថ្ងៃ សម្រាប់អតិថិជនម្នាក់។

  • 9. តើខ្ញុំអាចទាក់ទងទៅណាបានខ្លះ ប្រសិនបើការផ្ទេរប្រាក់របស់ខ្ញុំមិនទាន់បានកាត់កង?

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងផ្នែកបម្រើអតិថិជនរបស់យើងតាមរយៈ 023 999 989 ឬ ឆាត ផ្ទាល់មកកាន់សហការីយើងខ្ញុំតាមអេប Wing Bank, ហ្វេសប៊ុកផ្លូវការ របស់ធនាគារ វីង ឬផ្ញើសារមកកាន់លេខ 078 999 489 នៅលើ WhatsApp។