ស្គេន អេន ហ្គូៈ វីង ចូលរួមជាមួយម៉ាស្ទ័រកាត ដើម្បីបង្កើន ជម្រើសបង់ប្រាក់ដោយស្គេនកូដ QR នៅក្នុងប្រទេសកម្ពុជា
នៅពេលដែលទីផ្សារនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងផ្លាស់ប្តូរទៅជាសង្គមដែលមានការទូទាត់មិនប្រើសាច់ប្រាក់ ក្រុមហ៊ុនម៉ាស្ទ័រកាត បានប្រកាសដាក់ឲ្យប្រើប្រាស់នូវសេវាទូទាត់តាមទូរស័ព្ទចល័ត តាមរយៈការស្គេនកូដ QR នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសហការក្នុងភាពដៃគូជាមួយធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត។ ដោយប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាទូរស័ព្ទចល័ត ដំណោះស្រាយទូទាត់ប្រាក់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត ជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ខ្លួនដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់អតិថិជន និងអ្នកជំនួញដែលមានកាតម៉ាស្ទ័រកាតស្រាប់ នូវដំណោះស្រាយទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដែលមានភាពរហ័ស ងាយស្រួលប្រើប្រាស់និងមានសុវត្ថិភាព។
សេចក្តីប្រកាសនេះ ជាការចូលរួមបន្ថែមលើភាពជាដៃគូដែលមានស្រាប់ជាមួយធនាគារឯកទេសវីង បន្ទាប់ពីដាក់ឲ្យដំណើរការកាតទូទាត់និម្មិតនៅលើទីផ្សារក្នុងខែមករា នាឆ្នាំនេះ។ នៅកម្ពុជា ការស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់សេវាទូរស័ព្ទចល័ត លើសកម្មភាពហិរញ្ញវត្ថុ ការដឹកជញ្ជូន និងបង់ថ្លៃទឹកភ្លើងបានកើនឡើងដល់ ៧៤ ភាគរយនៅឆ្នាំ ២០១៧ ដែលនេះពិតជាបង្ហាញយ៉ាងជាក់ច្បាស់ពីការពេញចិត្តរបស់អតិថិជនចំពោះសេវាឌីជីថលនេះ។ ជាមួយសេវាទូទាត់ប្រាក់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត អ្នកប្រើប្រាស់នៅកម្ពុជានឹងអាចស្កេនកូដ QR និងដំណើរការទូទាត់ប្រាក់ពីទូរស័ព្ទដៃរបស់ពួកគេបានយ៉ាងងាយស្រួល។
នៅក្នុងឲកាសនេះ អគ្គនាយកធនាគារឯកទេសវីង លោក ចូចូ ម៉ាឡូឡូស មានប្រសាសន៍ថា ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា វីងបានប្តេជ្ញារក្សានូវការច្នៃប្រឌិតនិងការផ្លាស់ប្តូរ ជាវិជ្ជមានតាមរយៈបច្ចេកវិទ្យា នៅក្នុងរបត់ពាណិជ្ជកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ការដាក់ឲ្យប្រើប្រាស់ជាលើកដំបូងនូវ ប្រព័ន្ធទូទាត់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត នៅក្នុងតំបន់នេះ បានបញ្ជាក់ យ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់យើង។ វីងពិតជាបានផ្តល់ជូននូវការទូទាត់ដោយស្គេនកូដ QR លំដាប់ពិភពលោក សម្រាប់ប្រជាជនកម្ពុជាទាំងអស់ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិផងដែរ។
លោក ម៉ាឡូឡូស បានបន្ថែមថា “ភាពជាដៃគូជាមួយក្រុមហ៊ុនលំដាប់ថ្នាក់ពិភពលោកដូចជាម៉ាស្ទ័រកាត គឺជាការឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់វីងក្នុងការបង្កើតប្រព័ន្ធបរិយាកាសនៃការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយភាពជោគជ័យ និងផ្តល់ជាចំនូលប្រចាំថ្ងៃសម្រាប់ ភ្នាក់ងារ ដៃគូសហការ សាជីវកម្ម សហគ្រាសខ្នាតតូច និងមធ្យម ម្ចាស់អាជីវកម្ម និងស្ថាប័ននានា ទាំងនៅទីក្រុង និងនៅតាមទីជនបទ។”
លោកស្រី Winnie Wong នាយកប្រចាំប្រទេសរបស់ម៉ាស្ទ័រកាត ក្នុងតំបន់ឥណ្ឌូចិនបានមានប្រសាសន៍ថា “នៅពេលដែលប្រទេសកម្ពុជាឈានឆ្ពោះទៅរកយុគសម័យនៃប្រព័ន្ធឌីជីថល ការទូទាត់តាមអេឡិចត្រូនិកក៏គួរតែដើរទន្ទឹមគ្នាផងដែរ។ យើងមានសេចក្តីរំភើបរីករាយក្នុងការធ្វើការជាមួយ វីង ក្នុងការចូលរួមផ្លាស់ប្តូរទីផ្សារកម្ពុជាឆ្ពោះទៅរកសង្គមមួយនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់។ ការពង្រីកបច្ចេកវិទ្យាស្គេនកូដ QR នៅក្នុងប្រទេសកម្ពុជាគឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការដាក់បញ្ចូលនូវប្រព័ន្ធអេកូឌីជីថលដែលមានលក្ខណៈទូលំទូលាយ សុវត្ថិភាព ព្រមទាំងជួយដល់អតិថិជន និងបណ្តាហាងជាដៃគូក្នុងតំបន់ ក្នុងការធ្វើ ឬទទួលប្រតិបត្តិការទូទាត់ប្រាក់ដែលងាយស្រួល រហ័ស និងមានសុវត្ថិភាព។ សេវាទូទាត់ប្រាក់តាមរយៈការស្គេនកូដ QR របស់ម៉ាស្ទ័រកាត គឺជាដំណោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់បណ្តាហាងអាជីវករ ដែលនឹងជួយពួកគេឱ្យរីកចម្រើនមុខជំនួញរបស់ពួកគេ ខណៈពេលដែលពួកគេអាចកាត់បន្ថយថ្លៃចំនាយផ្សេងៗទាក់ទងនឹងការកាន់កាប់សាច់ប្រាក់។ ដំណោះស្រាយទូទាត់ប្រាក់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត ក៏នឹងអនុញ្ញាតឲ្យអតិថិជនគ្រប់គ្រងពេញលេញនៃការទូទាត់ប្រាក់របស់ពួកគេ និងជួយកាត់បន្ថយហានិភ័យនៃប្រតិបត្តិការទូទាត់ ប្រាក់ដែលមិនសមស្របណាមួយ។”
ការស្រាវជ្រាវដែលធ្វើឡើងដោយម៉ាស្ទ័រកាតបានបង្ហាញថា ម្ចាស់កាតដែលនៅអាស៊ីអាគ្នេយ៍មានអារម្មណ៍ថា ការស្គេនកូដ QR របស់ម៉ាស្ទ័រកាតពិតជាផ្តល់ជូនគាត់នូវភាពងាយស្រួល និងការត្រួតពិនិត្យលើសាច់ប្រាក់បានសមស្រប។ ជាង ៧៣% នៃអ្នកផ្តល់ចម្លើយក្នុងការស្រាវជ្រាវនោះ បាននិយាយថាដំណោះស្រាយទូទាត់ប្រាក់តាមទូរស័ព្ទនឹងបំពេញនូវតម្រូវការសម្រាប់ដំណើរការទូទាត់ប្រាក់ផ្សេងៗដោយសារតែវាមានភាពងាយស្រួលក្នុងការប្រើប្រាស់និងចំណាយតិចតួច។
សេចក្តីប្រកាសនេះកើតឡើងបន្ទាប់ពីការដាក់ឲ្យប្រើប្រាស់កម្មវិធី Bharat QR ដែលជាដំណោះស្រាយទទួលស្គាល់ QR code ដំបូងគេបង្អស់របស់ពិភពលោក នៅក្នុងប្រទេសឥណ្ឌា និងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្គេនកូដ QR កម្រិតស្តង់ដានៅក្នុងប្រទេសថៃ។ នៅប្រទេសសិង្ហបុរី ម៉ាស្ទ័រកាតទើបតែធ្វើកិច្ចសហការជាមួយ បណ្តាញក្រុមហ៊ុនទូទាត់ប្រាក់តាមទូរស័ព្ទចល័តចំនួន ០៦ ផ្សេងទៀតដើម្បីបង្កើតសម្ព័ន្ធភាពមួយដែលអាចបើកបណ្តាញ QR ដែលអាចដំណើរការបានស្របតាមកូដ QR របស់ប្រទេសសិង្ហបុរី ។
ប្រព័ន្ធស្គេនកូដ QR របស់ម៉ាស្ទ័រកាត ជាផ្នែកមួយនៃប្រព័ន្ធស្គេនកូដ QR ស្តង់ដាររបស់ EMVCo ដែលអនុញ្ញាតឲ្យបណ្តាហាងជាដៃគូ អាចទទួលធ្វើការទូទាត់តាមម៉ាស្ទ័រកាត ដោយមិនចាំបាច់ត្រូវការម៉ាស៊ីន POS។ អតិថិជនដែលមានម៉ាស្ទ័រកាតទាំងអស់ គ្រាន់តែស្កេនកូដ QR ប្រភេទEMVCo ដោយប្រើប្រាស់កម្មវិធីធនាគារនៅក្នុងទូរស័ព្ទដៃរបស់ពួកគេ នៅលើលេខកូដដែលដាក់តាំងនៅតាមហាងនានា។
ដំណោះស្រាយទូទាត់ប្រាក់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត គឺស្របតាមស្តង់ដារ EMVCo QR ជាសកល។ ម៉ាស្ទ័រកាតបានធ្វើការជាមួយ EMVCo និងឧស្សាហកម្មដទៃទៀតដើម្បីធានាឱ្យមានភាពស៊ីសង្វាក់ក្នុងកូដ QR ដែលត្រូវបានបង្កើតនិងមានវត្តមាននៅលើទូរស័ព្ទចល័តរបស់អតិថិជន។ ការចេញផ្សាយនៃ កូដ QR EMVCo QR នៅខែកក្កដាឆ្នាំ ២០១៧ បានជម្រុញឲ្យមានការរីកសាយនៃស្តង់ដារ QR សម្រាប់ការបង់ប្រាក់ដោយស្គេនកូដ QR ទូទាំងអាស៊ី។ ការអនុវត្តស្តង់ដារទាំងនេះមានន័យថាបណ្តាអាជីវករអាចបង្ហាញលេខកូដ QR តែមួយគត់ដើម្បីទទួលយកប្រភេទនៃការបង់ប្រាក់ខុសៗគ្នា ដើម្បីនាំឲ្យបទពិសោធន៍ក្នុងការទូទាត់ដោយស្គេនកូដ QR កាន់តែមានភាពងាយស្រួល សម្រាប់ទាំងអតិថិជន ទាំងអាជីវករ។
ប្រព័ន្ធទូទាត់ដោយស្គេនកូដ QR របស់ម៉ាស្ទ័រកាត ផ្តល់ជូនសហគ្រាសធុនតូចនិងមធ្យម (SMEs) ជាមួយដំណោះស្រាយប្រតិបត្តិការសាមញ្ញនិងមានប្រសិទ្ធភាព។ ស្របតាមស្តង់ដារ EMVCo ទូទាំងពិភពលោក បណ្តាញអាជីវករ ត្រូវបានធានានូវប្រព័ន្ធឥតគិតថ្លៃនៃការទទួលបានការទូទាត់ពីអ្នកផ្តល់សេវាជាច្រើនក្នុងលក្ខណៈស្តង់ដារដោយប្រើកូដ QR រួមមួយសម្រាប់អតិថិជនរបស់ពួកគេទាំងអស់។
អតិថិជនដែលមានម៉ាស្ទ័រកាតទាំងអស់ នឹងមិនចាំបាច់យកកាត ឬទឹកប្រាក់ មកតាមខ្លួនឡើយ ហើយពួកគេក៏នៅតែអាចធ្វើការទូទាត់ប្រាក់នៅតាមបណ្តាហាងនានា ឬម៉ាស៊ីនលក់ភេសជ្ជៈដោយស្វ័យប្រវត្តិ ដោយគ្រាន់តែប្រើទូរស័ព្ទចល័តរបស់ពួកគេ។ នៅពេលដែលពួកគាត់អាចគ្រប់គ្រងលើប្រតិបត្តិការរបស់ពួកគេ អតិថិជនម៉ាស្ទ័រកាតអាចធ្វើការទូទាត់តាមកម្មវិធីនៅក្នុងទូរស័ព្ទដៃរបស់ពួកគេ ដើម្បីទទួលបានបទពិសោធន៍ទូទាត់ ប្រាក់ដែលងាយស្រួល និងមានសុវត្ថិភាពគ្រប់ពេល។ ដំណោះស្រាយទូទាត់ប្រាក់ដោយស្គេនកូដ QR ក៏អាចធ្វើបានដោយនៅក្រៅប្រទេសផងដែរព្រោះវាអនុញ្ញាតឲ្យភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស ក៏ដូចជាប្រទេសកម្ពុជាមានភាពងាយស្រួលក្នុងការទូទាត់ប្រាក់ពេលគាត់ទិញទំនិញផ្សេងៗដោយមិនចាំបាច់ព្រួយបារម្ភពីឧបសគ្គដែលកើតមានដោយសារការមិនចេះភាសាក្នុងស្រុក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង:
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
លោក ហុង ច័ន្ទភក្រ្តា, +85577 995 295
អ៊ីម៉ែល៖ Channpheaktra.hong@wingmoney.com
ម៉ាស្ទ័រកាត
Cherie Alice Tan, +65 6390 6505
អ៊ីម៉ែល៖ CherieAlice.Tan@mastercard.com
ភ្នាក់ងារផ្នែកទំនាក់ទំនង
Naina Dhawan, +65 6825 8057
អ៊ីម៉ែល៖ NDhawan2@webershandwick.com